Aljazeera-
លោកប្រធានាធិបតី Xi Jing Ping បានប្រាប់លោកប្រធានាធិបតីអាមេរិក Joe-Biden កាលពីថ្ងៃសុក្រថា រឿងតៃវ៉ាន់ត្រូវការដោះស្រាយដោយត្រឹមត្រូវ ដើម្បីបញ្ចៀសការប៉ះពាល់ជាអវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំង២ បើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។ ចិនបានអះអាងថាតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លូនឯងគឺជាផ្នែក១នៃទឹកដីរបស់ខ្លូន ហើយក៏មិនបានបដិសេធនូវការប្រើប្រាស់កំលាំងយោធាដើម្បីត្រួតត្រាកោះនេះដែរ។ ទីក្រុងប៉េកាំង ដែលបានស្វែងរកជំនួយពីក្រុងប៉េកាំងក្នុងការធ្វើឲ្យមានសន្តិភាពឡើងវិញក្នុងអ៊ុយក្រែនបន្ទាប់ពីរុស្សីបានចូលឈ្លានពានកាលពីថ្ងៃទី២៤ខែកុម្ភះ។
“បុគ្គលខ្លះនៅក្នុងសហរដ្ឋអាមេរិក បានបញ្ជូនសញ្ញាខុសទៅកាន់កំលាំងដែលនិយមឯករាជ្យក្នុងតៃវ៉ាន់ ដែលវាជារឿងគ្រោះថ្នាក់បំផុត “ Xi បានប្រាប់ Biden ក្នុងអំឡុងពេលការសន្ទនាតាមវីឌីអូ រវាងបុរសទាំង២កាលពីថ្ងៃសុក្រ។ "បើសិនជារឿងតៃវ៉ាន់មិនត្រូវបានដោះស្រាយដោយត្រឹមត្រូវ វានឹងមានរឿងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង២"។ នៅក្នុងការរំលឹកអំពីការគំរាមកំហែងក្នុងការចាប់យកដោយកម្លាំង នាវាផ្ទុកយន្តហោះចិន Shangdong បានបើកឆ្លងកាត់ច្រកចេញចូលតៃវ៉ាន់កាលពីថ្ងៃសុក្រ តែប៉ុន្មានម៉ោងមុនពេលដែល Xi និង Biden ជជែកគ្នា។ នាវាផ្ទុកយន្តហោះចិនត្រូវបានតាមមើលដោយ នាវាពិឃាតអាមេរិក។
សេចក្តីថ្លែងការណ៍ដោយសេតិវិមាន បាននិយាយថា Biden បានទទូចនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Xi ថានយោបាយអាមេរិកលើរឿងតៃវ៉ាន់មិនមានការផ្លាស់ប្តូរទេ ព្រមទាំងបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន “បន្តនូវការប្រឆាំងទៅនឹងការផ្លាស់ប្តូរជាឯកតោភាគីចំពោះស្ថានការណ៍បច្ចុប្បន្ន”។ អស់រយៈពេល២ឆ្នាំហើយចិនបានបង្កើននូវសកម្មភាពយោធារបស់ខ្លួននៅជិតកោះតៃវ៉ាន់ដើម្បីសំញ៉ែងការអះអាងរបស់ខ្លួន។ "យើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងផ្តល់នូវការចូលរួមឲ្យបានច្បាស់លាស់លើរឿងនេះ" លោក Xi បានបន្ថែម។
ទំនាក់ទំនងចិន-អាមេរិកអស់រយៈពេលដ៏យូរ បានធ្លាក់ចុះកាន់តែខ្លាំងចាប់តាំងពីលោកប្រធានាធិបតីបានចូលកាន់តំណែងជាប្រធានាធិបតី។ Biden បានរិះគន់ចិនមិនមែនត្រឹមតែរឿងបង្ករហេតុជាមួយតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែបានចោទប្រកាន់ផងដែរទៅលើរឿងរំលោភសិទ្ធមនុស្សនៅ Xinjiang និងការបង្ក្រាបនៅទីក្រុងហុងកុង។ រដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់បង្ហាញនូវការថ្លែងអំណរគុណចំពោះ Biden ក្នុងការបញ្ជាក់របស់លោកទៅលើការថែររក្សារស្ថានភាពបច្ចុប្បន្ន សន្តិភាពនិងស្ថិរភាពនៅក្នុងច្រកចេញចូលតៃវ៉ាន់”៕