BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនបានផ្លាស់ប្តូរប្រធានគណបក្សកុម្មុយនីស្តនៃតំបន់ Xinjiang

ថ្ងៃចន្ទ, 27 ខែធ្នូ 2021 13:10  គុន ច័ន្ទរដ្ឋា

photo_2021-12-27_12-05-07 (1)

UPI-

ចិនបានផ្លាស់ប្តូរប្រធានគណបក្សក្នុងតំបន់ Xinjiang ដែលពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថាបានរំលោភសិទ្ធមនុស្សប្រឆាំងទៅនឹងជនជាតិ Uighurs និងជនជាតិមូស្លីមដ៏ទៃទៀត។ លោក Ma Xingrui អភិបាលខេត្តក្វាងទុង ត្រូវបានតែងតាំងឲ្យជំនួសលោក Chen Quanguo ដែលកាន់តំណែងបច្ចុប្បន្នជាប្រធានគណបក្សកុម្មុយនីស្តក្នុងតំបន់ស្វ័យយ័ត។ Bloomberg និង Guardian បានរាយការណ៍បញ្ជាក់ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua។

Chen អាយុ៦៦ឆ្នាំ ត្រូវបានតែងតាំងជាលេខាបក្ស Xinjiang ក្នុងឆ្នាំ២០១៦ លោកនឹងត្រូវទៅកាន់តួរនាទីថ្មី បើយោលទៅតាមរបាយការណ៍។ លោកជាមនុស្សម្នាក់នៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់ចិន ដែលត្រូវបានរងទណ្ឌកម្មពីសហរដ្ឋអាមេរិកនៅក្នុងខែកក្កដាឆ្នាំ២០២០លើការចោទប្រកាន់ថាបានធ្វើវិភាគទានទៅលើការរំលោភសិទ្ធមនុស្សប្រឆាំងទៅនឹងពួក Uyghurs និងមូស្លីមក្នុងខេត្ត Xinjiang។ លោក Ma អាយុ៦២ឆ្នាំ មានប្រវត្តិរូបជាអ្នកមានការពាក់ព័ន្ធទៅនឹងឧស្សាហកម្មអវកាសនិងធ្លាប់បានធ្វើជាលេខាបក្សក្នុងខេត្ត Shenzhen ពីឆ្នាំ២០១៥មុនពេលដែលក្លាយខ្លួនទៅជាអភិបាលខេត្ត ក្វាងទុង ។

ការផ្លាស់ប្តូរនេះបានកើតចេញមកមុនពេលដែលគេរំពឹងគិតថានឹងមានការសើរើរចនាសម្ព័ន្ធដ៏ធំមួយនៃគណបក្សកុម្មុយនីស្តមុនពេលដែលមហាសន្និបាតបក្សនៅក្នុងរដូវស្លឹកឈើជ្រុះ។ វាក៏កើតឡើងទន្ទឹមគ្នា បន្ទាប់ពីលោកប្រធានាធិបតី Joe-Biden បានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បត៍ទៅលើក្រិត្យឲ្យក្លាយទៅជាច្បាប់ ការពារការធ្វើការងារដោយបង្ខិតបង្ខំទៅលើជាជាតិ Uyghurs. ដែលនឹងហាមប្រាមនូវការនាំចូលផលិតផលពីតំបន់ Xinjiang លុះត្រាណាតែអ្នកនាំចូលអាចបង្ហាញភ័ស្តុតាងថាមិនមានការបង្ខិបង្ខំឲ្យធ្វើការងារ និងបានដាក់ទ័ណ្ឌកម្មទៅលើបុគ្គលបរទេសដែលប្រប្រាស់ផលិតផលដែលកើតចេញពីការបង្ខិតបង្ខំឲ្យធ្វើការងារ។

ចិនត្រូវបានរងនូវការចោទប្រកាន់ថាបានឃុំឃាំងជនជាតិ Uyghurs និងមូស្លីមប្រហែល១លាននាក់នៅក្នុងជំរំអ្នកទោសមួយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលចិន បានប្រកែកយ៉ាងដាច់អហង្ការលើការចោទប្រកាន់នេះ ដោយនិយាយថាជំរំនោះគឺជាកន្លែងមជ្ឍមណ្ឌលហ្វឹកហ្វឺនដែលមានគោលបំណងបង្រ្កាបពួកជ្រុលនិយមក្នុងនាមប្រឆាំងទៅនឹងភេវរកម្ម។ រដ្ឋការលោក Biden កាលពីដើមខែនេះបានប្រកាសនូវការធ្វើពហិការការទូតចំពោះកីឡាអូឡាំពិកនៅប៉េកាំង បន្ទាប់ពីបានប្រកាសនូវទង្វើររបស់ចិនទៅលើប្រជាជន Uyghurs ថាជាអំពើប្រល័យពូជសាសន៍កាលពីខែមីនា។


ថ្ងៃចន្ទ, 27 ខែធ្នូ 2021 13:10  គុន ច័ន្ទរដ្ឋា