Chapter 1 | សេចក្តីផ្តើម
ពីជាងធ្វើទូរសព្ទ័ក្លាយមកជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង និងជាអ្នកចំរៀងឯករាជ្យម្នាក់ ដែលមាន StageNameហៅថា ជីដេវីត និងមានឈ្មោះពិតថា ងួន ចន្ទ័ដេវីត។ លុះមានឳកាសមួយមកដល់លោកក៏បោះជំហ៊ាននៅលើវិស័យសិល្បៈជាអ្នកចំរៀងនៅក្នុងផលិតកម្មតូចមួយ ហើយក៏បានក្លាយជាសមាជិករបស់ក្រុមចំរៀង Astro-B។ ប៉ុន្តែដំណើរការងារសិល្បៈរបស់ក្រុមចំរៀង Astro-B គឺបានតែមួយរយៈប៉ុណ្ណោះទើបលោកជីដេវីតក៏បានចាប់ឳកាសការងារថ្មីធ្វើនៅក្នុងក្រុមហ៊ុន Studio មួយកន្លែងដែលបានផ្តល់ឳកាសអោយលោកធ្វើបទភ្លេង ធ្វើចំរៀង និងច្រៀង Cover ដើម្បីបង្ហោះនៅតាមបណ្តាញសង្គមផ្សេងៗ។
Chapter 02 | ចំនុចចាប់ផ្តើមការឈានចូលវិស័យសិល្បៈ
តាមរយៈវីឌីអូចម្រៀងរបស់លោកជីដេវីត បានទាក់ទាញការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ជាពិសេសមានបុគ្គលល្បីម្នាក់ទៀតផងដែរនោះគឺអ្នកនាងពេជ្រសោភាដោយមើលឃើញពីសមត្ថភាពរបស់លោកនិងបានថែមទាំងបានរួបរួមសហការគ្នាធ្វើការងារសិល្បៈមួយចំនួនផងដែរ។មិនយូរប៉ុន្មានលោកបានឳកាសចូលរួមក្នុងផលិតកម្មដ៏ធំមួយនៅកម្ពុជាគឺរស្មីហង្សមាស និងក្លាយជាអ្នកចម្រៀងពេញសិទ្ធិនៅក្នុងឆ្នាំ២០១៥។ លោកជីដេវីតបានបន្សល់ទុកស្នាដៃជាច្រើន និងបានធ្វើដំណើរឆ្ពោះដល់ចំនុចកំពូលមួយដែលត្រូវបានមហាជនទទួលស្គាល់ ជាអ្នកផលិតបទចម្រៀងល្បីទូទាំងប្រទេសគឺបទ«រាំញីកែងជើង» ដែលត្រូវបានចេញនៅឆ្នាំ២០១៦។
Chapter 03 | ការត្រួសត្រើយផ្លូវដោយខ្លួនឯង និងដំណាក់កាលធ្លាក់ចុះ
ការបានទទួលនូវឳកាសចូលផលិតកម្មធំៗគឺជាក្តីស្រម៉ៃសម្រាប់សិល្បៈករគ្រប់រូប ប៉ុន្តែមិនជាជម្រើសល្អបំផុតសំរាប់លោកជីដេវីតនោះទេព្រោះលោកត្រូវការសេរីភាពជាសំខាន់ទាំងផ្នែកហិរញ្ញវត្ថុ និងសម្រេចគោលដៅទៅការងារផ្សេងៗទើបមកទល់ឆ្នាំ២០១៨ លោកជីដេវីតក៏សំរេចចិត្តចាកចេញពីផលិតកម្មដើម្បីផ្លាស់ប្តូរបទពិសោធន៍ធ្វើជាអ្នកចម្រៀងឯករាជ្យបង្កើតមុខជំនួញផ្ទាល់ខ្លួន និងចាប់ផ្តើមដំណើរការផលិតកម្មផ្ទាល់ខ្លួនមានឈ្មោះថា Dit Way Nation។នៅក្នុងជំហ៊ានការងារថ្មី