BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក Xi បានប្រាប់ប្រតិភូក្នុងគណបក្សខណៈដែលសមាជត្រូវបានបិទបញ្ចប់ថា តស៊ូយើងនឹងឈ្នះ

ថ្ងៃសៅរ៍, 22 ខែតុលា 2022 13:52  គុន ច័ន្ទរដ្ឋា

AFP5621592693847389841614536128758258599126 - -1 (1)

CNA-

សមាជនៃគណបក្សកុម្មុយនិស្តចិនបានបីនៅថ្ងៃសៅរ៍នេះ ជាមួយនឹងលោកប្រធានាធិបតី Xi Jingping ខណៈដែលលោក Xi បានរៀបចំខ្លួនចេញពីព្រឹត្តិការណ៍នោះ ក្នុងនាមជាអ្នកដឹកនាំដែលមិនដែលមានពីមុនមកបានជាប់នៅក្នុងអាណត្តិទី៣។ Xi បានថ្លែងថា ដោយចាប់ផ្តើមនៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ ដែលបានជួបជុំគ្នាអស់រយៈដ៏យូរក្នុង១សប្តាហ៍នៅក្នុងវិមានប្រជាជន Great Hall នៃទីក្រុងប៉េកាំង។ “ហ៊ានតស៊ូ ហ៊ានឈ្នះ បូជាជីវិតរបស់អ្នកហើយព្យាយាមធ្វើការឲ្យខ្លាំង ត្រូវតែធ្វើការប្តេជ្ញាចិត្តដើម្បីទៅមុខជារៀងរហូត" លោកបានប្រាប់គណបក្សដែលមានការស្មោះត្រង់ជាមួយនឹងលោក។ លោកបានបញ្ចប់នួវកិច្ចប្រជុំដែលគ្រាន់តែជាការបង្រ្គប់កិច្ចដែលមានរយៈពេលមួយសប្តាហ៍ ដែលមានការចូលរួមពីសមាជិកប្រតិភូប្រហែល២,៣០០នាក់។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងចលនាដែលមិនដែលមានពីមុនមកនៅក្នុងព្រឹត្តិការណ៍ដ៏តឹងតែងមួយ អតីតអគ្គលេខាធិការ មេដឹកនាំ Hu Jintao បានដឹកនាំនៃការបិទពីធី ប៉ុន្តែពុំមានការពន្យល់ជាផ្លូវការណាមួយបានផ្តល់ឲ្យនោះទេ។ គណកម្មាធិការមជ្ឍឹមបក្សថ្មីប្រហែលជា២០០នៃមន្ត្រីជាន់ខ្ពស់គណបក្ស ត្រូវបានជ្រើសរើសក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីម៉ោង១១ថ្ងៃត្រង់ថ្ងៃសៅរ៍ ទីផ្នាក់ងារសាព័ត៌មានរដ្ឋ Xinhua បានធ្វើសេចក្តីរាយការណ៍ ដោយមិនបានបញ្ចេញឲ្យដឹងពីបញ្ជីរឈ្មោះជាផ្លូវការនៃសមាជិកទាំងអស់នោះទេ។ គណប្រតិភូក៏បានបោះឆ្នោតផងដែរ គាំទ្រជាសាធារណៈចំពោះលោក Xi  ដែលរបាយការណ៍ការងារនឹងត្រូវបញ្ចេញនឹងប្រគល់ទៅឲ្យសភានៅថ្ងៃអាទិត្យ។

ឥឡូវនេះ Xi បានត្រូវគេរំពឹងថានឹងក្លាយទៅជា អគ្គលេខាធិការគណបក្សនៅថ្ងៃអាទិត្យ ក្នុងរយៈពេលយ៉ាងខ្លីបន្ទាប់ពីការប្រជុំលើកទី១នៅក្នុងគណកម្មាធិការមជ្ឍឹមបក្ស។ Xi កាលពីពេលមុនបានលុបចោលនូវការកំណត់អាណត្តិ២ដងរបស់ប្រធានាធិបតីនៅក្នុងឆ្នាំ២០០៨ ក្រាលផ្លូវសំរាប់លោកដើម្បីកាន់អំណាចដោយគ្មានទីបញ្ចប់។ នៅចុងសប្តាហ៍នេះគេក៏បានឃើញផងដែរនូវគណកម្មាធិការមជ្ឍឹម បានអនុមត្តិក្នុងការរុសរើសមាជិកការិយាល័យនយោបាយចំនួន២៥រូប និងសមាជិកជាន់ខ្ពស់ចំនួន៧រូប ដែលអ្នកវិភាគបានមើលឃើញថាភាគច្រើនគីសុទ្ធតែសម្ព័ន្ធភាពរបស់លោក Xi។ “យើងត្រូវតែ ប្រុងប្រៀបរួចជាស្រេច ដើម្បីទប់ទល់នឹងខ្យល់ដ៏ធំ ទឹកជំន់ដ៏មហិមារ និងព្យុះកំបុតត្បូង” លោកនិយាយ។

ក្នុងការប្រឈមទៅនឹងការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងទីដ្ឋភាពអន្តរជាតិ ជាពិសេសការប៉ុនប៉ងពីខាងក្រៅ ដើម្បីគំរាមកំហែងឡោមព័ទ្ធ និងរារាំង ចិនត្រូវតែគិតដល់ផលប្រយោជន៍ជាតិមុនគេ។ សន្តិសុខគឺជាការយកចិត្តទុកដាក់យ៉ាងសំខាន់នៅក្នុងស័ង្កថា ដែលលោក Xi  បានកោតសសើររយៈពេលអន្តរកាលក្នុងទីក្រុងហុងកុង ពីភាពចលាចលរហូតដល់ទៅអាចគ្រប់គ្រងសភាពការណ៍បាន ព្រមទាំងបានប្តេជ្ញាចិត្តថា នឹងមិនដែលបោះបង់ចោលនូវការប្រើកម្លាំង ដើម្បីចាប់យកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង។ សមាជក៏បានរៀបចំដើម្បីផ្សារភ្ជាប់បន្ថែមទៀតនូវមុខតំណែងរបស់ Xi ឲ្យមានអំណាចកំពូលដូចលោកប្រធានម៉ៅ សេទុង ដែលអ្នកវិភាគបានព្យាករណ៍ថា ប្រាកដណាស់លោកនឹងរៀបចំតែងតាំងខ្លួនឯងសំរាប់អាណត្តិទី៣ជាមិនខាន៕


ថ្ងៃសៅរ៍, 22 ខែតុលា 2022 13:52  គុន ច័ន្ទរដ្ឋា