យន្តហោះ Su 34 និងSu 35 គឺជាយន្តហោះរុស្ស៊ីទាំងពីរដែលចាក់រឹសពីសម័យកាលយន្តហោះសូវៀត Su 27។ បើក្រលេកមើលដំបូង យន្តហោះទាំងពីរនេះគឺហាក់ដូចជាកូនភ្លោះយ៉ាងដូច្នោះឯង។ ប៉ុន្តែបើតាមព្រឹត្តិការណ៍រាយការណ៍ដោយក្រសួងការពារជាតិអ៊ុយក្រែនថ្មីៗនេះ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញពីភាពខុសគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលរវាងការទប់ទល់ទៅនឹងវត្ថុគំរាមកំហែងដូចជាមីស៊ីល Patriot របស់យន្តហោះទាំងពីរនេះ។ តាមរបាយការណ៍បានរាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានកំណត់គោលដៅលើយន្តហោះរុស្ស៊ីពីរគ្រឿងដែលបំពាក់ដោយប្រព័ន្ធប្រឆាំងយន្តហោះ។
ខណៈពេលដែលពួកគេអះអាងថាបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក Su 34 រួចមក យន្តហោះចម្បាំង Su 35 វិញបែរជាអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងទន្ទ្រានប្រព័ន្ធមីស៊ីល Patriot។ ភាពខុសប្លែកគ្នាយ៉ាងខ្លាំងនេះធ្វើឱ្យយើងមានចម្ងល់ថាតើយន្តហោះមួយអាចទប់ទល់ពីមីស៊ីលបានប្រសើរជាងយន្តហោះមួយទៀតដោយវិធីណាខណៈដែលពួកវាស្ថិតនៅក្នុងស៊េរីខ្សែស្រឡាយតែមួយ? ចម្លើយគឺស្ថិតនៅត្រង់ចំនុចទំនាក់ទំនងគ្នាដ៏គួរអោយចាប់អារម្មណ៍រវាងការរចនារបស់យន្តហោះ និងរូបវិទ្យានៃមុខងារបត់ High-G Turn របស់វា។ នៅពេលដែលអ្នកបើកយន្តហោះចម្បាំងឃើញខ្លួនឯងកំពុងស្ថិតនៅក្នុងស្ថានការណ៍ដែលឡោមព័ទ្ធដោយមីស៊ីល រាល់វិនាទីគឺសុទ្ធតែមានសារសំខាន់សម្រាប់ពួកគេ។ រឿងមួយដែលជាការបើកដ៏ក្លាហានបំផុតសម្រាប់ពួកគេគឺការបើកមុខងារ G-Turn ដែលជាយុទ្ធសាស្ត្រគេចខ្លួន High G ដ៏ល្បឿនលឿន ដែលរុញច្រានទាំងអ្នកបើក និងយន្តហោះរបស់គេអោយស្ថិតមកដល់ដែនកំណត់របស់ពួកគេ។
មុខងារ G-Turn ផ្តល់អាទិភាពលើល្បឿន និងភាពរហ័សរហួនជាជាងការរក្សាជើងហោះហើរត្រង់ផ្លូវ។ អ្នកបើកយន្តហោះភ្លាមៗបានកាច់បញ្ជាចង្កូតយន្តហោះ ធ្វើអោយយន្តហោះស្ថិតនៅក្នុងរាងជារង្វង់។ ការបត់ក្នុងទិសដៅដ៏លឿនបែបនេះ ធ្វើអោយរំខានដល់ប្រព័ន្ធរ៉ាដាចាប់របស់មីស៊ីល ធ្វើអោយវាបាត់បង់សមត្ថភាពក្នុងការព្យាករណ៍គន្លង។ ការបញ្ជាដ៏ខ្លាំងក្លានេះបានដាក់បន្ទុកលើយន្តហោះ និងអ្នកបើកបរអោយរងនូវកំលាំង G ដែលជារង្វាស់នៃសន្ទុះស្មើនឹងទំនាញផែនដី។ នៅក្នុង ការបើកមុខងារ G-Turn ធម្មតា កម្លាំងទាំងនេះអាច លើសពីប្រាំបីដងនៃកំលាំង Gទៅទៀត។ ដែលធ្វើអោយអ្នកបើកបរអង្គុយនៅលើកៅអីរបស់ពួកគេកាន់តែធ្ងន់ជាងមុនប្រាំបីដងនៃទម្ងន់ធម្មតារបស់ពួកគេ។ ធ្វើអោយឈាមរបស់ពួកគេរត់ចុះក្រោមឆ្ពោះទៅកាន់ជើង ព្រិលចក្ខុវិស័យ និងពិបាកដកដង្ហើម។
ដើម្បីរក្សាការដឹងខ្លួន និងគ្រប់គ្រងខ្លួនឯងបាននៅក្នុងស្ថានការណ៍លំបាកបែបនេះ ត្រូវទាមទារ ការបណ្តុះបណ្តាលពិសេស និងស្ថានភាពរាងកាយល្អ។ ការរចនារបស់យន្តហោះក៏ដើរតួសំខាន់នៅក្នុងភាពជោគជ័យនៃការបើកនេះផងដែរ។ យន្តហោះ Su 34 មានឈ្មោះហៅក្រៅថា Fullback ដោយ NATO គឺជាយន្តហោះទំលាក់គ្រាប់បែក ដែលការរចនារបស់វាមានអាទិភាពលុបបំបាត់គោលដៅរយៈចម្ងាយឆ្ងាយដែលមានបន្ទុកធ្ងន់។ ចំណែកយន្តហោះ Su 35 វិញ ការរចនារបស់វាផ្តោតលើសមត្ថភាពល្បឿននៃការបើក និងសមត្ថភាពប្រយុទ្ធនៅលើអាកាស។