BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Xi បានប្រាប់មេដឹកនាំអាស៊ានថា ចិននឹងមិនស្វែងរកអនុត្តរភាពនិយមនោះទេ

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 08:49  គុន ច័ន្ទរដ្ឋា

photo_2021-11-22_15-39-56

Beijing -CNN

លោកប្រធានាធិបតីចិន Xi Jing Ping បានប្រាប់មេដឹកនាំទាំង១០ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ចិន កាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងនឹងមិនប្រើសាច់ដុំទៅលើប្រទេសជិតខាងដែលតូចនៅក្នុងតំបន់ ខណៈដែលភាពតានតឹងកំពុងតែកើតមានឡើងនៅក្នុងសមុទ្ទចិនខាងត្បូង។ អំណះអំណាងពីបញ្ហាបូរណៈភាពទឹកដីនៅក្នុងសមុទ្ទចិនខាងត្បូងរបស់ទីក្រុងប៉េកាំង ជាមួយនឹងប្រទេសផងទាំងពួងជាច្រើននៅក្នុងប្រជាជាតិអាស៊ីអគ្នេយ៍ បានប្រកាសភាពអាសន្នតាំងពីក្រុងវ៉ាស៊ីនតោនរហូតដល់ទីក្រុងតូក្យូ។

ប៉ុន្តែលោក Xi បាននិយាយថា ចិននឹងមិនស្វែងរកអនុត្តរភាពនិយមឬក៏ទាញយកផលប្រយោជន៍ ដោយសារខ្លួនមានមាឌធំហើយឈ្លានពានប្រទេសតូច និងសន្យាថានឹងធ្វើការជាមួយអាស៊ាន ដើម្បីកំចាត់ចោលនូវការលូកដៃចូលពីខាងក្រៅ។ “ចិនធ្លាប់ កំពុង នឹង ជានិច្ចជាកាលជាអ្នកជិតខាងដ៏ល្អ មិត្តល្អ ដៃគូរល្អរបស់អាស៊ាន” ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សំដីលោក Xi និយាយ។ អំណះអំណាងរបស់ចិនអំពីបូរណភាពដែនដី នៅលើសមុទ្ទចិនខាងត្បូងបានធ្វើឲ្យមានការប្រឆាំងពីសមាជិកអាស៊ាន វៀតណាមនិងហ្វីលីពីន ខណៈដែលប្រ៊ុយណេ តៃវ៉ាន់ និងម៉ាឡេស៊ីក៏បានអះអាងថាជារបស់ខ្លួន។ 

ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសនូវទង្វើនាវាឆ្មាំសមុទ្ទ៣គ្រឿងរបស់ចិន ដែលបាននិយាយថាបានរារាំង និងបាញ់ទឹកទៅលើទូកដឹកភ័ស្តុភារដែលធ្វើដំណើរឆ្ពោះទៅកាន់កោះប៉ប្រាស់ទឹកនៅក្នុងសមុទ្ទ។ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ បានហៅទង្វើររបស់ចិនថា “គ្រោះថ្នាក់ បង្កហេតុ និងអយុត្តិធម៌” ព្រមទាំងបានព្រមានថា ការវាយប្រហារដោយប្រើអាវុធទៅលើទូកហ្វីលីពីន នឹងនាំឲ្យកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករបស់អាមេរិក-ហ្វីលីពីនត្រូវយកមកប្រើ។

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រាប់កិច្ចប្រជុំកំពូលដែលដឹកនាំដោយ Xi ថា លោកស្អប់ខ្ពើមជាខ្លាំងនូវការឈ្លោះប្រកែកគ្នានិងបាននិយាយថា និតិរដ្ឋជាមធ្យោបាយតែមួយគត់ដែលជៀសវាងនូវជម្លោះ។ លោកបាននិយាយយោងទៅរកសេចក្តីសម្រេចរបស់អាជ្ញារកណ្តាលអន្តរជាតិកាលពីឆ្នាំ២០១៦ ដែលបានរកឃើញថាអំណះអំណាងរបស់ចិនចំពោះដែនសមុទ្ទ ពុំមានមូលដ្ឋានច្បាប់។ “និយាយដូច្នេះវាមិនល្អទេសំរាប់ទំនាក់ទំនងរវាងប្រជាជាតិយើងទាំង២” Duterte បាននិយាយ លោកនឹងត្រូវបញ្ចប់អាណត្តិនៅឆ្នាំក្រោយ៕


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 08:49  គុន ច័ន្ទរដ្ឋា