បទ «ស្រលាញ់បងទេ» របស់លោកតាស៊ីនស៊ីមុតដូចជាពេញនិយមដល់ហើយសម្រាប់រដូវកាលចូលឆ្នាំនេះ! ឥលូវនេះយើងរកឃើញមួយបទទៀតហើយ ដែលយកលំនាំដើមពីបទលោកតាស៊ីនស៊ីសាមុតមួយបទនេះ បន្ទាប់ពីបទ«ស្រលាញ់បទទៅអូន» របស់លោក Ruthko ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ មួយបទនេះគឺមានចំណងជើងថា«ចាស់កោងខ្នង» របស់លោកវណ្ណចេស្តា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ ខែមីនាកន្លងមក។ ចំណែកកាលពីពេលថ្មីៗនេះ លោកវណ្ណចេស្តាបានចេញវិដេអូមួយរៀបរាប់ពីដំណើរការផលិតយ៉ាងលម្អិតនៃបទចម្រៀងនេះផងដែរ។ តាមរយៈវិដេអូនោះ លោកបានអោយដឹងថា លោកបានដកស្រង់យកសំលេងរបស់លោកតាស៊ីនស៊ីសាមុតមកដាក់នៅក្នុង Intro នៃបទចម្រៀងរបស់លោកផងដែរ ដើម្បីអោយស្តាប់ទៅពិរោះ។
បន្ទាប់មកលោកក៏ដាក់សំលេងព្យាណូចូល បន្ទាប់មកលោកក៏ដាក់សំលេងរនាថធំចូល រួចមកលោកក៏ដាក់ Lit និងសំលេង Drump Set ចូលដើម្បីអមសំលេងទាំងនេះ។ ជាពិសេសអ្វីដែលលោកស្រលាញ់បំផុត គឺបន្ទាប់មកលោកបានដាក់ចូលនូវសំលេងស្ទាយល៍ខ្មែរ ដែលមានដូចជាឧបករណ៍តន្រ្តីខ្មែររួមមាន ខ្លុយ រនាថធំ តាឃេ និងស្គរដៃខ្មែរ។ ខណៈដែលភ្លេងទាំងអស់នេះរួមបញ្ចូលគ្នា លោកបានអោយដឹងថា លោកសែនស្រលាញ់ត្រង់កន្លែងខ្លាំងមែនទែន ព្រោះវាហាក់នាំអារម្មណ៍របស់លោកទៅកាន់កាលពីក្មេងវិញ ធ្វើអោយលោកនឹកដល់ទេសភាពវាលស្រែវិញ។ បន្ទាប់មកលោកក៏បានបង្ហាញឡើងជាមួយសំលេង Vocal ច្រៀងរបស់លោក។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះបទចម្រៀងមួយនេះ?