BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

"បរាជ័យឆាប់ បរាជ័យញឹកញាប់ បរាជ័យជារៀងរហូត" Will Smith

ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 16:18  BeeTube News

ភាពជោគជ័យ, ការបរាជ័យ, ពេលខ្លះពួកយើងមិនដឹងថា មួយណាដែលយើងត្រូវការពិតប្រាកដឡើយ។ ពួកយើងមិនដឹងថា មួយណាជាចំណុចចាប់ផ្តើម និងមួយណាជាចំណុចបញ្ចប់នោះទេ។ ភាពជោគជ័យ អាចជាលទ្ធផល និងជាអ្វីដែលអ្នកសម្រេចបាន ហើយការបរាជ័យ អាចជាជណ្តើរ និងជាមេរៀន ដើម្បីស្វែងទៅរកភាពជោគជ័យ ប៉ុន្តែយើងនៅតែមិនអាចដឹងថា វាអាចផ្ទុយគ្នាមកវិញបានឬក៏អត់នោះទេ។ ដូច្នេះហើយទើបយើងឆ្ងល់ថា តើ វីល ស្មីត (Will Smith) ដែលជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ តែងតែទទួលបានភាពជោគជ័យ ឬតែងតែទទួលបានការបរាជ័យ?  ដើម្បីដឹងពីរឿងនេះ មានតែមកស្វែងយល់ទាំងអស់គ្នា។

វីល ស្មីត (Will Smith) បានធំឡើងក្នុងគ្រួសារវណ្ណៈកណ្តាល ប៉ុន្តែគាត់មិនមានវ័យកុមារភាពដែលពោរពេញទៅដោយសុភមង្គលនោះទេ បន្ទាប់ពីឪពុកម្តាយរបស់គាត់បានសម្រេចចិត្តចែកផ្លូវគ្នា នៅពេលគាត់អាយុត្រឹមតែ 13 ឆ្នាំ។ ទោះបីជាពិបាក និងឈឺចាប់ប៉ុណ្ណាក៏ដោយ គាត់មិនដែលបណ្តោយអោយបញ្ហាគ្រួសាររបស់គាត់រារាំងក្តីស្រមៃរបស់គាត់ឡើយ ដូច្នេះគាត់ចាប់ផ្តើមអាជីពជាអ្នកចម្រៀងរ៉េបរបស់គាត់តាំងពីក្មេង។ គាត់មានឪពុកដែលតឹងតែងខ្លាំងចំពោះគាត់។ គាត់គិតថា ឪពុករបស់បានប្រដៅអប់រំគាត់តាំង ពីតូចមកម្លេះ។ ដូច្នេះកាលនៅវ័យជំទង់ វីល (Will) ធ្វើការឱ្យឪពុករបស់គាត់ដោយជួយគាត់ដំឡើងទូទឹកកកនៅក្នុងផ្ទះរបស់មនុស្សដទៃ។

ចំណែកនៅឯនៅវិទ្យាល័យ គាត់ត្រូវបានគេដាក់រហស្សនាមថាជា ព្រះអង្គម្ចាស់ ដោយសារតែភាពទាក់ទាញ និង ជំនាញរបស់គាត់ ដែល អាចរួចផុតពីបញ្ហាផ្សេងៗ។ គាត់ក៏ជាក្មេងដែលពូកែគណិតវិទ្យាផងដែរ ដូច្នេះគាត់ជឿជាក់យ៉ាងមុតមាំថា គាត់ប្រហែលជាបានចូលទៅរៀននៅ អែម អាយ ធី (MIT) ដែលជាសាលាបច្ចេកវិជ្ជាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ប៉ុន្តែគាត់បានសម្រេចចិត្តចង់ក្លាយជាអ្នកចម្រៀងរ៉េបវិញ។ ឪពុកម្តាយរបស់គាត់មិនសប្បាយចិត្តចំពោះរឿងនោះទាល់តែសោះតែម្តង នៅពេលដែល វីល ស្មីត (Will Smith) បានប្រាប់ឪពុកម្តាយរបស់គាត់ថា គាត់ចង់ក្លាយជាអ្នកចម្រៀងរ៉េបអាជីព ជាជាងទៅរៀននៅមហាវិទ្យាល័យ ដូចដែលមនុស្សគ្រប់គ្នារំពឹងទុកពីគាត់។ ពួកគេប្រឆាំងជាដាច់ខាត ចំពោះគំនិតដ៏ឆ្កួតលីលានោះ។ ពួកគេចង់ឲ្យ គាត់ចូលរៀននៅសកលវិទ្យាល័យដូចកូនគេដទៃទៀត។ ពួកគេគិតថានេះជាមធ្យោបាយតែមួយគត់សម្រាប់គាត់ក្នុងការទទួលបានជោគជ័យនៅក្នុងជីវិត ប៉ុន្តែឪពុកម្តាយរបស់គាត់ល្អក៏មិនដាច់អាហាំងការតែម្តងនោះទេ ដូច្នេះពួកគេបានផ្តល់ពេលវេលាឱ្យគាត់រយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ដើម្បីក្លាយជាអ្នកចម្រៀងរ៉េបដ៏ល្បីល្បាញម្នាក់ ដូច្នេះគាត់និងមិត្តភក្តិរបស់គាត់ បានចាប់ផ្តើមបង្កើតតន្ត្រីជាមួយគ្នា។ មិនបានប៉ុន្មានផង ពួកគាត់បានទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែការរ៉េប ដោយមិនប្រើពាក្យអសុរសដូចអ្នកចម្រៀងរ៉េបដទៃទៀតរបស់គេ។

