BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក Xi និង Biden យល់ព្រមអនុវត្តិទៅតាមកិច្ចព្រមព្រៀងតៃវ៉ាន់

ថ្ងៃពុធ, 06 ខែតុលា 2021 11:29  គុន ច័ន្ទរដ្ឋា

photo_2021-09-10_19-05-45

កាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតី Biden បាននិយាយថា លោកនិងលោកប្រធានាធិបតី Xi Jing Ping បានយល់ព្រមអនុវត្តិតាមកិច្ចព្រមព្រៀងតៃវ៉ាន់ ដើម្បីឲ្យស្ថានការណ៍បច្ចុប្បន្នមានសភាពដូចធម្មតាឡើងវិញ ក្រោយពីមានការបង្កហេតុដោយសារចិនបានប្រើប្រាស់កងយោធាដែនអាកាសចូលមកជ្រៀតជ្រែករំលោភលើកោះតៃវ៉ាន់។

" ខ្ញុំបាននិយាយជាមួយលោក Xi ពីបញ្ហាតៃវ៉ាន់ យើងបានយល់ព្រមថាយើងនឹងអនុវត្តិទៅតាមកិច្ចព្រមព្រៀងតៃវ៉ាន់ ដែលយើងបានទទួលស្គាល់ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា លោក Xi នឹងមិនគួរធ្វើអ្វីមួយដែលលើសពីកិច្ចព្រមព្រៀងនោះបានចែងទេ " Biden ប្រាប់អ្នកកាសែត។

កិច្ចព្រមព្រៀងទំនាក់ទំនងតៃវ៉ាន់ (TRA) ដែលជាវិធានមួយក្នុងចំណោមវិធានកម្មវិធីនយោបាយជាច្រើន រវាងទំនាក់ទំនងអាមេរិក-ចិន និងតៃវ៉ាន់ ត្រូវបានអនុមត្តិដោយសភាក្នុងឆ្នាំ១៩៧៩ ដើម្បីរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វីកខាងលិច ដោយធ្វើឲ្យមានទំនាក់ទំនងមិត្តភាពក្នុងរយៈពេលដ៏ខ្លីខាងមុខ ខាងពាណិជ្ជកម្ម វប្បធម៌ និងទំនាក់ទំនងផ្សេងទៀតរវាង វ៉ាស៊ីតោននិងតៃបុិ។ ច្បាប់នេះវារក្សាការពារមិនឲ្យទំនាក់ទំនងអាមេរិក-តៃវ៉ាន់ ទៅជាផ្លូវការនិងមិនមែនជាការទូត ដែលប្រទេសជាច្រើនមិនទទួលស្គាល់ជាផ្លូវការ វាក៏ជាការត្រៀមក្នុងការរៀបចំនៃទំនាក់ទំនងចិន-តៃវ៉ាន់ក្នុងពេលអនាគតប្រកបទៅដោយសុខសន្តិភាព។ 

ច្បាប់ទំនាក់ទំនងតៃវ៉ាន់ មានគោលបំណងទូលំទូលាយ ប៉ុន្តែបានបញ្ជាក់ថាគ្រាន់តែចង់ឲ្យតៃវ៉ាន់មានសមត្ថភាពការពារខ្លួនឯងតែប៉ណ្ណោះ។ នាដើមឆ្នាំនេះ មន្ត្រីអាមេរិកបានព្រមានថា ចិនមានការប៉ុនប៉ងនឹងយកតៃវ៉ាន់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ខណៈដែលកាលពីថ្ងៃច័ន្ទនេះ មន្ត្រីតៃវ៉ាន់ក៏បាននិយាយថាខ្លួនបានប្រុងប្រៀបនឹងធ្វើសង្រ្គាមជាមួយចិនដែលអាចធ្វើទៅបាន។

ក្នុងពេលថ្មីៗនេះចិនបានបង្កើនវោហារសាស្ត្រនិយាយប្រឆាំងទៅតៃវ៉ាន់ ព្រមទាំងបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងចូលទៅកាន់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតែវ៉ាន់ ដែលជាការបង្កនូវអារិយភាពជាមួយដែនកោះដែលគ្រប់គ្រងខ្លួនឯងដោយប្រជាធិបតេយ្យនេះ។  ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបង្កសកម្មភាពយោធារបស់ចិន ដែលជាការឈ្លានពានចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់៕


ថ្ងៃពុធ, 06 ខែតុលា 2021 11:29  គុន ច័ន្ទរដ្ឋា