BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តមជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងប្រារព្ធពិធីជាតិនៃការចងចាំ 20 ឧសភា

ថ្ងៃអង្គារ, 21 ខែឧសភា 2024 08:56  BeeTube News

photo_5_2024-05-21_08-36-11

នៅថ្ងៃទី 20 ខែឧសភាឆ្នាំ 2024 ស្ថិតនៅវត្តព្រែកសណ្ដែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង ឯកឧត្តមជាម ប៉េអា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង​ និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្មបានដឹកនាំគណៈអភិបាលស្រុក មន្រ្ដីសាលាស្រុក កងកម្លាំងទាំង៣ លោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនព្រែកសណ្តែក ព្រះសង្ឃ  តាយាយចាស់ព្រឹទ្ធាចារ្យសរុបអ្នកចូលរួម៤០៦ នាក់ ប្រារព្ធពិធីជាតិនៃការចងចាំ 20 ឧសភា ដែលជាទិវានៃការចងចាំនូវព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ដដ៏សោកសៅបំផុតនៃរបបខ្មែរក្រហម ដែលបានកាន់កាប់​ប្រទេស​កម្ពុជាតែក្នុងរយ:ពេល៤៤ខែ​ប៉ុណ្ណោះ គឺពីខែមេសា ឆ្នាំ​១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់យ៉ាងរង្គាលនិងសាហាវព្រៃផ្សៃបំផុត ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រខ្មែរ ដូចដែលសាធារណជន ជាតិ និងអន្ដរជាតិ បានឃើញនិងឆ្លងកាត់កន្លងមកនេះ។

photo_7_2024-05-21_08-36-11

បើពោលអំពីរបបដ៏ខ្មៅកខ្វក់នេះ គឺជារបបប្រល័យពូជសាសន៍ដោយស្វ័យប្រវត្ដិ ដោយបានប្រព្រឹត្តនូវការកាប់សម្លាប់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ជាពិសេសទីកន្លែងនេះបង្ហាញយើងស្រាប់ហើយមានសាក្សីរស់លោកមុំ ប៉ុលបានប្រាប់យើងអំបាញ់មិញអំពីទារុណកម្មរាងកាយសព្វបែបយ៉ាងដែលលោកគ្មានកំហុសសោះ។ ព្រឹត្ដិការណ៍នៃទិវាជាតិនៃចងចាំនេះ រៀបចំឡើងដើម្បីឲ្យបងប្អូនជនរួមជាតិពីមួយជំនាន់ ទៅមួយជំនាន់ ត្រូវរួបរួមគ្នាដើម្បីទប់ស្កាត់ ហើយបិទបញ្ចប់ទាំងស្រុងនិងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឲ្យកើតមានសារជាថ្មីម្ដងទៀតនូវសោកនាដ្ឋកម្មដ៏រន្ធត់នេះ មកលើប្រជាជនកម្ពុជា ហើយក៏ជាស្នួលសន្ដិសុខជាតិ និងបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាដ៏ប្រពៃថ្លៃថ្លានៃយើង ។

photo_3_2024-05-21_08-36-11

photo_2_2024-05-21_08-36-11

photo_4_2024-05-21_08-36-11

photo_1_2024-05-21_08-36-11

photo_6_2024-05-21_08-36-11


 


ថ្ងៃអង្គារ, 21 ខែឧសភា 2024 08:56  BeeTube News