BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនមានការខឹងសម្បារទៅនឹង WTA ផ្អាកការប្រកួតកីឡាតេនីសដែលនឹងធ្វើឲ្យចិនបាត់បង់ទឹកប្រាក់ ១,៤ពាន់លានដុល្លារ

ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:49  គុន ច័ន្ទរដ្ឋា

photo_2021-12-03_08-43-42 (1)

Yahoo-

ចិនបានធ្វើការវាយប្រហារទៅលើ សមាគមកីឡាតេនីសពិភពលោក (WTA) បន្ទាប់ពីនាយកប្រតិបត្តិនៃអង្គការនេះ បានព្យួររាល់ព្រឹត្តិការណ៍នៃការប្រកួតកីឡាតេនីសទាំងអស់នៅក្នុងប្រទេសចិន ដោយសារតែស្ថានការណ៍នៅជុំវិញ Peng Shuai ។ កាលពីខែមុន Peng បានធ្វើការចោទប្រកាន់អំពីការចាប់រំលោភផ្លូវភេទមកលើរូបនាងដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលក្រោយមកនាងក៍បានបាត់ខ្លួនជាសាធារណៈ។ កាលពីថ្ងៃពុធ WTA បានចេញសេចក្តីសំរេចមួយដូចគ្រាប់បែកបរិមាណូ ដែលនឹងព្យួររាល់ការប្រកួតតេនីសទាំងអស់នៅក្នុងប្រទេសចិន ដោយបានអំពាវនាវឲ្យមានការធានាពីសុខមាលភាព និងធ្វើការស៊ើបអង្កេតមុនពេលដែលសភាពការណ៍វិលត្រឡប់ទៅរកភាពធម្មតាវិញ។

“ខណៈដែលយើងដឹងថា Peng នៅទីកន្លែងណា ខ្ញុំមានការសង័្សយថានាងមានសេរីភាពទេ? មានសុវត្តិភាពទេ? នាងនឹងមិននៅក្រោមការគាបសង្កត់ គំរាមកំហែង” នាយកប្រតិបត្តិ Steve Simon បាននិយាយ “នាងបានត្រូវគេគំរាមឲ្យដកចេញនូវការចោទប្រកាន់វិញ។ អ្នកនាំពាក្យក្រសួងការបរទេស Wang Wenbin មិនបាននិយាយដោយចំទៅលើ WTA ទេ” កាលពីថ្ងៃព្រហស្បត៍ ប៉ុន្តែជាការចង្អុលបង្ហាញបាននិយាយថា “ចិនប្រឆាំងទៅនឹងការយកកីឡាទៅធ្វើជារឿងនយោបាយ”។ នៅក្នុងបទវិចារណកថាកាសែត GlobalTimes ដែលចេញផ្សាយដោយបក្សកុម្មុយនិស្តចិន បាននិយាយថា WTA បានក្បត់ទៅនឹងស្មារតីកីឡាអូឡាំពិក ព្រមទាំងបាននាំយកនយោបាយចូលមកក្នុងកីឡាតេនីស។

“ WTA បានធ្វើកិច្ចការនៅក្រោមឥទ្ធិពលមតិយោបល់បស្ចឹមប្រទេស ដែលប្រឆាំងទៅនឹងប្រព័ន្ធនយោបាយចិន” កាសែតនោះបានសសេរ។ “ពួកគេបានលេងល្បិចចាស់ដដែលម្តងទៀត ដោយរៀបចំឲ្យមានការធ្វើពហិការនៃព្រឹត្តការណ៍កីឡាសំរាប់គោលបំណងនយោបាយ ដែលរឿងនេះនឹងបង្កើតនូវភាពមិនច្បាស់លាស់នៅក្នុងកីឡាអន្តរជាតិ។” WTA បានបង្ហាញនូវការនិយាយពន្លើស ដែលជាសកម្មភាពនៃអ្នកនយោបាយបស្ចឺមប្រទេសជាអ្នកយល់ព្រម ដើម្បីដាក់សម្ពាធឲ្យកាន់តែមានទម្ងន់លើករណីនេះ។ WTA ថែមទាំងបានបញ្ចេញនូវរឿងរ៉ាវឯកជនរបស់ Peng ទៀតផង។

“វាគឺជាការអះអាងរបស់នាយកប្រតិបត្តិ WTA ដែលថាការនិយាយរបស់ Peng ថានាងមានសេចក្តីសុខជាធម្មតាទេ មិនអាចជឿជាក់បាន ព្រមទាំងបានធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតលើទង្វើរបស់នាង សកម្មភាពរបស់ WTA វាជាការបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរមកលើ Peng ”។ “ការបង្ខិតបង្ខំនិងគំរាមកំហែងនេះបានដកហូតយកសេរីភាពនៃការបញ្ចេញមតិ ដោយបានបង្ខំនាងឲ្យធ្វើតាមការស្រមៃ និងការរំពឹងគិតរបស់មតិសាធារណៈរបស់លោកខាងលិច និងបង្កើតនូវលេសថា នាងបានបាត់បង់សេរីភាព។”

Peng គឺជាអត្តពលិកដែលមានទិសដៅឆ្ពោះទៅរកការធ្វើទំនាក់ទំនងជាមួយបស្ចឹមប្រទេស សារដែល WTA ផ្ញើរមកឲ្យនាងគឺថាសរសេរយ៉ាងវែងក្នុងន័យចង់ឲ្យនាងផ្គាប់ចិត្តលោកខាងលិច ហើយជាចុងក្រោយនាងនឹងគាំទ្រជាសាធារណៈនូវការចោទប្រកាន់ប្រឆាំងនឹងចិន៕


ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:49  គុន ច័ន្ទរដ្ឋា