BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 នឹងត្រូវរៀបចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត​

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 18:18  មានជ័យ

HSphoto_2021-06-20_18-16-10 (25)

​តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16​ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម ​ដែលទើបត្រូវបាន​​រៀបចំពិធី​រំលឹកដល់​ដំណើរតស៊ូដ៏អង់អាចក្លា​ហា​ន​​ ដើម្បី​រំដោះជាតិ​ប្រជាជនកម្ពុជា​ ព្រមទាំង​​សម្ពោធសមិទ្ធផលនានា ក្រោម​អធិបតីភាព​​​​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២២​នោះ ​​អាចនឹងត្រូវ​រៀបចំជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដូច​​តំបន់​ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែងផងដែរ ដោយសាតែតំបន់នោះ មាន​សក្តានុពលផ្នែក​ទេស​ចរណ៍​ នេះបើតាមគម្រោងរបស់ក្រសួងទេសចរណ៏។​

បើតាមឯកសារដែលការិយាល័យយើង​ទទួលបាន​៖ 

ទី១, ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងការពារជាតិ បណ្តុះមគ្គុទេសក៍​ពិសេស សម្រាប់តំបន់នេះ ដើម្បីឧទ្ទេសនាមជូនភ្ញៀវទេសចរ​ឲ្យបានយល់ច្បាស់ពីតំបន់នេះ។

ទី២, ​ក្រសួងទេសចរណ៍ នឹងសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយអំពីតំបន់ នេះឲ្យ​បាន​ទូលំទូលាយ និងជម្រុញឲ្យវិស័យឯកជនបញ្ចូលតំបន់នេះ ទៅក្នុងកញ្ចប់ទស្សនកិច្ច សម្រាប់​លក់ដល់ភ្ញៀវទេសចរ។

ទី៣, ​ក្រសួងទេសចរណ៍ នឹងរៀបចំវីដេអូផ្សព្វផ្សាយតំបន់នេះ ឲ្យបានទូលំទូលាយទាំងសម្រាប់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៤, ​ក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សា ពិសេស FAM Trip របស់បណ្តាញព័ត៌មានអន្តរជាតិ ដែលជាដៃគូរបស់ក្រសួងទេសចរណ៍ ដើម្បីរៀបចំ ជាវីដេអូ បទយក​ការណ៍ និងកម្មវិធីនានា ដើម្បីផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ។

ទី៥, ​ក្រសួងទេសចរណ៍ នឹងបញ្ចូលតំបន់នេះ ទៅក្នុងឧបករណ៍ផ្សព្វផ្សាយនានា របស់ក្រសួង ទេសចរណ៍ (Promotional Materials) ដើម្បីផ្សព្វផ្សាយតំបន់នេះ។

ទី៦, ​ក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានក្រុមការងារពិសេសមួយ ដើម្បីជម្រុញការអភិវឌ្ឍ និងផ្សព្វផ្សាយតំបន់នេះឲ្យបានទូលំទូលាយ។

HSphoto_2021-06-20_18-16-10 (27)

HSphoto_2021-06-20_18-16-10 (14)

HSphoto_2021-06-20_18-16-10 (15)

តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16​ គឺជាកន្លែងតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុតពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ការសាសង់​សមិទ្ធផលនានានៅទីតាំងនោះ​វត្ថុបំណង៖

ទី១. ដើម្បីចារទុកប្រវត្តិសាស្ត្រសម្រាប់មនុស្សគ្រប់ជំនាន់ ពិសេសអប់រំយុវជន និងមនុស្សជំនាន់ ក្រោយ​ឲ្យបានដឹង និងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបាន ឆ្លងកាត់នូវសោកនាដកម្មដ៏ព្រៃផ្សៃ។

ទី២. ដើម្បីរំលឹកដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ។

ទី៣. ប្រែក្លាយតំបន់ប្រវត្តិសាស្ត្រកោះថ្ម X16 ឲ្យមានតម្លៃជារមណីយដ្ឋានបម្រើឲ្យវិស័យ វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ទំនាក់ទំនងមិត្តភាពរវាងប្រទេស និងប្រជាជនប្រទេស ជិតខាងទាំង២ កម្ពុជា និងវៀតណាម តាមប្រសាសន៍របស់សម្តេចតេជោ៖ “ប្រែក្លាយសមរភូមិ ឲ្យទៅជាទីផ្សារ កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍”។​​​​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២ នេះគឺជាគំរប់៤៥ឆ្នាំ (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) ដែលសម្ដេចតេជោ ហ៊ុន សែន ក្នុងវ័យ២៥ ឆ្នាំរួមជាមួយយុទ្ធមិត្តស្ម័គ្រស្មោះចំនួន៤ រូបផ្សេងទៀត​រួមមាន៖ ​សមមិត្ត នុច ថន, សមមិត្ត ញឹក ហួន, សមមិត្ត សាន សាញ់, និងសមមិត្ត វ៉ា ប៉ោអ៊ាន​ បានសម្រេចចិត្តចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា ចាកចេញ​ពីកូនជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនដ៏គ្រោះថ្នាក់បំផុត​ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនចេញពីរបស់ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង។

មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចបានអះអាងថា និយាយជាមួយនាយករដ្ឋមន្ត្រីវៀតណាមរួចហើយ អំពីបំណង​ ក្នុងការបើកតំបន់នោះ ជាច្រកទ្វារអន្តរជាតិ។ ជាមួយគ្នានោះ សម្តេចតេជោ​ បានស្នើឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ចាប់ផ្ដើមពង្រីក​ផ្លូវ​ទៅកាន់ទីនោះ ពីព្រោះសម្តេចជឿថា ថ្ងៃក្រោយតំបន់នោះ នឹងក្លាយជាតំបន់ផ្លាស់ប្ដូរសេដ្ឋកិច្ច​​ហើយ​សម្តេចក៏បាន​សម្រេច​បង្កក់ដីនៅទីនោះប្រមាណ​ជាង១០០០ហិកតា ដើម្បីត្រៀមបម្រុងទុក​ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ 

បើតាមសម្តេចតេជោ ហ៊ុន សែន ការធ្វើដូច្នេះ​ដើម្បីទាក់ទាញអ្នកវិនិយោគទុន បើទោះបីជាពេលនេះ គេមិនទាន់ចាប់អារម្មណ៍ ប៉ុន្តែថ្ងៃក្រោយគេនឹងចាប់អារម្មណ៍​ ហើយសម្ដេច​ក៏បានស្នើឲ្យមានការរៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង សេវាទូរស័ព្ទ ឬសេវាកម្មផ្សេងៗផងដែរ ដើម្បីបម្រើដល់សេចក្តីត្រូវការនៅតំបន់នោះ៕ (មានជ័យ)

HSphoto_2021-06-20_18-16-10 (2)

HSphoto_2021-06-20_18-16-10 (21)

HSphoto_2021-06-20_18-16-10 (6)

 


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 18:18  មានជ័យ