លោក Lapid កើតនៅក្នុងឆ្នាំ១៩៦៣ ជាអតីតអ្នកកាសែតម្នាក់ និងអ្នកកាន់កម្មវិធីក្នុងប៉ុស្តិ៍ទូរទស្សន៍ម្នាក់ដែលបានចូលមកក្នុងវិស័យនយោបាយនៅក្នុងឆ្នាំ ២០១២ និងជាស្ថាបនិក និងមេដឹកនាំគណបក្ស Yesh Atid(យ៉ែរ អាទីត) ដែលមានន័យថា «There is Future»។ លោក Lapid និងគណបក្សរបស់លោកមានទស្សនយល់ឃើញទៅលើមជ្ឈិមនិយមថានយោបាយមិនមែននៅក្រៅបរិបទរស់នៅរបស់មនុស្សនោះទេ តែជាផ្នែកមួយនៃជីវិតរបស់ពួកគេ។ ហើយម្យ៉ាងទៀតគោលគំនិត មជ្ឈិមនិយមសំរាប់លោកគឺជាការធ្វើអោយមានតុល្យភាពរវាងការទទួលស្គាល់ការចង់បាននូវអត្តសញ្ញាមួយ និងរឹសគល់មួយដែលជាតិនិយមបានផ្តល់អោយ។ ហើយម្យ៉ាងវិញទៀតលោកក៏មានការពេញចិត្តជាខ្លាំងនឹងអ្វីដែលប្រជាធិបតេយ្យសេរីផ្តល់អោយដែលអាចធ្វើអោយរួបរួមជាតិតែមួយបាន។ ឪពុករបស់លោកក៏ជាអ្នកកាសែត និងជាអ្នកនយោបាយមួយរូបដែរ ដែលមានប្រភពមកពីដែនដីរបស់ប្រទេស Serbia (ស៊ឺបៀ)នាពេលបច្ចុប្បន្ននេះ និងបានធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលក្នុងឆ្នាំ ១៩៤៨។ ម្តាយរបស់លោក Lapid គឺអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ដែលមានឪពុកមកពីប្រទេសរ៉ូម៉ានី និងធ្វើអន្តោប្រវេសន៍ទៅប្រទេសប៉ាឡេស្ទីន មុននឹងមានកកើតនៃប្រទេសអ៊ីស្រាអ៊ែល។ លោក Lapidនិងគណបក្ស YeshAtid គឺជាផ្នែកសំខាន់មួយសំរាប់ការរួបរួមរដ្ឋាភិបាលជាមួយនឹងអតីតនាយករដ្ឋមន្រ្តីBenjaminNetanyahu(បេនចាមីន នេតាញ៉ាហ៊ូ)ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤ដែលលោក Lapid បំរើការងារជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ នៅក្នុងខែធ្នូ ឆ្នាំ២០១៤ លោក Netanyahu បានទំលាក់លោកLapidចេញពីតំណែងដោយសារតែការដួលរលំនៃប្រពន្ធ័រដ្ឋាភិបាលចំរុះ។ នៅក្នុងខែមិថុណា ឆ្នាំ២០២១ លោក Lapid បានក្លាយទៅរដ្ឋមន្រ្តីការបរទេស និងជានាយករដ្ឋមន្រ្តីជំនួសនៅក្នុងប្រពន្ធ័រដ្ឋាភិបាលចំរុះជាមួយនឹងគណបក្សYamina(យ៉ាមីណា)ដឹកនាំដោយលោកNaftali Bennett (ណាហ្វតាលី បេននេត)ត្រូវបានបង្កើតឡើងដើម្បីជំនួសដំណែងលោក Benjamin។ តាមរយៈកិច្ចព្រមព្រៀងរដ្ឋាភិបាលចំរុះផងដែរបានកំណត់ឡើងថា