BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Yuuhai, Goofy, Norith ធ្វើការប្រគំតន្រ្តីនៅកូរ៉េ ក្រុងAnsan

ថ្ងៃចន្ទ, 22 ខែមេសា 2024 13:27  BeeTube News

17-1

ក្រុមបារមីលេងមួយក្បាច់ផ្អើលអស់អ្នកនៅកូរ៉េ! កាលពីម្សិលមិញនេះ ក្រុមបារមីបានបញ្ចូន Coach និង Team The Rapper ជ័យលាភីទៅកាន់ប្រទេសកូរ៉េ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅនេះ ក្រុមហ៊ុនបារមីបានសហការរៀបចំកម្មវិធីប្រគំតន្រ្តីមហាសង្ក្រាន្តខ្មែរនៅកូរ៉េដ៏ធំមួយ ដែលធ្វើឡើងនៅឯក្រុងអានសាន ពហុកីឡដ្ឋានអានសាន ក្រោមការចូលរួមដោយកំពូលសិល្បករទាំងបីរូបរបស់ខ្លួន​​​ ដែលរួមមាន Coach Norith, លោក Yuuhai និងលោក Goofy។ តាមរយៈការចែករំលែកនៅលើ Story របស់ពួកគេ គួរអោយកត់សម្គាល់បានថា វាជាការប្រគំតន្រ្តីមួយដែលរៀបចំឡើងមានលក្ខណៈស្តង់ដាបែបកូរ៉េតែម្តងនៅលើឆាកមួយដ៏ធំ ចំណែកឯបងប្អូនទស្សនិកជនចូលរួមទស្សនា និងបង្ហាញការគាំទ្រក៏មានច្រើនសន្ធឹកសន្ធាប់ផងដែរ។ 

photo_1_2024-04-22_13-18-16

នៅក្នុងថ្ងៃដ៏អស្ចារ្យនោះផងដែរ សង្កេតឃើញថាកំពូលសិល្បកររបស់យើងបានធ្វើការសម្តែងនូវបទមួយចំនួន ដែលនៅក្នុងនោះរួមមាន បទ«ចេតនា» របស់លោក Yuuhai បទ«ក្រមុំស្រុកណា Remix» និងបទ«សង្ក្រាន្ត Jersey» របស់លោក Norith ជាដើម។ គួរបញ្ជាក់ផងដែរថា ការប្រគំតន្រ្តីនេះអាចចូលរួមទស្សនាដោយសេរី និងត្រូវបានរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភដោយស្រាបៀហនុមាន។ ចុះទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរសំរាប់ការប្រគំតន្រ្តីដ៏ធំអស្ចារ្យនេះនៅឯប្រទេសកូរ៉េ?

photo_3_2024-04-22_13-18-16

photo_2024-04-22_09-08-56

photo_2024-04-22_09-07-02


 


ថ្ងៃចន្ទ, 22 ខែមេសា 2024 13:27  BeeTube News