BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមបាតុករតវ៉ាទាមទារឱ្យប្រធានាធិបតីចិនលោក XI JinPing លាលែងពីដំណែង

ថ្ងៃអង្គារ, 29 ខែវិច្ឆិកា 2022 16:39  BeeTube News

2022-11-29 16.36.30 (1) (1)

ដោយសារការរឹតបន្តឹងជំងឺរាតត្បាត Covid ១៩ ​​ការតវ៉ានៅក្នុងប្រទេសចិនប្រឆាំងនឹងវិធានការណ៍កូវីដដ៏តឹងរឹងរបស់រដ្ឋាភិបាលបានកាន់តែខ្លាំងឡើងដោយមនុស្សមួយចំនួនបានបញ្ចេញកំហឹងជាសាធារណៈទៅលើមេដឹកនាំបក្សកុម្មុយនិស្ត។ បាតុករ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​សៀងហៃ​ដោយ​អំពាវនាវ​ឲ្យ​ប្រធានាធិបតី Xi Jinping ចុះ​ចេញ​ពី​តំណែង។ BBC បាន​ឃើញ​មនុស្ស​ត្រូវ​បាន​ដាក់​ក្នុង​រថយន្ត​ប៉ូលិស។ រូបភាពទាំងនេះគឺមកពីទីក្រុងប៉េកាំងជាកន្លែងដែលនិស្សិតបានប្រមូលផ្តុំគ្នានៅសកលវិទ្យាល័យ Elite Qinghua ។ មនុស្សរាប់រយនាក់បានអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិ។ និស្សិតក៏បានធ្វើបាតុកម្មនៅសកលវិទ្យាល័យ Nanjing ខណៈពេលដែលការតវ៉ាបានចាប់ផ្តើមបន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុង urumchi ភាគខាងលិច។ អ្នកខ្លះបន្ទោសការគ្រប់គ្រង covid ចំពោះការពន្យារពេលក្នុងការពន្លត់ភ្លើងដ៏សាហាវនោះ។

យោងតាមលោក Michael Bristow ដែលជា Asia Pacific Regional editor for BBC World Service បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះមានការកើនឡើងនៃការតវ៉ាពីប្រជាជនអំពីការដាក់កំហិតនៃជំងឺ Covid-19 ដ៏តឹងរឹងដែលត្រូវបានដាក់ក្នុងប្រទេសចិន ប៉ុន្តែការតវ៉ាដែលកើតមានឡើងនេះខុសគ្នាដោយសារតែពួកគេកំពុងធ្វើការអំពាវនាវដោយផ្ទាល់សម្រាប់សកម្មភាពនយោបាយ និងជាពិសេសការអំពាវនាវឲ្យលោក Xi Jinping ចុះពីតំណែង។ តើ​ការ​តវ៉ា​ទាំង​នេះ​នឹង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ណា ហើយ​តើ​ពួកគេ​នឹង​ធ្វើ​អ្វី ពីព្រោះ​ឃើញ​មាន​ការ​ចាប់​ខ្លួន​ច្រើនជាច្រើនអ្នក? 

បក្សកុម្មុយនីសចិននឹងមិនមានការភ័យស្លន់ស្លោនៅពេលនេះទេដោយសារតែធ្លាប់មានការតវ៉ាពីមុនមកហើយពួកគេអាចរកដំណោះស្រាយបាន។ ប៉ុន្តែពួកគេអាចនឹងព្រួយបារម្ភដោយសារតែរឿងមួយដែលគណបក្សកុម្មុយនិស្តចិនមិនចង់ឱ្យកើតឡើង និងខិតខំប្រឹងប្រែងដើម្បី បញ្ឈប់ការកើតឡើងគឺសម្រាប់ក្រុមបាតុករទូទាំងប្រទេសបង្រួបបង្រួមគ្នាផ្តោតលើប្រធានបទដូចគ្នា ដូចជាគោលនយោបាយ Zero Covid Policies។ ការ​ពិត​ការ​តវ៉ា​ទាំង​នេះ​កំពុង​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ដែល​មាន​ប្រធានបទ​ដូច​គ្នាដែលមានការចូលរួមពីយុវជននានា។ ពួកគេជាច្រើនបានអំពាវនាវឱ្យមានការផ្លាស់ប្តូរនយោបាយ ទាមទារឲ្យមានសេរីភាពកាន់តែច្រើនដែលជាអ្វីបក្សកុម្មុយនិស្តចិនកំពុងព្រួយបារម្ភ។ លោកបានបន្តទៀងថា “ហើយយើងកំពុងឃើញរឿងនេះរួចហើយនៅក្នុងទីក្រុងសៀងហៃជាមួយនឹងការតវ៉ាដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះហើយមានវត្តមានប៉ូលិសកាន់តែច្រើនក្នុងការចាប់ខ្លួនមនុស្សមួយចំនួនដែលបានធ្វើបាតុកម្ម”។

Thomas Hale ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Financial Times នៅទីក្រុងសៀងហៃបានរាយការណ៍ថា តាមពិតការតវ៉ានេះគឺជាប្រភេទនៃការប្រមូលផ្តុំមនុស្សដែលទើបតែត្រូវបានបំបែកដោយប៉ូលីសប្រហែល២០ទៅ៣០នាទីមុន ហើយសំខាន់ពួកគេបានបិទផ្លូវដែលកំពុងមានបាតុកម្មកើតឡើងប៉ុន្តែនៅតែមានហ្វូងមនុស្សយ៉ាងច្រើនប្រមូលផ្តុំគ្នានៅជិតទីតាំងដើមនៃបាតុករដែលពួកគេអាចទទួលបាន។ លោក Thomas និយាយថាគោលនយោបាយ Zero Covid បានក្លាយជាប្រភេទផ្លេកបន្ទោរសម្រាប់ការខកចិត្តផ្នែកនយោបាយកាន់តែទូលំទូលាយនៅក្នុងប្រទេសចិនរួមទាំងដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលជាបញ្ហាសំខាន់នៅក្នុងឆ្នាំមុន។ ប្រជាជនជាច្រើនបានលើកឡើង អំពីសេរីភាព អំពីលទ្ធិប្រជាធិបតេយ្យ និងអំពីមធ្យោបាយសម្រាប់ការផ្លាស់ប្តូរនយោបាយ។ 

 


ថ្ងៃអង្គារ, 29 ខែវិច្ឆិកា 2022 16:39  BeeTube News