លោកBennett ត្រូវបំរើជានាយករដ្ឋមន្រ្តីរយៈពេល១៨ បន្តពីក្រោយដោយលោក Lapidក្នុងរយៈពេល១៨ខែដូចគ្នា។ នៅក្នុងខែមិថុណា ឆ្នាំ២០២២ រដ្ឋាភិបាលចំរុះត្រូវបានដួលរលំដោយសារតែភាពខ្វះខាតរបស់សមាជិកមួយចំនួន និងភាពបរាជ័យរបស់ពួកគេក្នុងការបន្តច្បាប់ជនស៊ីវិលរបស់អ៊ីស្រាអែល ដែលតាំងទីលំនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយជនជាតិប៉ាឡេស្ទីនក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល។ រយៈពេលមុន២ថ្ងៃនៃការបោះឆ្នោតនៅក្នុងប្រទេសអ៊ីស្រាអ៊ែលក្នុងឆ្នាំ២០១៣ លោក Lapid បានសរសេរនៅលើហ្វេសប៊ុកផេករបស់លោកថាលោកចង់កំចាត់ប៉ាឡេស្ទីន ដោយលោកបានសរសេរឡើងថា អ្វីដែលលោកត្រូវការមិនមែនទឹកដីមជ្ឃិមបូព៌ាថ្មីនោះទេ ប៉ុន្តែលោកចង់កំចាត់ពួកគេទាំងអស់ និងសាងរបងមួយខណ្ឌចែករវាងគេនិងពួកយើង ហើយអ្វីដែលសំខាន់គឺលោកចង់រក្សាដែនដីអោយមានជនជាតិជ្វាច្រើនបំផុត។ នៅក្នុងខែដដែលនោះលោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តី Time Magazine(ថាម ម៉ាហ្កាហ្ស៊ីន)ថាឪពុករបស់លោកមិនមែនចាកចេញមកពីតំបន់ក្រីក្រ ដើម្បីមករស់នៅក្នុងប្រទេសដែលមានប្រជាជនអារ៉ាប់ពាក់កណ្តាល និងប្រជាជនជ្វាពាក់កណ្តាលនោះទេ។ លោកមករស់នៅដែនដីប្រជាជនជ្វា។ ខណៈពេលដែលលោក Lapid អះអាងថាគាំទ្រដំណោះស្រាយរដ្ឋពីរបំបែកចេញពីគ្នា ប៉ុន្តែលោកជឿថាអ៊ីស្រាអ៊ែលគួរតែទទួលបានដែនដីប្លុកដ៏ធំមួយខណ្ឌចែកតំបន់ West bank បង្កើតអោយមានដែនដីប៉ាឡេស្ទីនដាក់នៅបន្តគ្នានៅក្នុងទឹកដីដែលខ្លួនគ្រប់គ្រង ប៉ុន្តែទោះបីជាអ៊ុស្រាអ៊ែរចង់កាន់កាប់តំបន់ទាំងនោះគឺវាមិនអាចទៅរួចនោះទេ ព្រោះតាមច្បាប់ប្រទេសអ៊ីស្រាអ៊ែរមិនត្រូវបានកាន់កាប់តំបន់ Jerusalem(យេរូសាឡឹម) ភាគខាងកើតទេ បានត្រឹមតែតំបន់ West Bank (វេស ប៊ែង)ប៉ុណ្ណោះ។ ហើយជនភាសខ្លួនប៉ាលេស្ទីនក៏គួរតែត្រូវបដិសេធសិទ្ធិរបស់ខ្លួនត្រលប់ទៅមាតុភូមិវិញផងដែរ។ លោក Lapid ក៏តែងតែចោទប្រកាន់អង្គការសហប្រជាតិពីរឿងផ្តល់ជំនួយមកកាន់ប្រទេសប៉ាលេស្ទីនផងដែរ ហើយក្នុងឆ្នាំ២០១៨លោកបានគាំទ្រគំនិតលោក Trump ក្នុងការកាត់ផ្តាច់ជំនួយមកកាន់ប្រទេសប៉ាឡេស្ទីន។