BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

“Who’s Next?” ThemeSongRapperCambodia ទម្លាយមុននៅសន្និសីទសារព័ត៌មាន

ថ្ងៃពុធ, 13 ខែកញ្ញា 2023 15:19  BeeTube News

2023-09-13 15.14.30

កាលពីថ្ងៃទី០៧ ខែកញ្ញាកន្លងទៅនេះ វត្តមាន Coach និង Producer ទាំង៦រូបនៅក្នុងសន្និសីទសារព័ត៌មាន The Rapper Cambodia បានធ្វើអោយផ្ទុះយ៉ាងកក្រើកនៅឯផ្សារទំនើបអ៊ីអន៣។ ម្យ៉ាងវិញទៀតផងដែរ ក្រៅពីការឆ្លើយនឹងសំណួរ និងការជជែកសំណេះសំណាលគ្នាជាច្រើនជាមួយនឹងបណ្តាអ្នកគាំទ្រចូលរួមទស្សនា អ្វីរឹតតែពិសេសទៀតនោះ គឺបទចម្រៀង Theme Song របស់កម្មវិធី The Rapper Cambodia ក៏ត្រូវបានបញ្ចេញទម្លាយអោយដឹងមុននៅថ្ងៃនោះផងដែរក្រោមបរិយាកាសដ៏សប្បាយរីករាយរាំច្រៀង និងគគ្រឹកគគ្រេង។ 

2023-09-13 15.14.34

គួរបញ្ជាក់ផងដែរថា បទប្រចាំកម្មវិធីនេះមានឈ្មោះថា​​​«Who’s Next?» ហើយជាការចូលរួមបកស្រាយដោយកំពូលតារារ៉េបល្បីៗទាំង៦ដួងនេះផ្ទាល់ដែលមានលោក VannDa, Juvie Lin, Khmer1Jivit, KingChi, Norith និងលោក RuthKo។

2023-09-13 15.14.18

ចំណែកកាលពីថ្មីៗនេះផងដែរ​​​ ខាងផលិតកម្មបារមីក៏ទើបតែបានបញ្ចេញអោយដឹងថា បទTheme Song «Who’s Next?» នេះនឹងត្រូវបានបញ្ចេញ M/V ជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែកញ្ញាឆាប់ៗនេះហើយ ខណៈដែលកម្មវិធីទាំងមូលនឹងត្រូវចាប់ផ្តើមចាក់បញ្ចាំងឡើងពីថ្ងៃទី១៧ ខែកញ្ញាតទៅ រៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៩ ដល់ម៉ោង ១០:៣០យប់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន និងទំព័រផ្លូវការរបស់ The Rapper Cambodia និងHanuman Beer។

2023-09-13 15.14.25

កត់សម្គាល់ផងដែរថា នៅលើឆាណែល Tik Tok របស់ផលិតកម្មបារមីផ្ទាល់ក៏បានបញ្ចេញខេបសិនទាក់ទាញមួយចំនួនអំពីកម្មវិធីនេះ ដូចជា«Big Group Big Thing» និង«ជាលើកដំបូងបំផុតក្នុងវិស័យហ៊ីបហប់ ដែលកំពូលតារាចម្រៀងរ៉េបមកពីផលិតកម្មទាំង៤ធ្វើបទចម្រៀងប្រចាំកម្មវិធីរួមគ្នា»។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ? សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធីនេះនៅចុងសប្តាហ៍នេះផងណា!


ថ្ងៃពុធ, 13 ខែកញ្ញា 2023 15:19  BeeTube News