អ្នកលេងនៅលើបណ្តាញសង្គម រឺជាពិសេសអ្នកគាំទ្ររបស់ក្រុមចំរៀង Blackpink កំពុងតែបើកឆាកជជែកវែកញែកគ្នាទៅលើតំលៃសំបុត្រ Tour Concert របស់ Blackpink ដែលមានឈ្មោះថា Born Pink នឹងត្រូវបានដាក់លក់នៅលើគេហទំព័រ Blackpinkofficial ហើយតាមរយៈLink Interpark និងចាប់បើកដំណើរការលក់សំរាប់ទីក្រុងសេអ៊ូលពីថ្ងៃទី៣១ ខែសីហានេះតទៅ។ Blackpink នឹងចាប់ផ្តើមធ្វើ World Tour ពីទីក្រុងស៊េអ៊ូលនៅក្នុងទី១៥ ខែតុលានេះតទៅ ហើយធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងបន្តទៅកាន់ប៉ែកអឺរ៉ុប ហើយបន្តទៅកាន់ប៉ែកអាស៊ី រួចបញ្ចប់នៅមជ្ឈិមបូព៌ានិងអូស្រ្តាលីដែលគំរោងមានរហូតទៅដល់ឆ្នាំ២០២៣។ នៅក្នុងនោះផងដែរ តំលៃសំបុត្រចូលរួមទស្សនាត្រូវបានលក់ជាកញ្ចប់មានដូចជា Blink Standard Pink package តំលៃ១១៥$ ភ្ជាប់ជាមួយមានសំបុត្រមួយ ចំនែក Blink Plus Package តំលៃ$១៣២មានសំបុត្រខនសឺត និងSound Check Ticket។ ចំនែកចុងក្រោយគេ Blink Platinum Pink Package តម្លៃ$១៩៨ភ្ជាប់ជាមួយនឹងសំបុត្រខនសឺត Sound Check Ticket និង Exclusive Merchandise។
ការបែងបែកប្រភេទសំបុត្រគឺទៅតាមការរៀបចំទីតាំងនៅក្នុងការប្រគុំតន្រ្តី ដូចកញ្ចប់ Blink Platinum នឹងទទួលបានកន្លែងនៅជិតឆាកប្រគុំតន្រ្តី។ យ៉ាងណាមិញ Blink ជាច្រើននាក់ផ្ទុះការចាប់អារម្មណ៍ថាតំលៃសំបុត្រនេះពិតជាថ្លៃពេកហើយ។ ហើយអ្នកគាំទ្រខ្លះក៏បានលើកឡើងថាការប្រគុំតន្រ្តីមួយនេះមានតម្លៃសំបុត្រថ្លៃជាងសំបុត្រខនសឺតរបស់ BTSទៀត មិនដឹងមូលហេតុអ្វីបានជា YG Entertainment សំរេចចិត្តដាក់លក់ក្នុងតម្លៃបែបនេះ។ មុននឹងមានការប្រគុំតន្រ្តី World Tour Blackpink នឹងធ្វើការ Release មួយអាល់ប៊ុមពេញរបស់អាល់ប៊ុម Born Pink ជាមុនសិន ដែលនឹងចេញនៅក្នុងខែកញ្ញាខាងមុខនេះ។ គួរបញ្ជក់ផងដែរ សមាជិករបស់ Blackpink មានតែ Jisoo ម្នាក់គត់ដែលមិនទាន់មានសូលូអាល់ប៊ុម ខណៈពេល Jennie គឺសមាជិកម្នាក់ទៀតដែលមានបទចំរៀងសូឡូ ត្រឹមតែមួយបទ ដូចនេះហើយ Blink ក៏ចង់អោយ YG បង្កើតបទសូឡូសំរាប់ពួកគេអោយបានច្រើនដើម្បីយកមកសម្តែងក្នុងការប្រគុំតន្រ្តីនេះ។