BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Yuro ចែករំលែកបទពិសោធន៍ជំងឺបាក់ទឹកចិត្តនៅកម្មវិធី The Neighbor

ថ្ងៃព្រហស្បតិ៍, 20 ខែកក្កដា 2023 11:50  BeeTube News

361947656_293904919690571_813659357188962249_n (1)

កាលពីថ្ងៃសុក្រទី១៤ ខែកក្កដាសប្តាហ៍មុននេះ លោកយូរ៉ូបានផ្តល់វត្តមានកិត្តិយសចូលរួមផ្តល់បទសម្ភាសន៍នៅក្នុងកម្មវិធី«អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍ PNN។ សង្កេតឃើញថា កម្មវិធី«អ្នកជិតខាង» រឺ«The Neighbor» កំពុងក្លាយជា Trend ដ៏ពេញនិយមកាលពីពេលថ្មីៗនេះ បន្ទាប់ពីភ្ញៀវកិត្តិយសល្បីៗជាច្រើនរូបដែលទស្សនិកជនកំពុងចាប់អារម្មណ៍បានអញ្ជើញផ្តល់វត្តមាននៅក្នុងកម្មវិធីមួយនេះជាបន្តបន្ទាប់។ 

361841271_293904199690643_2497841289126974875_n

ដូចជាកាលពីសប្តាហ៍ថ្មីៗនេះ មានដូចជាលោក YCN Tomie និងលោកមុតភារិន ម្ចាស់បទកំរ តារាចម្រៀង និង Content Creator លោកយូរ៉ូនេះជាដើម និងរួមទាំងលោក Heng រ៉េបផ័រវ័យក្មេងកំពុងទទួលបានចំណាប់អារម្មណ៍នេះផងដែរ។ នៅក្នុងវគ្គរបស់លោកយូរ៉ូនេះផងដែរ លោកបានទំលាយពីមូលហេតុដែលបណ្តាលអោយលោកបានបាត់ខ្លួនពីការធ្វើ Content នេះអស់មួយរយៈ និងវិលត្រលប់ទៅរករូបភាពដែលបណ្តាលអោយលោកសំរេចចិត្តរត់នៅរស់នៅព្រះវិហារថែមទៀតផង។

361856107_293904223023974_9102173889561806078_n

លោកយូរ៉ូបានរៀបរាប់អោយដឹងថា ជាការពិតទៅលោកបានមានជំងឺ Depression ក្នុងអំឡុងពេលនោះ ដែលបណ្តាលមកពីរឿងការងារ និងស្នេហា។ លោកបានចែករំលែកបទពិសោធន៍របស់លោកនាពេលនោះថា វាមិនត្រឹមតែជាការពិបាកចិត្តនោះទេ តែលោកថែមទាំងបានប្រើថ្នាំជំងឺបាក់ទឹកចិត្តនោះថែមទៀតផង ដែលវាធ្ងន់ធ្ងររហូតទាល់តែលោកស្វិតជើង ដើរលែងរួច ទាល់តែប្រើឈរច្រត់។ 

361840361_293904933023903_2423151068764303462_n

ស្នេហាបានធ្វើអោយលោកមានវិបត្តិផ្លូវចិត្តយ៉ាងខ្លាំងជាមួយនឹងក្តីអាម៉ាស់នឹងមនុស្សជុំវិញខ្លួន និងអារម្មណ៍កំពុងបាត់បង់ វាធ្វើអោយលោកចង់កាត់ផ្តាច់ពីពិភពខាងក្រៅ ទើបលោកសំរេចចិត្តប្តូរទៅរស់នៅវិហារមួយនៅឯខេត្តបាត់ដំបង។ លោកយូរ៉ូបានបន្ថែមថា កត្តាដែលធ្វើអោយលោកអាចចាកចេញពីរណ្តៅដ៏គ្រោះថ្នាក់មួយនេះ គឺដោយសារការតាំងចិត្តជំនះរបស់លោកខ្លួនឯង និងការគាំទ្រពី Youtuber ចាស់ៗ ដែលបានពន្យល់ណែនាំពីទេពកោសល្យរបស់លោក។

358641717_290937353320661_4035861441827719520_n

លោកយូរ៉ូបានបន្តថា លោកក៏បានត្រលប់មកធ្វើ Content Creator ឡើងវិញ និងទទួលបានចំណាប់អារ​​​ម្មណ៍មកវិញ ខណៈដែលកាលពីមុនមិនទទួលបានការគាំទ្រពីគ្រួសាររបស់លោកឡើយ។ ប៉ុន្តែបន្ទាប់ពីលោកបានឆ្លងកាត់នូវរឿងមួយនេះ ក្រុមគ្រួសាររបស់លោកក៏គាំទ្រវិញ ដោយយល់ថាលោកចង់ធ្វើអ្វីក៏បានដែរអោយតែលោកសប្បាយចិត្ត។ បន្ទាប់ពីបានដឹងបទពិសោធន៍របស់លោកយូរ៉ូហើយ តើទស្សនិកជនមានពាក្យផ្តល់កំលាំងចិត្តលោកយូរ៉ូយ៉ាងណាខ្លះ?


ថ្ងៃព្រហស្បតិ៍, 20 ខែកក្កដា 2023 11:50  BeeTube News