ដូចជាឃើញសិល្បកររបស់យើងអាកខានក្នុងការចេញបទថ្មីៗនៅឡើយ តែចំឡែកអីលោក VITO នៅតែបន្តចេញបទថ្មីៗរបស់លោកនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំ។ ដោយកាលពី២សប្តាហ៍មុន លោក VITO បានទំលាក់បទថ្មីរហូតដល់ទៅ២បទ ដែលមានភាពឡូយទាក់ទាញខ្លាំងមែនទែន។ ដោយបទចម្រៀងទី១ មានចំណងជើងថា «Still Zin 2» រឺ«កំលោះអូឡាក់ហ្ស៊ីន២» ដែលជាការបកស្រាយរួមគ្នាជាមួយនឹងលោក Norith និងចំំណែកបទទី២មានចំណងជើងថា«OUTSIDE WITH 23» ដែលហាក់ដូចជា Inspire មកពីក្រុម20’Out Now។
គួរបញ្ជាក់ផងដែរថា ទាំងពីរបទនេះសុទ្ធសឹងស្ថិតក្រោមការផលិតដោយស្ទូឌីអូ Slaphouse ផ្ទាល់ ដែលជាស្ទូឌីអូរួមគ្នាជាមួយនឹងលោក Kwan។យ៉ាងណាវិញ សំរាប់ស្ទូឌីអូ Slaphouse ក៏បានទំលាក់បទថ្មីៗមួយចំនួននៅលើគណនី Tik Tok ផងដែរ ដែលរួមមានបទលោក VITO ទាំងពីរបទនេះ បទមួយចំនួនរបស់លោក KWAN នៅក្នុងអាល់ប៊ុម Sonmalai Mixtape និងបទ«និរន្តរ៍» របស់លោក M-Fatt ដែលទើបនឹងចេញផ្សាយ។ តើទស្សនិកជនយល់យ៉ាងណាដែរសម្រាប់បទថ្មីរបស់ Slaphouse នៅមួយរយៈចុងក្រោយនេះ? សម្រាប់អេដមីនចង់ដាក់បៀជាមួយ VITO ហៅ KWAN មកមេឃបើកថ្ងៃមួយស្មើ និងឆ្លងភពទៅកាន់សម័យកាលដើមជាមួយ M-Fatt ខ្លាំងណាស់។