BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

YCN Tomie (La Cima Cartel) នឹងមាន Collab ជាមួយនឹង VannDa?

ថ្ងៃពុធ, 15 ខែមីនា 2023 15:55  BeeTube News

Capture-6

កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅនេះ លោក YCN Tomie បានធ្វើការទំលាក់ Teaser វិដេអូបទចម្រៀងថ្មីមួយនៅលើ Tik Tok របស់លោកដោយមានរូបលោកសម្តែងរួមគ្នាជាមួយនឹងលោក Hasha នៃក្រុម La CimaCartel ជាមួយនឹងខេបសិនថា​​​«ស្រាមួយកែវអោយយើងផ្តើមភ្លើងស្នេហ៍» ដែលគួរអោយចាប់អារម្មណ៍ផងដែរចង្វាក់ភ្លេងនៅក្នុងបទចម្រៀងមួយនេះគឺបានយកលំនាំតាមបទចម្រៀងមរតកជំនាន់ដើមមួយបទរបស់អ្នកនាងរស់សេរីសុទ្ធាដែលមានចំណងជើងថា«ស្រាមួយកែវ» និងMix បញ្ចូលថែមជាមួយនឹងការរ៉េបយ៉ាងឡូយតែម្តង។ លើសពីនេះទៅទៀតលោក YCN Tomie បានបញ្ចេញសញ្ញាជាច្រើនសានៅលើហ្វេសប៊ុកផងដែរទាក់ទងអំពីការចេញ Cartel Meeting Vol 3 នាពេលឆាប់ៗនេះដែលជាការចេញផ្សាយនូវអាល់ប៊ុមទី3 របស់ពួកគេ។ យ៉ាងណាមិញតាមពីក្រោយនេះផងដែរលោកវណ្ណដាដែលជាមិត្តរួមក្រុមហ៊ុនតន្រ្តីបារមីជាមួយគ្នានេះក៏បានចាប់ផ្តើមមានសកម្មភាពនៅលើ Tik Tok ផងដែរ ជាមួយនឹងការបង្ហោះវិដេអូលោកញញឹមទៅតាមបទចម្រៀង Background ជាមួយនឹងខេបសិនថា «Tell your bestfriend…» កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ បន្ទាប់ពីការទំលាក់ Teaser បទចម្រៀង First thing first របស់លោក ក៏ដូចគ្នាផងដែរវិដេអូតែមួយនេះក៏ត្រូវបង្ហោះឡើងនៅលើ Story Instagram របស់លោកដូចគ្នា។ បណ្តាអ្នកគាំទ្រមួយចំនួនកំពុងសង្ស័យឡើងថាលោកវណ្ណដា និងលោក YCN Tomie អាចនឹងមានគំរោងសហការការងារជាមួយគ្នាទៅលើបទចម្រៀងមួយនេះ ដោយសារតែបទភ្លេងដែលប្រើទៅលើបទចម្រៀងទាំងពីរនោះមានភាពប្រហាក់ប្រហែលគ្នាដែលអាចព្រលាំចូលគ្នាបាន។ ប៉ុន្តែគួររំលឹកផងដែរភាពប្រាកដជាក់ច្បាស់គឺលោក YCN Tomie នឹង feature ជាមួយនឹងលោក Hasha ហើយនៅក្នុងបទចម្រៀងមួយនេះ។ យ៉ាងណាមិញផងដែរខាងក្រុមហ៊ុនតន្រ្តីបារមី ក៏ដូចជាលោកវណ្ណដា និងលោក YCN Tomie នៅមិនទាន់បានធ្វើការឆ្លើយតបទៅកាន់ចម្ងល់មួយនេះនៅឡើយទេ។ តើទស្សនិកជនទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ Let me know in your comment below!

6-4

4-8

1-12

 

 


 


ថ្ងៃពុធ, 15 ខែមីនា 2023 15:55  BeeTube News