BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកប្រធានាធិបតី Xi ថាសភាពការណ៍នៅតៃវ៉ាន់មិនល្អ នៅក្នុងលិខិតមួយសរសេរទៅកាន់គណបក្សប្រឆាំង

ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 20:06  BeeTube News

តៃបុិ-លោកប្រធានាធិបតី ស៊ី ជីងពីង បានសរសេរសំបុត្រអបអរសាទរមួយទៅកាន់មេគណបក្សប្រឆាំងដែលទើបនឹងត្រូវជ្រើសរើសតែងតាំងជាប្រធានគណបក្សប្រឆាំងតៃវ៉ាន់ថ្មី ដែលបានអះអាងថាលោកនឹងធ្វើឲ្យមានទំនាក់ទំនង ជជែកគ្នាឡើងវិញជាមួយទីក្រុងប៉េកាំង ដែលនៅក្នុងលិខិតនោះលោកស៊ីងបានបញ្ជាក់ថា ស្ថានការណ៍នៅក្រុងតៃបុិមានភាពស្មុគ្រស្មាញនិងដូចជាមិនសូវល្អ។
 

photo_2021-09-26_19-59-46
 

អតីតអភិបាលក្រុង លោក Erich Chu ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស គួរមីតាង  (KMT )កាលពីថ្ងៃសៅរ៍ ។ចិនបានអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ហើយបានប្រើប្រាស់នូវកំលាំងយោធាព្រមទាំងសម្ពាធនយោបាយដើម្បីបង្ខំឲ្យដែនកោះដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យមួយនេះទទួលស្គាល់ថាខ្លួនជាបូរណភាពដែនដីចិន បើទោះបីជាភាគច្រើននៃជនជាតិតៃវ៉ាន់លើដែនកោះនេះបានបង្ហាញថាគេមិនមានចំណាប់អារម្មណ៍ជាមួយនឹងការគ្រប់គ្រងដោយរបបកុម្មុយនិស្តក៏ដោយ។

នៅក្នុងសំបុត្ររបស់លោកXi ដែលថតចម្លងមួយសន្លឹកដោយគណបក្ស គួរមីងតាង លោកXi បាននិយាយថា”គណបក្សយើងទាំង២ធ្លាប់មាន អន្តរប្រតិកម្មល្អ ដោយឈរនៅលើការប្រឆាំងរួមគ្នាចំពោះការប្រកាសឯករាជ្យរបស់តៃវ៉ាន់ ។បច្ចុប្បន្នសា្ថនការណ៍នៅតៃវ៉ាន់ មានសភាពស្មុគ្រស្មាញនិងមិនសូវល្អទាល់តែសោះ កុលបុត្រ កុលធីតាចិនត្រូវតែធ្វើការរួមគ្នាក្នុងបេះដូងតែ១ បោះជំហ៊ានទៅមុខ “ ។

លោកបានបញ្ជាក់ទៀតថា គណបក្សយើងទាំង២ អាចនឹងធ្វើកិច្ចសហប្រតិបត្តិការណ៍ ស្វែងរកសន្តិភាពនៅក្នុងច្រកតៃវ៉ាន់ ស្វែងរកការបង្រួបបង្រួមជាតិ និងស្វែងរកការស់រានមានជីវិតឡើងវិញ។
លោកChu ធ្លាប់បានចាញ់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីយ៉ាងជូរចត់និងដោយអាម៉ាស់ចំពោះអ្នកស្រីប្រធានាធិបតីបច្ចុប្បន្ន Tsai Ian wein កាលពីឆ្នាំ២០១៥។


ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 20:06  BeeTube News

Tags: Taiwan