BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

GMENGZ ទំលាក់ M/V ផ្លូវការបទ “PEM PEM” ft Norith

ថ្ងៃពុធ, 01 ខែឧសភា 2024 11:28  BeeTube News

18-2

វ៉ៃចេញ៤ថ្ងៃសោះ បទរបស់លោក GMENGZ “PEM PEM” ហក់ឡើងដល់ចំណាត់ថ្នាក់ទី៥នៅលើតារាងយូធូបកម្ពុជា! ពិតជាមានប្រជាប្រិយភាពភាពយ៉ាងខ្លាំង ជាពិសេសអាចសង្កេតឃើញឡើងចាប់តាំងពីបទនេះបានបង្ហើបឡើងជាច្រើនសប្តាហ៍កន្លងមកម្ល៉េះ។ 

តាមរយៈបទនេះ លោក GMENGZ ព្រមជាមួយនឹង Coach របស់លោក លោក Norith បានធ្វើអោយ M/V បទនេះមានភាពទាក់ទាញខ្លាំងមែនទែន ដោយអ្នកទាំងពីរបានបង្ហាញឡើងជាមួយនឹងភាពក្រមិចក្រមើមយ៉ាងខិលតែម្តង ធ្វើអោយទស្សនិកជនជាច្រើនបានសរសើរនឹងរសជាតិថ្មីនេះ និងលាន់មាត់ថាឡូយគ្រប់ៗគ្នា! គួររំលឹកផងដែរថា កាលពីពេលមុនចេញផ្សាយ M/V ផ្លូវការនេះ កាលពីដើមខែមីនា បទ“PEM PEM” របស់លោកត្រូវបានលើកទៅសម្តែងជាលើកដំបូងបំផុតជាមួយនឹង Coach របស់លោកនៅឯក្លឹបកំសាន្តមួយ និងធ្វើអោយផ្ទុះការចាប់អារម្មណ៍ជាច្រើន។ 

photo_4_2024-05-01_11-17-43

យ៉ាងណាមិញសូមក្រឡេកមើលមកលោក Norith បន្តិច សង្កេតឃើញថាមួយរយៈចុងក្រោយនេះ លោកបានចាប់ដៃគូសហការបទចំរៀងជាមួយនឹងសិល្បករលេចធ្លោជាច្រើននាក់ ដែលក្នុងនោះរួមមានដូចជា លោក Mann VannDa នូវបទ«ក្រមុំស្រុកណា» លោក Vito នូវបទ«Still Zin 2» លោក Yuuhai នូវបទ«១ណា» លោក Homie នូវបទ«ចម្លើយស្នេហ៍» និងជាមួយលោកវណ្ណថាន នូវបទ«Call ក៏បាន Chat ក៏បាន»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការ​​​ Collab ថ្មីនេះរបស់ពួកគេ?

photo_2_2024-05-01_11-17-43

photo_6_2024-05-01_11-17-43

photo_5_2024-05-01_11-17-43


 


ថ្ងៃពុធ, 01 ខែឧសភា 2024 11:28  BeeTube News