BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Yuuhai ចូលផលិតកម្មបារមី និងត្រៀមចេញបទថ្មី “Going All In”

ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 09:02  BeeTube News

18-1

មួយប៉ព្រិចភ្នែកសោះ លោក Yuuhai បានឈានជើងចូលផលិតកម្មបារមីជាផ្លូវការហើយតាមរយៈកម្មវិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុនស្រាបៀហនុមាន និងផលិតកម្មបារមីដែលធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ ក្រៅពីនេះផងដែរ លោក Yuuhai ក៏បានសម្ពោធទម្លាក់បទដំបូងបំផុតរបស់លោកនៅក្នុងថ្ងៃនេះផងដែរ ដែលមានចំណងជើងថា«Going All In»។ ផលិតកម្មបារមីបានបង្ហាញតាមរយៈស្តេធឺសអោយដឹងថា ពួកគេពិតជារីករាយ និងបានត្រៀមខ្លួនរួចជា​​​ស្រេចក្នុងការចែករំលែក ទេពកោសល្យ និងតន្រ្តីរបស់លោក Yuuhai មកកាន់អ្នកគាំទ្រក្នុងវិស័យហ៊ីបហប់។ 

photo_3_2024-02-02_08-54-37

យ៉ាងណាវិញ ខាងលោក Yuuhai វិញផងដែរ ក៏បានអោយដឹងថា រូបលោក និងក្រុមការងារបារមីនឹងមានអ្វីថ្មីៗជាច្រើន ដែលត្រៀមនឹងយកមកបង្ហាញអ្នកគាំទ្រទាំងអស់នៅក្នុងឆ្នាំនេះផងដែរ។ គួរអោយកត់សម្គាល់ផងដែរ តាមរយៈកម្មវិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ សង្កេតឃើញថា មានសិល្បករThe Rapper តែមួយចំនួនប៉ុណ្ណោះដែលបានចូលរួមជាមួយនឹងផលិតកម្មបារមី ដោយក្នុងនោះរួមមានកញ្ញា Roxy លោក Goofy និងលោក Yuuhai នេះឯង។ 

ដែលបានធ្វើអោយបណ្តាអ្នកគាំទ្រមួយចំនួនផ្ទុះប្រតិកម្ម និងចោលចង្ងល់ឡើងថាមូលហេតុអ្វីបានជាលោក Zedes ដែលលោកក៏បានជាប់នៅក្នុងចំណោម Top 3 មិនបានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះយ៉ាងដូច្នេះ បែរទៅជាកញ្ញា Roxy វិញបង្ហាញវត្តមានឡើងនៅក្នុងចំណោម Top3 ជាមួយនឹងលោក Yuuhai និងលោក Goofy។ ខណៈនោះផងដែរ ក៏មានបណ្តាអ្នកគាំទ្រមួយចំនួនទៀតបានអះអាងឡើងថា នេះក៏ព្រោះតែដោយសារកញ្ញា Roxy បានទទួលពាន Fan Favorite ផងដែរ។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?

photo_1_2024-02-02_08-54-37


 


ថ្ងៃសុក្រ, 02 ខែកុម្ភៈ 2024 09:02  BeeTube News