BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Yuuhai, Jady, Ly 4Riel បង្ហាញខ្លួននៅ Lost Society Pop Up

ថ្ងៃអង្គារ, 16 ខែកក្កដា 2024 10:54  BeeTube News

11-7

កាលពីថ្ងៃទី១៣ និងទី១៤ ខែកក្កដាកន្លងទៅនេះ​​​ បារ៍ Prince Brewing បានរៀបចំធ្វើកម្មវិធីមួយសំរាប់អ្នកស្រលាញ់អាវយឺតដែលមានឈ្មោះថា«Lost Society Pop Up»។ នេះគឺជាកម្មវិធីមួយដែលមាននូវការផ្តល់ភាពសប្បាយរីករាយដូចជា មានការផ្តល់ជូននូវ Free Screen Print ពីប្រេនល្បីៗក្នុងស្រុកទាំង៧, Free Game PS5,Tournament Kor Free Tee, Give Away IRL និងមាន Music និងជួបជាមួយនឹង Artist ផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះផ្តល់ការអញ្ជើញចូលរួមដោយសេរី និងដំណើរការឡើងចាប់ពីម៉ោង១រសៀលរហូតដល់ម៉ោង៩យប់។ ខណៈនៅលើរូបភាព Poster ផ្លូវការរបស់ Prince Brewing បានបង្ហាញអោយដឹងថា សិល្បករដែលត្រូវបានអញ្ជើញចូលរួមសម្តែង គឺរួមមានលោក Ly 4Riel និងលោក Jady ប៉ុន្តែនៅក្នុងពេលជាក់ស្តែងលោក Yuuhai ម្នាក់ទៀតក៏បានមក Surprise សម្តែងផងដែរ។

 គួរបញ្ជាក់នៅក្នុងថ្ងៃទី១៤ជាមួយគ្នានេះផងដែរ លោក Yuuhai និងលោក Jady បានមកចូលរួមកម្មវិធី Pre Birthday Fan Meeting របស់ពួកគេទាំងពីរផងដែរនៅឯរោងភាពយន្ត Legend ផ្សារទំនើបជីបម៉ុង។ នៅក្នុងខណៈបរិយាកាសនោះផងដែរ លោក Yuuhai ក៏បានបង្ហើបទៅកាន់បណ្តាអ្នកគាំទ្ររបស់លោកអោយដឹងថា លោកនឹងមានគំរោងចេញបទថ្មីឆាប់ៗនេះនៅក្នុងថ្ងៃទី១៩ ខែកក្កដា ខាងមុខនេះ។ នៅលើផេកផ្លូវការរបស់លោក Yuuhai ផ្ទាល់ លោកក៏បានបង្ហើបចំណងជើងនៃបទនេះឡើងថា«Toxic» និងព្រមទាំងដាក់ជាមួយនឹងពាក្យថា Feature ផងដែរ។ តើអាចទេដែលលោកនឹងច្រៀងបទនេះឡើងជាមួយនឹងលោក Jady? និងនៅលើខេបសិនរូបភាពប្រូហ្វាល់ថ្មីរបស់លោក ក៏បានបង្ហើបឡើងនូវអត្ថន័យនៃបទចម្រៀងថ្មីថា«If the old one doesn’t go, then the new one cannot come.»។

photo_4_2024-07-16_10-44-01

photo_5_2024-07-16_10-44-01

photo_2024-07-16_10-50-00


 


 


ថ្ងៃអង្គារ, 16 ខែកក្កដា 2024 10:54  BeeTube News