បទចម្រៀងលេខរៀងចុងក្រោយគេបង្អស់នៃអាល់ប៊ុម Skull 1របស់លោកវណ្ណដា ដែលមានចំណងជើងថា Wooden Box បានចេញផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះបានត្រូវច្បិចឡើងយកមកនិយាយជាថ្មីម្តងទៀតនៅក្នុងរៀន Podcast របស់ពូជ្រួញ។ ពូជ្រួញបានរំលឹកដល់ពេលវេលាមួយនៃការផលិតបទចំរៀង "Wooden Box" នេះ ដែលកាលណោះលោកវណ្ណបានទាក់ទងមកភរិយារបស់លោកផ្ទាល់តាមរយៈការផ្ញើរសារហើយភរិយារបស់លោកដំបូងឡើយមិនមានភាពក្លាហាននឹងទទួលយកការងារស្នើសុំមួយមកកាន់គាត់ទេ។
លុះត្រាតែខណៈនោះពូជ្រួញបានប្រើសមត្ថភាពបញ្ចុះបញ្ចូលគាត់ក្នុងនាមជាស្វាមី ទើបធ្វើអោយភរិយារបស់លោកសំរេចចិត្តទទួលយកការងារនោះដោយការពេញចិត្ត។ គួរបញ្ជាក់ផងដែរ គ្រានោះផងដែរលោកវណ្ណដាបានស្នើសុំអោយភរិយារបស់ពូជ្រួញជួយច្រៀងសំលេង Vocal ដាក់ជា Background Music នៅក្នុងបទចម្រៀងមួយនេះរបស់លោក។ ពូជ្រួញបានបន្តលើកឡើងពីភរិយារបស់ខ្លួនថារូបគាត់មិនប្រាថ្នាចង់បានភាពល្បីល្បាញអ្វីនោះទេ តែគាត់ពិតជាត្រេកអរដែលបានចូលរួមចំណែកក្នុងការផលិតបទនេះឡើងមក។
ម្យ៉ាងវិញទៀតភរិយារបស់លោកកាន់តែសប្បាយរីករាយនៅពេលដឹងថាបទចំរៀងមួយនេះពិតជាបានជួយមនុស្សជាច្រើនដែលបានស្តាប់។ ពួកគេចូលចិត្តបទចម្រៀងមួយនោះព្រោះវាប្រៀបដូចជាបទចម្រៀងដាស់ស្មារតីក្រើនរំលឹកមនុស្សម្នាក់ៗអោយចេះងើបឈរឡើងជួយខ្លួនឯងតតាំងនឹងព្រហ្មលិខិត។ លោកវណ្ណដាប បន្ថែមថាបទចម្រៀងប្រៀបដូចជាថ្នាំដូច្នោះឯង ចំណែកលោកគឺដូចជាអ្នកជួយបរិយាយពីអារម្មណ៍ជំនួសមនុស្សឯទៀតតាមរយៈបទចម្រៀងរបស់លោកបើប្រើថ្នាំត្រូវនោះពួកគេក៏ធូរស្រាល និងជាសះស្បើយផងដែរ។