អាល់ប៊ុម Skull2 រឺហៅថាសកលវិទ្យាល័យផ្លូវចិត្តធ្វើអោយលោកវណ្ណដាទទួលបានភាពជោគជ័យជាពន់ពេកទៅលើប្រូជេកមួយនេះដោយមានការច្នៃប្រឌិតលំហក្នុងអវកាសទៅនឹងស្ថានភាពផ្លូវចិត្ត។ VannDa is pulling the Cambodian music industry again! ជាមួយនឹងអាលប៊ុមថ្មីនិងចម្រៀងវីដេអូ Young man របស់ខ្លួន។ ចាប់តាំងពីការចេញផ្សាយនូវបទចម្រៀងវីដេអូ Young man រវាងវណ្ណដានិង OG bobby កាលពីថ្ងៃទី១ ខែកក្តដា កន្លងមកនេះ ធ្វើអោយមានអ្នកទស្សនា ២ លានដងនៅលើយូធូបទៅហើយ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ បទចម្រៀងនេះក៏បានជាប់នៅក្នុង Playlist សំខាន់ៗរបស់កម្មវិធីចាក់ចម្រៀងពិភពលោក Spotify នៅប្រទេសបណ្តាអាស៊ីនៅក្នុងសប្តាហ៏ដំបូងនៃការ Release ដែលមានដូចជា ប្រទេស វៀតណាម កូរ៉េ ភីលីពីន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងហុងកុងផងដែរ។ ក្រៅពីនេះបទចម្រៀងទាំងអស់ដែលមាននៅក្នុងអាល់ប៊ុម Skull2 រដូវកាលទី១នេះ ក៏ត្រូវបានជាប់ទៅក្នុងតារាងទាំង100ដែល Trending នៅក្នុងកម្មវិធី Apple Music ប្រចាំប្រទេសកម្ពុជាផងដែរ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះគឺ វណ្ណដា បានក្លាយទៅជាតារារ៉េបទោលប្រចាំប្រទេសកម្ពុជាតែមួយគត់ដែលមានអ្នកតាមដានច្រើនជាងគេរហូតទៅដល់ 77,097 នាក់ និងមានអ្នកស្តាប់ប្រចាំខែចំនួនរហូតទៅដល់ 95,210 នាក់ ដែលនៅក្នុងនោះមានប្រជាជនកម្ពុជា 41,074 នាក់ ថៃ 18,419 នាក់ និងវៀតណាមជាង1,000នាក់ទៀតផងដែរ។
អត្ថបទដោយ Vatey