នៅខែកុម្ភៈ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនរួមមានការបញ្ជូននូវរថក្រោះ Leopard 1A5 ចំនួន ១០៥ គ្រឿង និងរថក្រោះចម្បាំងថ្មើរជើង រឺ IFV Marder 1A3 ចំនួន៣០គ្រឿង។ នេះមិនមែនជាលើកទីមួយទេដែលអាល្លឺម៉ង់បានផ្តល់ រថក្រោះ Marder IFVs ដល់អ៊ុយក្រែនពីមុន ដោយពួកគេធ្លាប់បានផ្គត់ផ្គង់រថក្រោះ Marders ចំនួន 90 គ្រឿងរួចមកហើយចាប់តាំងពីនិទាឃរដូវឆ្នាំ 2023។ ថ្មីៗនេះក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូមួយដែលបង្ហាញពីរថក្រោះ Marder IFV ផលិតឡើងដោយអាឡឺម៉ង់ ត្រូវបានដណ្តើមដោយទាហានរុស្ស៊ីនៅជិតតំបន់ Avdiivka។ រថក្រោះ IFV ដែលត្រូវដណ្តើមបាននេះត្រូវចាត់ទុកថាជាពានរង្វាន់មួយដែលធ្វើឱ្យយើងងឿងឆ្ងល់ថា តើអ្វីដែលនាំអោយការដណ្តើមបានរថក្រោះ IFV នេះមានអត្ថន័យសំរាប់ជម្លោះមួយនេះ? របាយការណ៍ដំបូងដែលកងកម្លាំងរុស្ស៊ីដណ្តើមបានរថក្រោះអាល្លឺម៉ង់ Marder 1A3 IFV នេះគឺបានលេចចេញឡើងកាលពីថ្ងៃទី១៤ ខែមីនា។ រថក្រោះនេះត្រូវបានទុកចោលដោយទាហានអ៊ុយក្រែននៅឯក្បែរភូមិ Severne ប្រហែល 5 គីឡូម៉ែត្រពីភាគខាងលិចនៃអតីតបន្ទាយ Avdiivka ដែលរុស្ស៊ីរឹបអូសបាននៅពាក់កណ្តាលខែកុម្ភៈ។
ទោះបីជាមានការប្រឹងប្រែងបណ្តេញកងទ័ពរុស្ស៊ីចេញពីភូមិរបស់ទីក្រុងគៀវក៏ដោយ ប៉ុន្តែការប៉ុនប៉ងរបស់ពួកគេមិនបានជោគជ័យនោះឡើយនេះបើតាមការបញ្ជាក់របស់អ្នកបច្ចេកទេសយោធានៅក្នុងវីដេអូមួយ។ រថក្រោះ Marder ក៏ត្រូវបានជាប់គាំងក្នុងភក់ក្នុងអំឡុងពេលប្រតិបត្តិការវាយប្រហារបរាជ័យនោះ ហើយក៏បានបន្សល់ទុកដោយទាហានអ៊ុយក្រែនដែលបានដកថយ។ ខណៈពេលដែលរថក្រោះ IFV នឹងមិនត្រូវបានដាក់ចូលទៅក្នុងសេវាបំរើ, វាក៏ល្អសម្រាប់ការទុកក្នុងគោលបំណងរុះរើដើម្បីត្រួតពិនិត្យមើល។ ការផ្តោតសំខាន់គឺមិនមែនទៅលើមូលហេតុអ្វីបានជារថក្រោះនេះត្រូវបានទុកចោលនោះទេ ប៉ុន្តែជាជាងគឺទៅលើផលប៉ះពាល់ជាយុទ្ធសាស្ត្រសម្រាប់អ៊ុយក្រែន និងរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនត្រូវបានបង្ខំឱ្យចំណាយទុនបម្រុងរបស់ពួកគេនិងគ្រឿងបរិក្ខារដែលផ្គត់ផ្គង់ដោយលោកខាងលិចនៅក្នុងការប្រយុទ្ធនេះ ដែលចុងក្រោយនៅទីបំផុតគឺធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីវិញ។
នៅមុនពេលទទួលបានរថក្រោះ Marder កងទ័ពរុស្ស៊ីធ្លាប់ដណ្តើមបានដោយជោគជ័យនូវរថក្រោះអាមេរិច Bradley M2A2 IFV និងរថក្រោះស៊ុយអែត CV940 រួចមកហើយ ដែលទាំងពីរនេះឥឡូវកំពុងស្ថិតនៅក្នុងសេវាកម្មបំរើរបស់អ៊ុយក្រែន។ ឥលូវនេះរថក្រោះអាឡឺម៉ង់ IFV នឹងដំណើរការការពិនិត្យដោយវិស្វករយោធារុស្ស៊ីដែលចង់កំណត់ភាពងាយរងគ្រោះរបស់វា និងផ្តល់នូវការមើលឃើញយុទ្ធសាស្ត្រទៅកាន់កងទ័ពរុស្ស៊ី។ ការសិក្សាពីរថក្រោះណាតូដូចជារថក្រោះ Marder 1A3, Bradley M2A2 និងCV940 អនុញ្ញាតឱ្យវិស្វកររុស្ស៊ីស្គាល់ពីបច្ចេកវិទ្យាយោធា និងគោលការណ៍រចនារបស់លោកខាងលិច។ ចំណេះដឹងនេះអាចមានសារសំខាន់យ៉ាងខ្លាំងដល់យុទ្ធសាស្ត្រយោធា និងការអភិវឌ្ឍន៍របស់រុស្ស៊ី។