photo_2022-02-19_16-11-43

អាល់ ប៊ុម ដំបូងរបស់ពួកគេមានអ្នកទិញយកទៅស្តាប់រាប់លាននាក់ ហើយពួកគេថែមទាំងបានឈ្នះពានរង្វាន់ ក្រែមមី (Grammy) ទៀតផង។ ដូច្នេះ វីល ស្មីត (Will Smith)  បានក្លាយជាមហាសេដ្ឋីម្នាក់ ហើយបានចំណាយប្រាក់របស់គាត់ដោយសេរីក្នុងអំឡុងពេលនោះ ប៉ុន្តែវាមិនយូរប៉ុន្មាននោះទេ។ នៅពេលអាល់ប៊ុមទី 3 របស់ពួកគេបានបរាជ័យ ដូច្នេះគាត់និងមិត្តភ័ក្តរបស់គាត់ ចាប់ផ្តើមមានបញ្ហាផ្នែកហិរញ្ញវត្ថុមួយចំនួន។ គាត់បានជំពាក់លុយពន្ធចំនួន 2.8 លានដុល្លារ ដូច្នេះពួកគេបានយកទ្រព្យសម្បត្តិ និងប្រាក់ចំណូលស្ទើតែទាំងអស់របស់គាត់។ នៅពេលនោះ វីល ស្មីត (Will Smith)  ស្ថិតនៅចំណុចទាបបំផុតនៃជីវិតរបស់គាត់។ គាត់បានដាច់លុយ ហើយបាត់បង់អ្វីៗទាំងអស់។ គាត់តូចចិត្តនឹងខ្លួនគាត់ជាខ្លាំង និងបានជំពាក់លុយពន្ធរាប់លានដុល្លាទៀតផង ក៏ព្រោះតែនៅពេលដែលការសម្រេចចិត្តមួយបានផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។

មិត្តស្រីរបស់គាត់ ធុញទ្រាន់ដោយការមើលឃើញគាត់មិនសប្បាយចិត្តបែបនេះ ដូច្នេះហើយបានជានាងបញ្ចុះបញ្ចូលគាត់ឲ្យចូលរួមក្នុងការធ្វើតេស្តសមត្ថភាពសម្តែងមួយ។ ដំបូងឡើយ គាត់មិនចង់ធ្វើបែបនេះនោះទេ ព្រោះគាត់មិនមែនជាតារាសម្តែងឡើយ ប៉ុន្តបន្ទាប់ពីធ្វើតេស្តសមត្ថភាពអស់រយៈពេល 10 នាទីរួចហើយ គ្រប់គ្នាមានការចាប់អារម្មណ៍នឹងសមត្ថភាពសម្តែងរបស់គាត់ជាខ្លាំង ហើយពួកគេបានផ្តល់ឱ្យគាត់នូវកិច្ចសន្យាកុងត្រាភ្លាមៗ។ ហេតុនោះហើយជារបៀបដែល វីល ស្មីត (Will Smith) បានក្លាយជា "ព្រះអង្គម្ចាស់នៃ បែល អ៊ែរ (Bel-Air)"។

