ប្រភេទមួយនៃការប្រយុទ្ធដែលមិនមានប្រើនូវគ្រាប់កាំភ្លើង រឺគ្រាប់បែក នោះគឺជាការប្រយុទ្ធដែលប្រើនូវបច្ចេកវិទ្យាច្នៃប្រឌិត។ ខណៈដែលពិភពលោកកំពុងមើលឆាកប្រយុទ្ធគ្នាលើគោក ប្រទេសរុស្ស៊ីបានអភិវឌ្ឍអាវុធទំនើបចំនួនបីរួចមកហើយ ដែលរួមមានប្រព័ន្ធមីស៊ីលផ្លោង Sarmat ICBM, យានមីស៊ីល Avangard Hypersonic Glide និងប្រព័ន្ធឡាស៊ែរ Peresvet។ ដំបូងយើងសូមបង្ហាញលោកអ្នកពីប្រព័ន្ធមីស៊ីលផ្លោងSarmat ជាមុនសិន ដែលមានឈ្មោះហៅថាជាសាតាំងទី 2 ដោយណាតូ។ វាគឺជាស្តេចលើគេបង្អស់នៃមីស៊ីលផ្លោង ICBM គ្រប់ប្រភេទហើយ។ ដោយប្រភេទមីស៊ីលនេះអាចវាយប្រហារបានគោលដៅស្ថិតនៅឆ្ងាយជាងប្រភេទមីស៊ីលផ្លោង ICBM ដទៃទៀតនៅលើពិភពលោក ចម្ងាយប្រហែលជា 18,000គីឡូម៉ែត្រ។ បើស្រមៃមើលមីស៊ីលដែលអាចវាយប្រហារបានពីរុស្ស៊ីទៅស្ទើរតែគ្រប់ទីកន្លែងជុំវិញពិភពលោក នោះហើយគឺជាមីស៊ីលផ្លោង Sarmat។ លោកពូទីនថែមទាំងបានគូសបញ្ជាក់ផងដែរពីសមត្ថភាពហោះហើររបស់វារហូតដល់ប៉ូលខាងជើងឬខាងត្បូង ដែលអាចហួសរបាំងការពារនានាបាន។
មីស៊ីលផ្លោង Sarmat មានទំងន់ដ៏អស្ចារ្យប្រហែល ២០០ តោន ដែលប្រហែលស្មើនឹងទម្ងន់ត្រីបាឡែនបីរួមគ្នា។ ភាគច្រើននៃទម្ងន់នេះបានមកពីឥន្ធនៈរបស់វាដែលអនុញ្ញាតឱ្យវាធ្វើដំណើរបានឆ្ងាយ។ ប៉ុន្តែអ្វីដែលធ្វើមីស៊ីលផ្លោង sarmat ឈានមុខគេនោះគឺដោយសារតែល្បឿន រយៈចម្ងាយ និងសមត្ថភាពឈ្លានពានរបាំងការពារ។ វាត្រូវបានរចនាឡើងឱ្យមានល្បឿនលឿន និងអាចបត់បែនបានដើម្បីអោយមានការលំបាកក្នុងការបាញ់ទម្លាក់។ ម្យ៉ាងទៀតវាអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរក្នុងពេលតែមួយបានរហូតដល់ទៅចំនួន 15 ដែលអាចកំណត់គោលដៅលើតំបន់ផ្សេងៗគ្នាបានដោយឯករាជ្យ។
ចំណែកឯប្រព័ន្ធមីស៊ីល Aavanguard Hypersonic និងប្រព័ន្ធឡាស៊ែរ Peresvet កំពុងត្រូវបានដាក់ប្រតិបត្តិការ និងត្រៀមប្រយុទ្ធឥលូវនេះហើយនៅក្នុងតួនាទី។ Avanguard មិនត្រឹមតែជាយានហោះហើរល្បឿនលឿនដោយគ្មានម៉ាស៊ីនប៉ុណ្ណោះទេ តែវាក៏ជាប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំលេងអភិវឌ្ឍឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ីឈានមុខគេ។ រយៈចម្ងាយរបស់វាបានរហូតដល់៦០០០គីឡូម៉ែត្រ ដែលអាចវាយប្រហារគោលដៅនៅឆ្លងកាត់ទ្វីបបាន។ ស្រមៃមើលថាបើរាជធានីរបស់ប្រទេសមួយរងការគំរាមកំហែងពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដោយមិនមានប្រព័ន្ធការពារទប់ទល់ប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចការវាយប្រហារដ៏មិនគួរឱ្យជឿនេះ។
ប្រព័ន្ធមីស៊ីល Avanguard គ្រាន់តែធ្វើដំណើរជិះលើប្រព័ន្ធមីស៊ីលផ្លោង ICBM ដ៏មានឥទ្ធិពលដូចជា rs28 sarmat ដើរអាចដើរតួបានជាតាក់ស៊ីអវកាសផងដែរ។ នៅខណៈពេលដែលប្រព័ន្ធមីស៊ីលផ្លោង ICBM ឈានដល់រយៈកំពស់ខ្ពស់របស់វា វានឹងអនុញ្ញាតឱ្យមីស៊ីល Avanguard បំបែកគ្នាបញ្ចេញគ្រាប់របស់វា។ រឿងដែលគួរអោយចាប់អារម្មណ៍មួយទៀត គឺថាថ្វីបើមីស៊ីល Avanguard មិនមានសូម្បីតែគ្រឿងម៉ាស៊ីនខ្លួនឯង ប៉ុន្តែវាពឹងផ្អែកលើលក្ខណៈរួមបញ្ចូលគ្នានៃទំនាញរបស់ផែនដី និងការរចនារូបរាងដ៏ប្លែករបស់វាដើម្បីរក្សាល្បឿនលឿនជាងសំលេង។ ចំណែកឯប្រព័ន្ធឡាស៊ែរ Peresvet វិញ អ្នកជំនាញខ្លះគិតថាវាអាចជាឡាស៊ែរដ៏មានឥទ្ធិពលដែលអាចធ្វើឱ្យរំខានមើលលែងឃើញសម្រាប់ផ្កាយរណបដែលគោចរនៅជុំវិញផែនដីនៅក្នុងរយៈកម្ពស់ទាប។ នេះអាចជាបញ្ហាធំមួយ។ ជាពិសេសសម្រាប់ផ្កាយរណបស៊ើបការណ៍សំងាត់របស់អាមេរិក និងប្រទេសដទៃទៀត។