BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថ្ងៃនេះខួប២០ឆ្នាំនៃព្រឹត្តិការណ៍វាយប្រហារលើអាគារភ្លោះ World Trade Center នៅសហរដ្ឋអាមេរិក

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 09:52  Sun Flower

ថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២១ នេះ  ជាខួបលើកទី២០ ( ០៩/០៩/២០០១-០៩/០៩/២០២១ )  នៃការវាយប្រហារភេរវកម្មដោយប្រើប្រាស់យន្តហោះដឹកអ្នកដំណើរបុកអាគារនៅសហរដ្ឋអាមេរិក។  

MergedImages (3) (1) (1)

ការវាយប្រហារនេះប្រព្រឹត្តិឡើងដោយពួកភេវរករចំនួន១៩នាក់ជាក្រុមសាសនាអ៊ីស្លាមនិយមជ្រុលនៃក្រុមភេរវកម្មអៃកេដា  (Al-Qaeda) បានចាប់ជំរិតយន្តហោះដឹកអ្នកដំណើរចំនួន៤គ្រឿងដោយបើកបំបុកអាគារពាណិជ្ជកម្មពិភពលោកនៅក្រុងញូងយក  បុកអាគារមន្ទីរបញ្ចកោណ  (ក្រសួងការពារជាតិ)  និងយន្តហោះមួយគ្រឿងទៀតធ្លាក់នៅរដ្ឋប៉ាន់ស៊ីណាវៀ ។

photo_2021-09-11_09-24-04

អំពើភេវរកម្មនេះសម្លាប់ មនុស្សចំនួន២៩៧៧នាក់  និងបានបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក World Trade Center ដ៍ធំសម្បើមនេះក្លាយផេះផង់។​ករណីវាយទៅលើសហរដ្ឋអាមេរិកកាលពី២០មុននេះហើយជាដើមចម ដែលធ្វើអោយមេរិកនិងសម្ពន្ធ័មិត្ត បានតាមកម្ទេចក្រុមមេភេវរករដែល អាមេរិកបានស្រាវជ្រាវច្បាស់ ថាក្រុមពួកនេះ មានមូលដ្ឋាននៅក្នុងទឹកដីប្រទេសអាហ្វហ្គានីស្ថានដែលឈ្មោះបេឡាឌីនជាមេដឹកនាំ ។

MergedImages (2) (1)

បេសកកម្មតាមកម្ទេចភេវរករទាំងនេះបានធ្វើអោយចំណាយពេលយ៉ាងច្រើនរួមទាំងការចំណាយប្រាក់រាប់ម៉ឺនលានដុល្លានិងធនធានមនុស្សយ៉ាងសម្បើម ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ។

photo_2021-09-11_09-24-03

រយៈពេល២០ឆ្នាំមកនេះ អាមេរិកនិងសមពន្ធ័មិត្តបានដកកងទព័ចេញពីប្រទេសអាហ្វហ្គានីស្ថានអស់ហើយ ដោយហេតុផលថាខ្លួនបានបង្ក្រាបនិងសម្លាប់មេភេវរករអូសាម៉ាន់ បេឡាឌីននិងក្រុមភេវរកម្មផ្សេងៗទៀត ដូចនេះបេសកកម្មរបស់អាមេរិកក៍ត្រូវបញ្ចប់ផងដែរ ។ ប៉ុន្តែអ្វីដែលបញ្ហានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងពលរដ្ឋអាហ្វហ្គានីស្ថាន ក្រោយអាមេរិកដកខ្លួនចេញ គឺមិនទាន់មានមហាអំណាចណាមួយមកទទួលខុសត្រូវ ចំពោះជោគវាសនារបស់ប្រជាជាតិមួយនេះនៅឡើយ ទោះរបបថ្មីក្រោមការដឹកនាំដោយក្រុមតាលីបង់ បានសន្យាថាមានការគោរពសិទ្ធិមនុស្សប៉ុន្តែ នៅតែមានជនភៀសខ្លួនរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ បានដង្ហើយការសុំជំនួយនិងសុំសិទ្ធិជ្រោកកោនពីបរទេស នេះហើយលទ្ធផលពីមហាអំណាចអាមេរិក ។

MergedImages (5) (1)


 


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 09:52  Sun Flower