គាត់បានបោះជំហានដំបូងនៃដំណើរផ្សេងព្រេងថ្មីដ៏អស្ចារ្យ ហើយគាត់មិននឹកស្មានថា គាត់អាចសម្តែងបានដល់ថ្នាក់នេះឡើយ។ ដោយមិនដឹងខ្លួនទាល់តែសោះ គាត់បានផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត។ រឿងកំប្លែងបានក្លាយជាជោគជ័យដ៏ធំមួយ ហើយ វីល ស្មីត (Will Smith) បានក្លាយជាតារាដ៏ល្បីល្បាញម្នាក់។ ប៉ុន្តែក្នុងអាជីពសម្ដែងរបស់គាត់វិញ គាត់បានជួបការបរាជ័យ ដែលផ្តួលគាត់ដលនឹងដីតែម្តង។ ការបរាជ័យមួយក្នុងចំណោមការបរាជ័យទាំងនោះ គឺខ្សែភាពយន្ត (អាហ្វធើ អ័ស) "After Earth" ភាពយន្តនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដែលវាបានក្លាយជាការបរាជ័យដ៏ឈឺចាប់បំផុតមួយសម្រាប់ វីល ស្មីត (Will Smith)។ គាត់បានតូចចិត្តនឹងខ្លួនគាត់ជាថ្មីម្តងទៀត និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅពេលមួយគាត់បានទទួលទូរស័ព្ទថា ឪពុករបស់គាត់មានជំងឺមហារីក ហើយនោះបានផ្លាស់ប្តូរទស្សនៈរបស់គាត់ទាំងស្រុង។

photo_2022-02-19_16-11-49

"ខ្ញុំបានឈប់ធ្វើការអស់រយៈពេលមួយឆ្នាំកន្លះ" ជីវិតរបស់គាត់បានផ្លាស់ប្តូរពីពេលនោះមក ដូច្នេះហើយគាត់មានដំបូន្មានសម្រាប់អ្នកទាំងអស់គ្នា។

"បរាជ័យឆាប់ បរាជ័យញឹកញាប់ បរាជ័យជារៀងរហូត" វាតែងតែមានការខកចិត្តបន្តិចសម្រាប់ខ្ញុំ នៅពេលដែលមនុស្សមានទំនាក់ទំនងអវិជ្ជមានជាមួយនឹងការបរាជ័យ។ ភាពបរាជ័យ គឺជាផ្នែកមួយដ៏ធំនៃភាពជោគជ័យ អ្នកត្រូវតែព្រមទទួលយកភាពបរាជ័យទាំងអស់។ អ្នកត្រូវតែស្វែងរកការបរាជ័យពិតប្រាកដ។ បរាជ័យ គឺជាកន្លែងដែលមេរៀនទាំងអស់ អ្នកត្រូវតែរៀនសូត្រ។

“នៅពេលដែលអ្នកទៅកន្លែងហាត់ប្រាណ ហើយអ្នកបានហាត់ប្រាណ ព្រោះអ្នកកំពុងស្វែងរកភាពបរាជ័យដ៏ពិតប្រាកដមួយ។ អ្នកចង់ដឹងថា សាច់ដុំរបស់អ្នកមានកម្លាំងខ្លាំងដល់កម្រិតណា ហើយនៅពេលដែលសាច់ដុំរបស់អ្នកមិនអាចលើកអ្វីបានទៀត នោះមានន័យថា អ្នកបានទទួលបរាជ័យពិតប្រាកដមួយហើយ ដូច្នេះនោះជាកន្លែងដែលអ្នកត្រូវការការសម្របខ្លួនរបស់អ្នក ព្រោះតែនោះហើយជាការលូតលាស់មួយ។ មុនពេលមនុស្សទទួលបានភាពជោគជ័យ ពួកគេជួបរឿងបរាជ័យជាច្រើន។ ពួកគេបរាជ័យច្រើនជាងអ្វីដែលពួកគេជោគជ័យ។ អ្នកត្រូវតែសាកល្បងធ្វើវា ទើបអ្នកយល់ដឹងពីសមត្ថភាពរបស់អ្នកមានដល់កម្រិតណា នៅពេលអ្នកប្រឹងអស់ពីសមត្ថភាពរបស់អ្នកហើយ អ្នកនឹងដឹងថា អ្វីដែលអ្នកត្រូវកែសម្រួល អ្វីដែលអ្នកត្រូវតែលម្អ និងអ្វីដែលអ្នកត្រូវផ្លាស់ប្តូរ។ ការអនុវត្ត គឺគ្រប់គ្រងការបរាជ័យ “ដូច្នេះបរាជ័យឆាប់ បរាជ័យញឹកញាប់ និងបរាជ័យជារៀងរហូត”៕

photo_2022-02-19_16-11-52

 


ថ្ងៃសៅរ៍, 19 ខែកុម្ភៈ 2022 16:18  BeeTube News