លោកប្រធានាធិបតី Joe-Biden បានជជែកអំពីការស៊ើបអង្កេតទៅនឹងប្រភពដើម កូវីដ-19 នៅក្នុងអម្លុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ទី៩ កញ្ញា ជាមួយនឹងសមភាគីចិន លោកប្រធានាធិបតី Xi Jing Ping នេះបើតាមប្រភពពីសេតិវិមាន ។
« ពួកលោកបានជជែកគ្នា អំពីខ្សែរសង្វាក់នៃការចូលរួមជាលក្ខណៈ អន្តរប្រជាជាតិនៃរឿង កូវីដ-19 ហើយបានយល់ដូចគ្នាថា វាជាការព្រួយបារម្ភដំបូងបង្អស់របស់រដ្ឋការនៃប្រទេសទាំង២»នេះជាប្រធានបទ១ក្នុងការជជែកគ្នាដែលខ្ញុំនឹងមិនធ្វើការលំអិតទេ នេះសំដីរបស់រដ្ឋមន្រ្តីក្រសួង ព័ត៌មានប្រចាំសេតិវិមាន Jen PsaKy កាលពីថ្ងៃសុក្រ។
ទីក្រុងប៉េកាំងបានធ្វើការប្រកែកទៅនឹងការចោទប្រកាន់របស់អាមេរិកដែលថាខ្លួនមិនបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការណ៍ក្នុងការស៊ើបអង្កេតពីប្រភពនៃជម្ងឺរាតត្បាតពិភពលោកនេះ ។ Biden បានប្តេជ្ញាចិត្តកាពីខែមុនថានឹងដាក់សម្ពាធទៅលើចិនសំរាប់ចម្លើយនៃប្រភពដើមនៃជម្ងឹរាតត្បាតដែលបានសម្លាប់ជីវិតមនុស្សជាង៤លាន៨សែននាក់ទូទាំងពិភពលោកនេះ។
ការសន្ទនាតាមទូរស័ព្ទរយៈពេល៩០នាទីនេះ ជាលើកទី១បន្ទាប់ពីអស់រយៈពេល៧ខែដែលទំនាកទំនងនៃប្រទេសទាំង២កាន់តែមានភាពតានតឹងលើគ្រប់វិស័យ។
មន្រ្តីអាមេរិកម្នាក់ដែលបានិយាយទៅកាន់សារព័ត៌មានReuter បានថ្លែងថាលោកប្រធានាធិបតី គ្មានគំរោងនឹងលើកឡើងនូវទិដ្ឋភាពនៃការឆ្លើយតបរបស់អាមេរិកឬតម្លៃដែលចិនត្រូវបង់ចំពោះការដែលមិនសហការណ៍នៅក្នុងរឿងប្រភពនៃកូវីដ-19នោះទេ។