BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

WHO អំពាវនាវឱ្យលុបចោលព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកមួយចំនួនជុំវិញការភ័យខ្លាចជំងឺបម្លែងថ្មីអូមីក្រុង (Omicron)

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 13:51  BeeTube News

photo_2021-12-21_13-40-33c

អង្គការសុខភាពពិភពលោក បានជំរុញឱ្យប្រជាជនលុបចោលផែនការថ្ងៃឈប់សម្រាករបស់ពួកគេមួយចំនួន ដើម្បីការពារសុខភាពសាធារណៈ នៅពេលដែលជំងឺបម្លែងថ្មីអូមីក្រុង មានការរីករាលដាលទូទាំងពិភពលោក។ប្រធានអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា "ព្រឹត្តិការណ៍ដែលត្រូវបានលុបចោល គឺប្រសើរជាងជីវិតដែលត្រូវបានលុបចោល" ដោយបន្ថែមថា "ការសម្រេចចិត្តដ៏លំបាក" ត្រូវតែធ្វើឡើង។

លោកបានបន្តថា៖ ក្នុងករណីខ្លះវានឹងមានន័យថា ការលុបចោល ឬការពន្យារពេលព្រឹត្តិការណ៍។ ឥឡូវនេះមាន "ភស្តុតាងដែលថា ជំងឺបម្លែងថ្មីអូមីក្រុង កំពុងរីករាលដាលលឿនជាង... Delta" ។ ការអត្ថាធិប្បាយរបស់លោកវេជ្ជបណ្ឌិត Tedros បានកើតឡើង នៅពេលដែលប្រទេសមួយចំនួន រួមទាំងប្រទេសបារាំង និងអាល្លឺម៉ង់ ចេញការរឹតបន្តឹងការធ្វើដំណើរ ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃជំងឺទម្រង់ថ្មីនេះ។ ប្រទេសហូឡង់បានដាក់បម្រាមគោចរយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលបុណ្យណូអែល។

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី Joe Biden មិនមានផែនការលើ "ការដាក់បម្រាមគោចរក្នុងប្រទេស" នោះទេ។ អ្នកជំនាញជំងឺឆ្លងកំពូលរបស់ប្រទេស គឺលោកវេជ្ជបណ្ឌិត Anthony Fauci មុននេះ បានព្រមានថា ការធ្វើដំណើរបុណ្យណូអែលនឹងបង្កើនការរីករាលដាលនៃជំងឺបម្លែងថ្មីអូមីក្រុង សូម្បីតែក្នុងចំណោមអ្នកទទួលថ្នាំ បង្ការពេញលេញក៏ដោយ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) និងក្រសួងការបរទេស បានណែនាំប្រជាជនអាមេរិកប្រឆាំងនឹងការធ្វើដំណើរទៅកាន់កន្លែងចំនួន 8 រួមមានប្រទេសអេស្ប៉ាញ ហ្វាំងឡង់ ឆាដ និងលីបង់។

photo_2021-12-21_13-44-08m

អ្នកជំនាញសុខភាពបាននិយាយថា ជំងឺបម្លែងថ្មីអូមីក្រុង ឥឡូវនេះគឺជាជំងឺដែលមានអ្នកឆ្លងច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិក។
នៅចក្រភពអង់គ្លេស នាយករដ្ឋមន្ត្រី Boris Johnson បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលចាំបាច់ត្រូវ "រក្សាលទ្ធភាព" នៃការនាំយកច្បាប់ថ្មីនៅក្នុងប្រទេសអង់គ្លេស ខណៈដែលករណីជំងឺបម្លែងថ្មីអូមីក្រុង បានកើនឡើង ប៉ុន្តែមិនបានប្រកាសពីការរឹតបន្តឹងបន្ថែមទៀតទេ។ អភិបាលក្រុង Sadiq Khan បាននិយាយថា ការប្រារព្ធពិធីចូលឆ្នាំសកលនៅទីលាន Trafalgar ទីក្រុងឡុងដ៍ ត្រូវបានលុបចោល "ដើម្បីផលប្រយោជន៍សាធារណៈ" ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ លោកវេជ្ជបណ្ឌិត Tedros បាននិយាយថា “យើងទាំងអស់គ្នាឈឺដោយសារជំងឺរាតត្បាតនេះ។ យើងទាំងអស់គ្នាចង់ចំណាយពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ យើងទាំងអស់គ្នាចង់វិលមករកភាពប្រក្រតីឡើងវិញ។ មធ្យោបាយលឿនបំផុតដើម្បីធ្វើរឿងនេះ គឺសម្រាប់យើងទាំងអស់គ្នា អ្នកដឹកនាំ និងបុគ្គលម្នាក់ៗ ដើម្បីធ្វើការសម្រេចចិត្តដ៏លំបាកដែលត្រូវធ្វើដើម្បីការពារខ្លួនយើង និងអ្នកដទៃ។”

"ក្នុងករណីខ្លះវានឹងមានន័យថា ការលុបចោល ឬពន្យារពេលនៃព្រឹត្តិការណ៍... វាល្អប្រសើរជាជាង ដើម្បីអបអរឥឡូវហើយសោកសៅពេល ក្រោយ"។ លោកវេជ្ជបណ្ឌិត Tedros ក៏បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតអាចនឹងត្រូវបញ្ចប់នៅឆ្នាំ 2022 ដោយធានាថា 70% នៃចំនួនប្រជាជននៅគ្រប់ប្រទេសនៃពិភពលោក ត្រូវបានចាក់វ៉ាក់សាំងនៅពាក់កណ្តាលឆ្នាំក្រោយ។

photo_2021-12-21_13-42-31m

អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 13:51  BeeTube News