BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Apple ដណ្តើមបានចំណាត់ថ្នាក់លេខ 2 ពីក្រុមហ៊ុន Xiaomi ក្នុងការចែកចាយទូរស័ព្ទស្មាតហ្វូន

ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 13:14  BeeTube News

photo_2021-11-25_11-39-13m

ក្រុមហ៊ុន Xiaomi បានបាត់បង់តុល្យភាពរបស់ខ្លួននៅក្នុងត្រីមាសទី 3 ខណៈពេលដែលខ្លួនបានជួបប្រទះនឹងការធ្លាក់ចុះពីកង្វះខាតបន្ទះឈីបសកល និងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុនផ្សេងៗ។
ក្រុមហ៊ុនចិន ដែលទើបតែក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេទីពីររបស់ពិភពលោក បានធ្លាក់មកចំណាត់ថ្នាក់លេខ 3 តាមពីក្រោយក្រុមហ៊ុន Apple (AAPL) ក្នុងរយៈពេលបីខែ នៅចុងខែកញ្ញានេះ បើយោងតាម   Counterpoint Research and Canalys ។
ការប្រកាសប្រាក់ចំណូលកាលពីថ្ងៃអង្គារ Xiaomi បាននិយាយថា អាជីវកម្មស្មាតហ្វូនរបស់ខ្លួនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការខ្វះខាតនៃ semiconductors ដែលកំពុងបន្ត ហើយក្រុមហ៊ុនរំពឹងថា បញ្ហានេះនឹងបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំក្រោយ។

ក្រុមហ៊ុនបានកត់ត្រាការនាំចេញស្មាតហ្វូនទូទាំងពិភពលោកចំនួន 43.9 លានគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 ហើយធ្លាក់ចុះប្រហែល 6% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
Xiaomi បានហៅស្មាតហ្វូនថា "មូលដ្ឋានគ្រឹះ" នៃអាជីវកម្មរបស់ខ្លួន រួមទាំងមានឧបករណ៍តភ្ជាប់ផ្សេងទៀត ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។ នាពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសពីការជំរុញទៅក្នុងវិវត្តន៍របស់ខ្លួនក្នុងការផលិតរថយន្តអគ្គីសនីដំបូងរបស់ខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំ 2024 ។

ការធ្លាក់ចុះនៃការផ្គត់ផ្គង់ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក Xiaomi បានរងការវាយប្រហារយ៉ាងខ្លាំងដោយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Tarun Pathak នាយកស្រាវជ្រាវនៅ Counterpoint បាននិយាយថា ខណៈពេលដែលកង្វះសមាសធាតុបានប៉ះពាល់ដល់អ្នកលក់ស្ទើរតែទាំងអស់ ក្រុមហ៊ុន Xiaomi ត្រូវតែប្រឈមមុខនឹងការឈឺក្បាលកាន់តែច្រើនជាងមុន ដោយសារតែខ្សែសង្វាក់ចែកចាយដ៏ធំទូលាយរបស់ខ្លួន។

photo_2021-11-25_11-41-13m

លោកបានបន្ថែមថា ដោយសារបញ្ហាទាំងនេះ បានជួយឲ្យក្រុមហ៊ុន Apple ដណ្តើមបានចំណាត់ថ្នាក់ទីពីរនៅក្នុងការប្រកួតប្រជែងក្នុងត្រីមាសទីបីនេះ។ ក្រុមហ៊ុនយក្សរបស់អាមេរិកក៏ទទួលបានអត្ថប្រយោជន៍ពីការលក់ iPhone 13 ខ្លាំងផងដែរ នេះបើយោងតាម   Canalys Research ។ នៅក្នុងរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុននេះបានប៉ាន់ប្រមាណថា Apple បានចាប់យក 15% នៃការនាំចេញទូទាំងពិភពលោក ដែលច្រើនជាងក្រុមហ៊ុន Xiaomi មួយភាគរយប៉ុណ្ណោះ។

លោក បាន បន្ត ថា ក្រុមហ៊ុន នឹងអាច ដណ្តើម បាន តំណែង រង របស់ ខ្លួន ឡើង វិញ បាន ជា ពិសេស ដោយសារ តែ ក្រុមហ៊ុន ដំណើរការបាន យ៉ាង ខ្លាំង ក្នុង ឆមាស ទី មួយ នៃ ឆ្នាំបន្ទាប់  ជាមួយ នឹង ព្រឹត្តិការណ៍ ខាង មុខ ដូច ជា បុណ្យចូល ឆ្នាំ ចិន។
លោកបាននិយាយថា ក្រុមហ៊ុននឹងត្រូវរក្សាការនាំមុខរបស់ខ្លួននៅក្នុងទីផ្សារដ៏សំខាន់បំផុតចំនួនពីររបស់ខ្លួន គឺប្រទេសចិន និងឥណ្ឌា ខណៈពេលដែលកំពុងបង្ហាញវត្តមានរបស់ខ្លួនឲ្យកាន់តែច្រើននៅសហរដ្ឋអាមេរិក។

Xiaomi បានប្រកាសពីប្រាក់ចំណូលសរុបចំនួន 78.1 ពាន់លានយន់ (12.2 ពាន់លានដុល្លារ) នៅក្នុងត្រីមាសទីបី។ នោះតំណាងឱ្យការកើនឡើង 8% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតិចជាងការរំពឹងទុករបស់អ្នកវិភាគបន្តិច។
ប្រាក់ចំណេញបានកើនឡើង 25% ដល់ជិត 5.2 ពាន់លានយន់ (814 លានដុល្លារ) ក្នុងអំឡុងពេលនោះ ខ្ពស់ជាងការព្យាករណ៍របស់អ្នកវិភាគបន្តិច។

photo_2021-11-25_11-39-14m

អត្តបទដកស្រង់ពី Michelle Toh
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 13:14  BeeTube News