BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហ្វ្រិចខាងត្បូងប្រាប់លោក Xi ពីផែនការសន្តិភាពអាហ្វ្រិច,តៃវ៉ាន់បញ្ជូនយន្តហោះចម្បាំងភ្លាមៗ​​​,ហុងឌូរ៉ាសបើកស្ថានទូតនៅចិន

ថ្ងៃចន្ទ, 12 ខែមិថុនា 2023 09:57  BeeTube News

asdasdas
 

1. ប្រធានាធិបតី​អាហ្រ្វិក​ខាងត្បូង​ប្រាប់​លោក Xi ពី​ផែនការ​សន្តិភាព​អាហ្វ្រិក

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១០ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានពន្យល់ប្រាប់មេដឹកនាំចិន លោក Xi Jinping អំពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់មេដឹកនាំអាហ្វ្រិកទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនក្នុងគោលបំណងបញ្ចប់ជំលោះនិងសង្គ្រាមនេះបើយោងតាមការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍។ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា មេដឹកនាំទាំងពីរបានមានការហៅតាមរយៈទូរស័ព្ទកាលពីថ្ងៃសុក្រនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ការិយាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូងបាននិយាយថា លោកប្រធានាធិបតី Xi Jinping បានសរសើរពីគំនិតផ្តួចផ្តើមឡើងនៃផែនការសន្តិភាពរបស់ទ្វីបអាហ្រ្វិក និងបានទទួលស្គាល់ពីផលប៉ះពាល់ដែលជម្លោះបានកើតឡើងលើជីវិតមនុស្ស និងលើសន្តិសុខស្បៀងអាហារនៅអាហ្វ្រិក" ។ គួររំលឹកផងថា កាលពីថ្ងៃទី16 ខែឧសភា លោក Ramaphosa បានប្រកាសពីផែនការសន្តិភាពផ្តួចផ្តើមឡើងដោយទ្វីបអាហ្វ្រិកដោយព័ត៌មានលម្អិតមិនត្រូវបានបង្ហាញជាសាធារណៈ។ ផែនការសន្តិភាពនេះក៏ត្រូវបានគាំទ្រដោយមេដឹកនាំនៃប្រទេសសេណេហ្គាល់ អ៊ូហ្គង់ដា អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងហ្សំប៊ី។

c-63
b-68
a-151
 

2. តៃវ៉ាន់​បញ្ជូន​យន្តហោះ​ចម្បាំង​ក្រោយពី​យន្តហោះ​ចម្បាំង​ចិនឆ្លងកាត់​ខ្សែបន្ទាត់មេដ្យាន​​ច្រកសមុទ្រ

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១១ ខែមិថុនាបានអោយដឹងថា កម្លាំងទ័ពអាកាសរបស់កោះតៃវ៉ាន់បានវាយលុកចូលធ្វើសកម្មភាពកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានប្រទះឃើញយន្តហោះចម្បាំងចិនចំនួន 10 គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ខណៈដែលក្រសួងការពារជាតិរបស់តៃវ៉ាន់ក៏បាននិយាយថា នាវាចម្បាំងចិនចំនួន 4 គ្រឿងក៏បានធ្វើការល្បាតប្រយុទ្ធផងដែរ។ នេះគឺជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ហើយ ដែលកោះតៃវ៉ាន់នេះត្រូវបានរាយការណ៍ថាមានសកម្មភាពពីយោធាចិនម្តងទៀត បន្ទាប់ពីយន្តហោះយោធាចិនចំនួន 37គ្រឿងកាលពីថ្ងៃព្រហស្បតិ៍បានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះមួយនេះ បន្ទាប់មកក៏មានយន្តហោះមួយចំនួនទៀតបានហោះចូលទៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា គិតមកត្រឹមម៉ោង២រសៀលកាលពីថ្ងៃអាទិត្យ ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន 24 គ្រឿងរួមទាំងយន្តហោះចម្បាំងJ-10,J-11,J-16និងSu-30 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែក H-6 ។ ដោយមិនបានបញ្ជាក់ថាយន្តហោះទាំងនោះបានហោះទៅទីណានោះទេ ប៉ុន្តែបានបញ្ជាក់ថា យន្តហោះចំនួន 10 គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលបំបែកជាពីរផ្នែក ដោយកាលពីមុនធ្លាប់ដើរតួជារបាំងខណ្ឌចែកដែលមិនផ្លូវការ។  ប្រទេសចិននិយាយថាខ្លួនមិនទទួលស្គាល់រឿងនេះនោះទេ និងបានឆ្លងកាត់វាជាប្រចាំចាប់តាំងពីឆ្នាំមុន។ ក្រសួងបានបន្ថែមថា នាវាកងទ័ពជើងទឹកចិនចំនួន 4 គ្រឿងក៏ត្រូវបានចូលរួមនៅក្នុង "ការល្បាតត្រៀមប្រយុទ្ធរួមគ្នា" នោះផងដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួន និងដាក់ពង្រាយកប៉ាល់ និងប្រព័ន្ធមីស៊ីលនៅលើដីដើម្បីរក្សាការឃ្លាំមើលជាប្រតិកម្មឆ្លើយតបទៅនឹងសកម្មភាពរបស់ចិនបែបនេះ។

g-56
f-55
e-61
d-68
 

3. Honduras បើកស្ថានទូតនៅចិនបន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់

យោងតាមសារព័ត៌មាន NBC News ចុះផ្សាយថ្ងៃទី១១ ខែមិថុនាបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រទេសហុងឌូរ៉ាសបានបើកស្ថានទូតមួយនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ រយៈពេលប៉ុន្មានខែបន្ទាប់ពីប្រទេសនៃអាមេរិកកណ្តាលមួយនេះបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនវិញ។ ទូរទស្សន៍ CCTV ផ្លូវការរបស់ប្រទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang និងសមភាគីហុងឌូរ៉ាស លោក Enrique Reina បានចូលរួមនៅក្នុងពិធីសម្ពោធស្ថានទូតនៅព្រឹកថ្ងៃអាទិត្យនេះ។ របាយការណ៍បាននិយាយថា ហុងឌូរ៉ាសនៅតែត្រូវការដើម្បីកំណត់ទីតាំងអចិន្ត្រៃយ៍របស់ស្ថានទូត ហើយនឹងបង្កើនចំនួនបុគ្គលិករបស់ខ្លួន។ លោក Qinបានសន្យាថាប្រទេសចិននឹងបង្កើតគំរូថ្មីមួយជាមួយហុងឌូរ៉ាសក្នុង"កិច្ចសហប្រតិបត្តិការមិត្តភាព" រវាងប្រទេសដែលមានទំហំ និងប្រព័ន្ធផ្សេងៗគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ កិច្ចពង្រឹងទំនាក់ទំនងការទូតរបស់ភាគីទាំងពីរបានកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់ប្រធានាធិបតីហុងឌូរ៉ាសអ្នកស្រី Xiomara Castro ទៅកាន់ប្រទេសចិន។ ហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងជាផ្លូវការជាមួយចិនកាលពីខែមីនា និងបានក្លាយជាប្រទេសចុងក្រោយគេបង្អស់ក្នុងចំណោមបណ្តាប្រទេសជាច្រើនទៀតដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់។

j-42
i-54
h-56
 


ថ្ងៃចន្ទ, 12 ខែមិថុនា 2023 09:57  BeeTube News