BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្តយោធាបើកបុកអ្នកតវ៉ាមីយ៉ាន់ម៉ានៅទីក្រុង Yangon

ថ្ងៃចន្ទ, 06 ខែធ្នូ 2021 10:25  គុន ច័ន្ទរដ្ឋា

photo_2021-12-05_22-07-07 (1)

CNN-

មនុស្សជាច្រើនបានរងរបួសបន្ទាប់ពីរថយន្តយោធាបានបើកបុកហ្វូងបាតុករនៅក្នុងរដ្ឋធានីណាណិជ្ជកម្ម Yangon។ សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា បន្ទាប់មកទាហ៊ានបើកបើកការបាញ់ស្រោចទៅលើក្រុមបាតុករដែលបានរត់គេចចេញនិងបានវាយពួកគេ។​ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភះ មនុស្សជាង១,២០០នាក់ត្រូវបានសម្លាប់នៅក្នុងអម្លុងពេលតវ៉ានិងរាប់ពាន់នាក់ទៀតត្រូវបានជាប់ពន្ធនាគារ។ពួកយោធាបាននិយាយថា គេបានចាប់មនុស្ស១១នាក់ក្នុងពេលតវ៉ាជាចុងក្រោយនេះ តែមិនបានបញ្ជាក់ថារថយន្តបានបើកបុកមនុស្សនោះទេ គ្រាន់តែនិយាយាថាគេបានព្យាយាមបំបែកហ្វូងកុប្បកម្ម។

កាសែតនៅក្នុងស្រុក MPA បាននិយាយថា មានអ្នកកាសែត២នាក់នៅក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន ម្នាក់បានរងរបួស និងម្នាក់ទៀតមិនអាចទាក់ទងបាន ។ ការតវ៉ាប្រឆាំងនឹងពួកយោធានេះយ៉ាងហោចណាស់កើតមានឡើង៣កន្លែងនៅក្នុងទីក្រុង Yangon កាលពីថ្ងៃអាទិត្យ។ ចាប់តាំងពីពួកយោធាបានបើកការបាញ់ប្រហារជារឿយៗទៅលើហ្វូងបាតុករកាលពីអតីត ការប្រមូលផ្តុំធ្វើបាតុកម្មជាញឹកញាប់បានធ្វើឡើងជាក្រុមតូចៗដើម្បីកាត់បន្ថយអ្នករងរបួស។ សាក្សីបាននិយាយជាចុងក្រោយថា “ ហ្វូងមនុស្សដែលប្រមូលផ្តុំគ្នា ត្រូវបានរថយន្តបើកបុកបន្ទាប់ពីចាប់ផ្តើមបានប៉ុន្មាននាទីប៉ុណ្ណោះ។

"ខ្ញុំត្រូវបានឡានបុកហើយដួលនៅមុខឡាន ទាហ៊ានបានវាយខ្ញុំនឹងស្វាយកាំភ្លើងរបស់គេ ប៉ុន្តែខ្ញុំបានការពារខ្លួនហើយច្រានគេចេញ បន្ទាប់មកភ្លាមៗនោះគេបានបាញ់តម្រង់ខ្ញុំខណៈដែលខ្ញុំបានរត់កាច់ចុះកាច់ឡើង, ជាកុសលល្អ ខ្ញុំបានរត់រួច"អ្នកតវ៉ាម្នាក់បានបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ។ UN បាននិយាយថាការបង្រ្កាបរបស់ពួកយោធាអាចមានតម្លៃស្មើនឹងបទឧក្រឹដ្ឋប្រឆាំងនឹងមនុស្សជាតិ, ប៉ុន្តែបេសកជនរបស់UN ត្រូវបានបដិសេធម្តងហើយម្តងទៀតមិនឲ្យចូលទៅក្នុងមីយ៉ាន់ម៉ាដើម្បីធ្វើការស៊ើបអង្កេត។

ពួកយោធាបានធ្វើការវិនិច្ឆ័យការធ្វើរដ្ឋប្រហារនៅព្រឹកព្រលឹមក្នុងខែកុម្ភះ ដោយបានចោទថាមានការលួចបន្លំសន្លឹកឆ្នោតកាលពីការបោះឆ្នោតសកលទូទាំងប្រទេសនៅឆ្នាំមុន។ ដែលគណបក្សរបស់អ្នកស្រីអូង សានស៊ូជីបាននៅក្នុងមីយ៉ាន់ម៉ាបានឈ្នះភ្លូកទឹកភ្លូកដី។ អ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យ បាននិយាយថាការបោះឆ្នោតបានប្រព្រឹត្តិទៅដោយសេរីនិងយុត្តិធម៌យ៉ាងទូលំទូលាយ ព្រមទាំងការចោទប្រកាន់ទៅលើរូបអ្នកស្រី អូងសាន ស៊ូជី ត្រូវបានគេរិះគន់ថាជាហេតុផលនយោបាយ។


ថ្ងៃចន្ទ, 06 ខែធ្នូ 2021 10:25  គុន ច័ន្ទរដ្ឋា