សង្គ្រាមនុយក្លេអ៊ែរជាព្រឹត្តិការណ៍ដែលនាំមកនូវគ្រោះមហន្តរាយ និងគំរាមកំហែងដល់គ្រប់សត្វមានជីវិតនៅលើភពផែនដីរបស់យើង ដោយបន្ទុះវានឹងបង្កើតឲ្យមានរលករំញ័រដ៍មហិមា និងបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ អគារនឹងឆេះដូចក្រដាសនៅក្នុងអណ្តាតភ្លើង ហើយពន្លឺវាជាសញ្ញាថាពិភពលោកនឹងគ្របដណ្តប់ដោយភាពស្ងាត់ជ្រងំគួរឲ្យព្រឺព្រួច ផែនដីដែលធ្លាប់តែអ៊ូអរ នឹងក្លាយជាវាលរហោស្ថាន ដែលជាស្លាកស្នាមនៃឥទ្ធិពលវិទ្យុសកម្ម ហើយអ្នករស់រានមានជីវិតដែលនៅសេសសល់ ដើម្បីដោះទាល់បញ្ហារបស់គេ។ វាជាការក្រើនរំលឹកដល់មនុស្សជាតិ ដោយវាជាភាពគ្រោះថ្នាក់ដែលយើងអាចប្រឈមមុខនៅពេលជម្លោះ កាន់តែកើនឡើងដល់កម្រិតដែលអាចបង្កមហន្តរាយបែបនេះ។ ការគំរាមកំហែងនុយក្លេអ៊ែររបស់ពូទីននាពេលថ្មីៗនេះ បានបណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពី សន្តិសុខ និងស្ថិរភាពពិភពលោក ហើយពិភពលោកបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយការឆ្លើយតបរបស់អង្គការណាតូចំពោះបញ្ហាទាំងនេះគឺជាព័ត៌មានសំខាន់ដើម្បីវាយតម្លៃភូមិសាស្ត្រនយោបាយ។
តើអ្វីដែលជំហានបន្ទាប់ដែលណាតូនឹងធ្វើដើម្បីប្រឈមនឹងការគំរាមកំហែងទាំងនេះ ហើយនឹង ធានាសុវត្ថិភាពដល់ប្រជាជាតិទូទាំងពិភពលោក ?តើហេតុអ្វីបានជាពូទីនរាគំរាមសបង្កសង្គ្រាមនុយក្លេអ៊ែរ? តើអ្វីជាហេតផលនៅពីក្រោយការសម្រេចចិត្តរបស់លោក? សកម្មភាពគំរាមកំហែងបង្កសង្គ្រាមនុយក្លេអ៊ែរនាពេលថ្មីៗនេះរបស់ពូទីនបានប្រកាសឡើងក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់លោក ជាការព្រមានដល់លោកខាងលិចដែលលូកដៃក្នុងជម្លោះអ៊ុយក្រែន។ បរិបទនៅពីក្រោយការគំរាមកំហែងទាំងនេះ មានភាពស្មុគ្រស្មាញដែលទាំងនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រលោក ពូទីន ដើម្បីពន្លឿនកិច្ចចរហើយដាក់សម្ពាធឲ្យមេដឹកនាំលោកខាងលិចដោះស្រាយ ជម្លោះយ៉ាងឆាប់រហ័សដោយលើកឡើងពីសង្គ្រាមនុយក្លេអ៊ែរ។ ពូទីនសង្ឃឹមថាវាអាចរារាំងណាតូ ហើយក៏បង្ហាញថារូស្ស៊ីមិនចុះចាញ់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែនទេ។ ការគំរាមកំហែង របស់ពូទីនក៏ជា យុទ្ធសាស្ត្រនាំលោកខាងលិចឲ្យចូលតុចរចា ដោយការអូសបន្លាយ សង្គ្រាមនឹងធ្វើអោយស្មារតីកងទ័ពរូស្ស៊ីទន់ខ្សោយនិងបង្កការមិនសប្បាយចិត្ដដល់សាធារណជនក្នុងប្រទេស។ ទីបំផុតការគំរាមកំហែងរបស់ពូទីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីឲ្យរុស្ស៊ីមានផ្លូវយកឈ្នះក្នុងសង្គ្រាមក៏ដូចជាសាកល្បងថាតើលោកខាងលិចឆ្លើយតបយ៉ាងណា។