កម្មវិធីបណ្តាញសង្គមX និងX Pro ត្រូវបានមិនអាចដំណើរការបាននៅទូទាំងពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមគេហទំព័រ Downdetector.com។ អ្នកប្រើប្រាស់នៅលើបណ្តាញ X ដែលពីមុនត្រូវបានស្គាល់ថាជា Twitter មិនអាចមើលការបង្ហោះនានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះទេ រួមជាមួយនឹងសារបាននិយាយមកកាន់ថា "Welcome to X!"
-
កម្មវិធីបណ្តាញសង្គម X មិនអាចប្រើប្រាស់បានទូទាំងសកលលោក
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែធ្នូបានអោយដឹងថា កម្មវិធីបណ្តាញសង្គម X និង X Pro ត្រូវបានមិនអាចដំណើរការបាននៅទូទាំងពិភពលោកកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមគេហទំព័រ Downdetector.com ។
អ្នកប្រើប្រាស់នៅលើបណ្តាញ X ដែលពីមុនត្រូវបានស្គាល់ថាជា Twitter មិនអាចមើលការបង្ហោះនានានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះទេ រួមជាមួយនឹងសារបាននិយាយមកកាន់ថា "Welcome to X!"
ចំណែកនៅលើកម្មវិធី X Pro ដែលពីមុនជាអតីត TweetDeck អ្នកប្រើប្រាស់បានជួបប្រទះបញ្ហា Loading ដែលមានជាមួយនឹងសារមួយនិយាយមកកាន់ថា "Waiting for posts"។
យោងតាមទិន្នន័យ Downdetector បានឱ្យដឹងថា អ្នកប្រើប្រាស់ជាង 47,000នាក់ នៅសហរដ្ឋអាមេរិកបានប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់កម្មវិធី X និង X Pro។
-
Milei របស់អាហ្សង់ទីនចុះហត្ថលេខាលើក្រឹត្យជំរុញការនាំចេញ និងនិយ័តកម្ម
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែធ្នូបានអោយដឹងថា ប្រធានាធិបតីសេរីនិយមអាហ្សង់ទីនលោក Javier Milei កាលពីថ្ងៃពុធបានចុះហត្ថលេខាលើក្រឹត្យមួយដែលបង្ហាញពីកំណែទម្រង់សេដ្ឋកិច្ច ដែលរួមមានការបញ្ចប់ការកម្រិតលើការនាំចេញ រួមជាមួយនឹងវិធានការដើម្បីបន្ធូរបន្ថយបទប្បញ្ញត្តិ ខណៈដែលរដ្ឋាភិបាលថ្មីរបស់លោកកំពុងប្រយុទ្ធប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
លោក Milei បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា "នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ" ។
លោកបានមានប្រសាសន៍ថា“គោលបំណងគឺដើម្បីប្រគល់សេរីភាព និងស្វ័យភាពដល់បុគ្គលម្នាក់ៗវិញ ហើយនឹងចាប់ផ្តើមរុះរើបទប្បញ្ញត្តិក្នុងចំនួនដ៏ច្រើនដែលបានរារាំង និងបញ្ឈប់កំណើនសេដ្ឋកិច្ច”។
-
ចិនប្រើអាទិទេព Mazu ជាអាវុធនៅក្នុងការបោះឆ្នោតតៃវ៉ាន់
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២១ ខែធ្នូបានអោយដឹងថា គណបក្សកុម្មុយនិស្តចិន (CCP) កំពុងបង្កើនការផ្លាស់ប្តូរជាមួយក្រុមសាសនានៅតាមជនបទកោះតៃវ៉ាន់ ក្នុងការប៉ុនប៉ងរៀបចំមនោគមន៍នយោបាយអូសទាញមកតាមសេចក្តីត្រូវការរបស់ទីក្រុងប៉េកាំងសម្រាប់នៅមុនការបោះឆ្នោតរបស់តៃវ៉ាន់នៅខែក្រោយនេះ នេះបើយោងតាមឯកសាររបស់រដ្ឋាភិបាលតៃវ៉ាន់ និងមន្ត្រីសន្តិសុខ។
ការធ្វើដំណើរទស្សនកិច្ចសាសនាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់មានការកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការបញ្ចប់គោលនយោបាយ Zero Covid រយៈពេលជាច្រើនឆ្នាំរបស់ប្រទេសចិន។
ដំណើរទស្សនកិច្ចសាសនាជាច្រើនលើកនេះគឺផ្តោតលើការថ្វាយបង្គំព្រះ Mazu ដែលជាព្រះអាទិទេពសមុទ្រដែលមានអ្នកគោរពបូជាតៃវ៉ាន់ចំនួន10លាននាក់គោរពបូជាដ៏ពេញនិយមបំផុត។
ជាការឆ្លើយតប តៃវ៉ាន់បានបង្កើនការត្រួតពិនិត្យសកម្មភាពសាសនាជាមួយប្រទេសចិន។