BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Xi Jing Ping ធ្វើទស្សនកិច្ចនៅ Uzbekistan មុនពេលជួបជាមួយ Vladimir Putin

ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 11:38  គុន ច័ន្ទរដ្ឋា

2022-09-15 11.33.50 (1) (1)

Beijing-

លោកប្រធានាធិបតីចិន Xi Jinping បានធ្វើទស្សនកិច្ចនៅ Uzbekistan កាលពីថ្ងៃពុធប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋបាននិយាយមុនពេលដែលលោកត្រូវជួបជាមួយនឹងមេដឹកនាំរុស្សី Vladimir Putin ។ ប្រធានាធិបតីចិ Xi Jingping មកដល់ទីនេះក្នុង Samarkand នៅល្ងាចថ្ងៃពុធដើម្បីធ្វើទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ Uzbekistan និងចូលរួមនៅក្នុងកិច្ចប្រជុំលើកទី២២នៃក្រុមប្រឹក្សាររដ្ឋអង្គការកិច្ចសហប្រតិបត្តិការណ៍សៀងហៃ (SCO) ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua បាននិយាយ។ ក្រុមបស្ចឹមប្រទេសក៏ត្រូវបានគេរំពឹងថា នឹងតាមដានមើលស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ផងដែរជាពិសេសជំនួបទ្វេរភាគីរវាងលោក Xi និង Putin។

SCO បានរៀបចំឡើងនៅក្នុងឆ្នាំ២០០១ជាអង្គការសេដ្ឋកិច្ចនយោបាយ និងសន្តិសុខដែលជាគូរប្រជែងទៅនឹងវិទ្យាស្ថានលោកខាងលិចដែលនាំឲ្យលោក Xi -Putin ក៏ដូចជាមេដឹកនាំមកពីប្រទេសឥណ្ឌាប៉ាគីស្ថាន Kazakstan និងអតីតប្រទេសសហភាពសូវៀតដែលជាប្រទេសនៅអាស៊ីកណ្តាលបានជួួបប្រជុំគ្នា។ Xi បានជួបជាមួយនៅឯព្រលានយន្តហោះដោយមន្ត្រីជាច្រើនរួមមានប្រធានាធិបតី Uzbekistan Shackat Mirziyoyev និងនាយករដ្ឋមន្ត្រី Abdullah Aripov, Xinhua បាននិយាយ។ "មេដឹកនាំចិនបានជួបជជែកជាមួយ Mirziyayev លើរឿងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅនៅក្នុងតំបន់និងផលប្រយោជន៍រួមលើរឿងអន្តរជាតិ"។

បន្ថែមលើនេះទៀត Xi បានស្វែងរកមើលការចូលរួមជាមួយកិច្ចប្រជុំកំពូល SCO នៅ Samarkand  និងធ្វើការជាមួយនឹងគ្រប់ភាគីដើម្បីឆ្ពោះទៅរកស្មារតីនៃទីក្រុងសៀងហៃ។ Xi បានចេញដំណើរទៅកាន់ Samarkand ពី Nir-Sultan ក្នុង Kazaksatan  ជាកន្លែងដែលលោកបានជួបជាមួយនឹងលោកប្រធានាធិបតី Kasim Jamart Tokayev នៅក្នុងដំណើរទីមួយរបស់លោកទៅកាន់បរទេសចាប់តាំងពីថ្ងៃដែលកើតមានជម្ងឺរាតត្បាតពិភពលោកកូរ៉ូណាវីរុស។ នៅទីនោះលោកប្រធានាធិបតីចិនបានប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសអាស៊ីកណ្តាល ដែលមានការព្រួយបារម្ភពីការឈ្លានពានដោយ Putin ទៅលើប្រទេសអ៊ុយក្រែន។

Kazakhstan ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនៃផ្លូវមួយខ្សែរក្រវ៉ាត់មួយរបស់ទីក្រុងប៉េកាំង (BRI) ដែលជំរុញនូវទឹកប្រាក់ចំនួនរាប់ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញនិងធ្វើឲ្យមានការរីកចម្រើនក្នុងទំនាក់ទំនងពាណិជ្ជកម្មនៅពាសពេញពិភពលោកដោយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដីគោក។ បញ្ហាតៃវ៉ាន់និងអ៊ុយក្រែនក៏នឹងបានត្រូវលើកយកមកពិភាក្សារគ្នាដែររវាងជំនួបក្រៅកិច្ចប្រជុំ SCO នោះផងដែររវាងលោក Xi និង Putin ដែលគេរំពឹងថា វាជារបៀបវារៈដែលក្តៅគគុកខណៈដែលភាពតានតឹងនៅច្រកសមុទ្ទតៃវ៉ានកំពុងតែមានភាពតឹងតែង ហើយនឹងស្ថានការណ៍វិវត្តិន៍ថ្មីៗនៅក្នុងសង្រ្គាមអ៊ុយក្រែនខណៈដែលកងទ័ពអ៊ុយក្រែនបានវាយបកចាប់យកទឹកដីរបស់ខ្លួនមកកាន់កាប់ឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

 

 


ថ្ងៃព្រហស្បតិ៍, 15 ខែកញ្ញា 2022 11:38  គុន ច័ន្ទរដ្ឋា