កាលពីថ្ងៃអាទិត្យទី២៧ ខែមីនា ឆ្នាំ២០២២ មានឧបទ្ទវហេតុមួយបានកើតឡើងរវាង លោក វីល ស្មីត ដែលជាងតារាសម្តែងភាពយន្តដ៏ល្បីរបស់ហូលីវូដ និង លោក គ្រីស រ៉ក់ ដែលជាតារាកំប្លែង តួសម្តែង និងជាអ្នកផលិតភាពយន្តដ៏ល្បីម្នាក់នៅសហរដ្ធអាមេរិក។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលលោក គ្រីស រ៉ក់ បាននិយាយលេងសើចប្រៀបធៀបភរិយារបស់លោក វីល ស្មីត គឺអ្នកស្រី ចាដា ភីងខេត ស្មីត ទៅនឹងរឿង “ជី អាយ ចេនវគ្គ២” នៅលើឆាករបស់កម្មវិធីប្រគល់ពានរង្វាន់អូស្កាឆ្នាំ២០២២ ដោយនិយាយថា “ចាដា ខ្ញុំស្រលាញ់អ្នក។
រឿងជី អាយ ចេន វគ្គ២ ខ្ញុំពិតជាមិនអាចរងចាំមើលបានទេ។ មិនថាអញ្ចឹងហ្អី?” ដោយបានបន្ថែមថា “វាពិតជាល្អមើលខ្លាំងណាស់។” ក្រោយពីបានឭ គ្រីស រ៉ក់ និយាយភ្លាម លោក ស្មីតបានដើរឡើងទៅលើឆាក ហើយបានទះ គ្រីស មួយកំផ្លៀង បន្ទាប់មកបានត្រឡប់ទៅកន្លែងអង្គុយរបស់គាត់វិញ ហើយបានស្រែកថា “កុំយកឈ្មោះប្រពន្ធរបស់ខ្ញុំទៅលេងសើច។”
ជាការឆ្លើយតប លោក គ្រីស បានព្យាយាមសម្រួលស្ថានភាពហើយសន្យាថា នឹងមិននិយាយអំពីឈ្មោះ ចាដាទៀតទេ។ គួររំលឹកដែរថា មូលហេតុដែលធ្វើឲ្យលោក វីលស្មីត មានការខឹងសម្បារខ្លាំងគឺ ដោយសារតែ លោក គ្រីស រ៉ក់ បានយករូបភរិយារបស់លោកទៅលេងសើច ប្រៀបប្រដូចទៅនឹង តួអង្គស្រីដែលកោរសក់នៅក្នុងរឿង “ជី អាយ ចេនវគ្គ២” ទាំងនៅខណៈពេលដែល ភរិយារបស់លោក វីល ស្មីត បានជ្រុះសក់អស់ដោយសារតែបញ្ហា ជំងឺមហារីកដែលគ្រូពេទ្យតម្រូវអោយកោសក់ដើម្បីព្យាបាល។ ក្រោយពីបានទទួលពានរង្វាន់ទាំងទឹកភ្នែកមក លោក វីល ស្មីត បានបន្តថា “សិល្បៈធ្វើត្រាប់តាមជីវិត។ ខ្ញុំមើលទៅដូចជាឪពុកឆ្កួត ដូចពួកគេនិយាយអំពី Richard Williams។ ប៉ុន្តែស្នេហានឹងធ្វើឱ្យអ្នកកាន់តែធ្វើរឿងឆ្កួតៗ។” ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចប់កម្មវីធីមក ប៉ូលីសបានរាយការណ៍ថា លោក គ្រីស រ៉ក់ បានបដិសេធមិនដាក់ពាក្យបណ្ដឹងទេ។
បកប្រែដោយ៖ ម៉ៅ គុយដង់