ជប៉ុនយកជ័យជំនះលើអាល់ឡឺម៉ង់ ចំណែកឯអេស្ប៉ាញនាំមុខ Costa Rica ខណៈពេលគូទី៣ម៉ូរ៉ូកូនិងក្រូអាតស្មើគ្នា បញ្ចប់ដោយបែលហ្សិកមានពិន្ទុនាំមុខកាណាដា។
កាលពីថ្ងៃទី៤នៃព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ World Cup កន្លងមកនេះ ប្រទេសជប៉ុនបានទទួលជ័យជំនះលើប្រទេសអាល់ឡឺម៉ង់យ៉ាងមានមោទនភាពបំផុតសំរាប់ប្រជាជនអាស៊ីទាំងមូល។ យ៉ាងណាមិញផងដែរជប៉ុនមានអារម្មណ៍សោកសៅបន្តិច ខណៈនៅពេលដៃគូប្រកួតរបស់គេនៅពេលខាងមុខក៏ជាប្រទេសមកពីតំបន់អាស៊ីដូចគ្នា គឺប្រទេសអារ៉ាប៊ីសាអីឌីត ដែលបានយកឈ្នះលើប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី៣នៃការប្រកួត World Cup។
គួរបញ្ជាក់ផងដែរការប្រកួតគូជប៉ុន-អាល់ឡឺម៉ង់នេះគឺត្រូវបានបញ្ចប់ជាមួយលទ្ធផល២-១ ដែលជប៉ុនទទួលពិន្ទុនាំមុខប្រទេសអាល់ឡឺម៉ង់ ដែលជាប្រទេសក្រុមបាល់ទាត់របស់ខ្លួនធ្លាប់ទទួលបានជ័យជំនះលើព្រឹត្តិការណ៍ប្រកួត World Cup នេះ៤ដងរួចមកហើយ។