លោកជីដេវីតបានចាប់ផ្តើមជាមួយអាល់ប៊ុមថ្មីរបស់លោកដែលមានឈ្មោះថា Reborn ដែលបានចេញផ្សាយកាលពីឆ្នាំ២០១៩។ក្នុងរយៈពេល៣ឆ្នាំនៃការបាត់ខ្លួនរបស់លោកលើវិស័យសិល្បៈនេះ ឃើញថាមហាជនមួយចំនួនមានការប្រៀបធៀបលោកទៅជាមួយនឹងសិល្បៈករដ៏ទទៃទៀត ជាពិសេសលោកវណ្ណដា។មានមនុស្សមិនតិចនោះទេដែលតែងតែប្រៀបធៀបរាល់រឿងគ្រប់យ៉ាងដែលលោកមានរាប់ចាប់តាំងពីសមត្ថភាពនៃការតាក់តែង ការធ្វើបទភ្លេង ការស្លៀកពាក់និងជីវិតផ្ទាល់ខ្លួន។ទើបមួយរយៈចុងក្រោយនេះស្ទើរតែមនុស្សគ្រប់គ្នាលែងគិតថាមានវត្តមានរបស់លោកតទៅទៀត នៅក្នុងវិស័យរ៉េបនេះ។
Chapter 04 | មូលហេតុអ្វីបានជា G-Devith ត្រូវតែវិលត្រឡប់មកវិញជាមួយអាល់ប៊ុមទី៣ របស់ខ្លួន?
ការសម្រេចយកឈ្មោះជាផ្លូវការសម្រាប់Album ទី៣ថា ជាPassion នេះបានសរបញ្ជាក់អំពីចេតនារួមដែលលោកវីដេវីតចង់ប្រាប់ទៅកាន់មហាជននិងអ្នកគាំទ្ររបស់ខ្លួនថាការវិលត្រឡប់មកជាថ្មីលើកនេះមិនមែនដើម្បីស្វែងរកចំណាប់អារម្មណ៏និងប្រគួតប្រជែងភាពជោគជ័យនៅលើវិស័យនេះនោះទេតែជាការវិលត្រលប់មកវិញជាមួយនឹងចំណង់ចំណូលចិត្តនិងការលះបង់ឥតដែនកំណត់របស់ខ្លួនជាមួយនឹងការផលិតបទចម្រៀងសម្រាប់អ្នកគាំទ្ររបស់លោកដែលបានគាំទ្ររូបលោកតាំងពីចំនុចចាប់ផ្តើមមកម្ល៉េះ។ការវិលត្រឡប់មកជាថ្មីនៅឆ្នាំ២០២២លើកនេះគឺជាការស្តារឡើងវិញនូវកិត្តិនាមនិងកេរ្តិ៍ឈ្មោះដែលលោកធ្លាប់មានកន្លងមកមកវិញនិងសរបញ្ជាក់ថាអ្នកគាំទ្ររបស់លោកនៅគ្រប់ទីកន្លែងពាសពេញនៅប្រទេសកម្ពុជា នេះហើយទើបជាហេតុដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើល ដែលបានឃើញថាអ្នកគាំទ្ររបស់លោកនៅតែមានសន្ទុះខ្លាំងក្លាដូចពីមុនដដែល និងចង់បង្ហាញថាលោកមិនទាន់តែបាត់បង់ទីផ្សារនិងការគាំទ្រដូចដែលមតិរបស់សាធារណៈជនបានសន្មត់ថាអាជិពរបស់លោកជីដេវីដគ្មានផ្លូវងើបឡើងនោះទេ។ យើងអាចស្រឡាញ់ចូលចិត្តឬមិនគាំទ្ររូបលោក តែយើងមិនអាចបដិសេដបាននោះទេលោកជីដេវិដ បានក្តោបក្តាប់ទីផ្សារដ៏ធំមួយនៅលើវិស័យនេះ។
Script Writing: Mao Monipichvatey & Calvin Nann | Voiceover & Producing: Calvin Nann | Video Editing: Mr. J.Rimi