របាយការណ៍បង្ហាញថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីមិនអាចការពារវត្ថុបានពេញលេញនៅក្នុងរង្វង់សហព័ន្ធរុស្ស៊ីពីការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយនោះទេ។ ផលប៉ះពាល់នៃការវាយប្រហារនេះឃើញពិតជាក់ស្តែងគឺបានកើតឡើងនៅក្នុងតំបន់ Alabuga តែម្តង ដែលជាកន្លែងផលិតដ្រូន KamikazeShahed អ៊ីរ៉ង់។ ទីកន្លែងដែលធ្លាប់ត្រូវបានចាត់ទុកថាជាជម្រកដ៏មានសុវត្ថិភាព បែរជាឥឡូវនេះត្រូវបានកំណត់គោលដៅដោយអ៊ុយក្រែន។ ដោយតំបន់សេដ្ឋកិច្ចពិសេស Alabuga នេះបានរងនូវការវាយប្រហារជាលើកដំបូងរបស់ខ្លួន។ លើសពីនេះទៀតរោងចក្រថាមពលដែលមានទីតាំងនៅជិតតំបន់គោលដៅនេះក៏ត្រូវបានវាយប្រហារផងដែរ។ រោងចក្រនេះគឺគ្រប់គ្រងដោយក្រុមហ៊ុនភាគហ៊ុនរួមគ្នាមួយដែលមានឈ្មោះថា Tanco, គឺជារោងចក្រចម្រាញ់ដ៏ធំជាងគេមួយរបស់រុស្ស៊ី។
របាយការណ៍ដំបូងបង្ហាញថាការវាយប្រហារលើតំបន់សេដ្ឋកិច្ច Alabuga នេះ គឺពាក់ព័ន្ធនឹងដ្រូនជាច្រើនសំដៅវាយប្រហារលើទីបរិក្ខារ និងរោងចក្រ។ហេតុការណ៍នេះគូសបញ្ជាក់ពីការគំរាមកំហែងដែលកំពុងកើនឡើងដែលបង្កឡើងដោយដ្រូន។ ជាការឆ្លើយតប មេបញ្ជាការនៃកងកម្លាំងអាកាសសហព័ន្ធរុស្ស៊ី,លោក Andre Smirnoff បានប្រកាសពីវិធានការណ៍ដោះស្រាយការគំរាមកំហែងនេះ។ ដោយដើម្បីការពារគ្រឿងបរិក្ខាររបស់ពួកគេ រុស្ស៊ីបានកំពុងដាក់ពង្រាយច្រើនជាងប្រព័ន្ធការពារដែនអាកាស Pantsir ៥០ គ្រឿង។ ប្រព័ន្ធទាំងនេះនឹងការពារទ្រព្យសម្បត្តិសំខាន់ៗពីការវាយប្រហារតាមអាកាស។ រួមជាមួយប្រព័ន្ធនេះ, រុស្ស៊ីក៏កំពុងដាក់ប្រើប្រាស់នូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចល័ត, ឧបករណ៍សង្គ្រាមអេឡិចត្រូនិច និងឧបករណ៍ប្រឆាំងផ្សេងៗទៀតផងដែរ ដែលទប់ទល់នឹងការវាយប្រហារដោយដ្រូននេះ។
កាលពីមុន លោក Mao Federov រដ្ឋមន្ត្រីនៃការផ្លាស់ប្តូរឌីជីថលរបស់អ៊ុយក្រែនបានលើកឡើងថា ទោះបីជាភាគច្រើននៃដ្រូនសំដៅលើរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសរុស្ស៊ីមានរយៈចម្ងាយពី700ទៅ1,000គីឡូម៉ែត្រក៏ដោយ។ ព្រឹត្តិការណ៍នេះបង្ហាញថាឥឡូវនេះសមត្ថភាពហោះហើរលើសពី 1,000 គីឡូម៉ែត្រទៅទៀត។ ដែលទាមទារត្រូវអោយផ្លាស់ប្តូរទៅអាវុធដែលអាចដោះស្រាយស្ថានការណ៍ដ៏លំបាកបែបនេះ។ ប្រព័ន្ធ Pantsir មីស៊ីលគឺជាប្រព័ន្ធមីស៊ីល និងកាំភ្លើងធំបាញ់ដោយខ្លួនឯងប្រឆាំងនឹងយន្តហោះ ដោយមានប្រព័ន្ធ Pantsir S1 ជា Original Version។ Pantsir S1 គឺជាពិសេសរចនាឡើងដើម្បីការពារឧស្សាហកម្មយោធា និងការដំឡើងរដ្ឋបាល ប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ ដូចជាឧទ្ធម្ភាគចក្រ យន្តហោះ គ្រាប់បែកជាក់លាក់ មីស៊ីលគ្រូស និងដ្រូន UAV។ ក្រសួងការពារជាតិរុស្ស៊ីបានសូម្បីតែអះអាងថា ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Pantsir S1 អាចការពារបានផ្តល់ប្រសិទ្ធភាព 100% សម្រាប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។