SCMP-
ខណៈដែលលោកប្រធានាធិបតី Joe-Biden បានគំរាមថានឹងដាក់ទណ្ឌកម្មលើលោក ប្រធានាធិបតី Vladimir Putin បើសិនជាលោកឈ្លានពានអ៊ុយក្រែន លោកប្រធានាធិបតី Xi Jing Ping បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេដឹកនាំរុស្សីថាជា ភ្ញៀវកិត្តិយស នៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងារក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រ។ និងខណៈដែល Biden និងសម្ព័ន្ធមិត្តរបស់ខ្លួនខាងបស្ចឹមប្រទេសបានប្រកាសពីការធ្វើពហិការការទូតក្នុងកីឡានៅក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភពីការរំលោភសិទ្ធមនុស្ស មេដឹកនាំរុស្សីនឹងស្ថិតនៅក្នុងចំណោមមេដឹកនាំសំខាន់ៗ ក្នុងពិភពលោកដែលមានកំរិត ដែលនឹងបង្ហាញខ្លួននៅក្នុងពហុកីឡាដ្ឋានជាតិសំបុកចាបដើម្បីគាំទ្រចិន។
វាជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្ថានការណ៍ក្នុងឆ្នាំ២០១៤ នៅពេលដែលលោក Xi បានបង្ហាញខ្លួននៅក្នុងកីឡាអូឡាំពិករដូវក្តៅ ក្នុងទីក្រុង Sochi ខណៈដែល Putin ត្រូវបានរិះគន់ដោយមេដឹកនាំខ្លះនៃបស្ចឹមប្រទេសដោយសារកំណត់ត្រាសិទ្ធមនុស្សរបស់រុស្សី។ ប៉ុន្មានឆ្នាំបន្ទាប់មក អ្នកទាំង២បានជួបគ្នាប្រហែល៣០ដងនិងបានក្លាយទៅជាមិត្តដ៏ជិតស្និទ្ធពេញបេះដូង ខណៈដែលលោក Xi បានពិពណ៌នាថាទំនាក់ទំនងរបស់ពួកគេ រុស្សី ចិន បានក្លាយទៅជាសម្ព័ន្ធមិត្តដ៏ច្បាស់លាស់ “ដោយគ្មានព្រំដែន គ្មានកំណត់និងគ្មានពិដាន” អ្នកសង្កតការណ៍បាននិយាយ។
ជាមួយនឹងការធ្វើសមយុទ្ធយោធាស៊ីជម្រៅជាញឹកញយ, កម្មវិធីអវកាសរួមគ្នានិងកិច្ចសហប្រតិបត្តិការណ៍ក្នុងប្រព័ន្ធមីស៊ីលការពារ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រធានាធិបតីទាំង២ផងដែរ។ តំណាក់កាលនៃទំនាក់ទំនងរបស់ពួកគេទាំង២មានភាពរឹងមាំ ដែលអាចក្លាយទៅជាមហាមិត្តតែក្នុងរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដូចរាត្រីទឹកឃ្មុំក្នុងទសវត្សរ៍ឆ្នាំ៥០ ដែលបន្ទាប់ពីចិនបានច្បាំងជាមួយកងកម្លាំងអាមេរិកនិងសម្ព័ន្ធមិត្តក្នុងសង្រ្គាមកូរ៉េ។
ជាង៧ទសវត្សរ៍ពីអតីតកាល បងប្អូនអតីតកុម្មុយនិស្តទាំង២នេះបានបែកគ្នាដោយសារមនោគមន៍វិជ្ជា ទំនាស់ព្រំដែន និងអរិភាពនៃការប្រឈមនៃយោធា និងការវិវត្តន៍នៃទំនាក់ទំនងចិន-អាមេរិក រហូតដល់បញ្ចប់នៃសង្រ្គាមត្រជាក់។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត, ពីដំបូង រុស្សីចង់ឲ្យមានទំនាក់ទំនងពេញលេញជាមួយបស្ចឹមប្រទេស ការបែងចែកនៃអំណាចប្រជាធិបតេយ្យ ប៉ុន្តែក្នុងអម្លុងពេលនៃសករាជរបស់ លោក Boris Yelsin ត្រូបានបកស្រាយដោយធ្វើឲ្យស្រងាកចិត្តក្រុមបស្ចឹមប្រទេស៕