BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គការសុខភាពពិភពលោក (WHO) បានឃ្លាំមើលមេរោគបំលែងថ្មីមួយពីវីរុសកូរ៉ូណា ដែលមានឈ្មោះ ‘Mu’

ថ្ងៃពុធ, 01 ខែកញ្ញា 2021 17:55  Purple Fullmoon

‘Mu’ ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅប្រទេសកូឡុំប៊ី ហើយបានចាត់ថ្នាក់ជា ប្រភេទ ដែលគួរឲ្យចាប់អារម្មណ៍មួយ។

អង្គការសុខភាពពិភពលោក បានកំណត់អត្តសញ្ញាណ Covid-19 ចំនួន ៤ ដែលគួរឱ្យព្រួយបារម្ភ រួមទាំង ‘Delta’ ផងដែរ។

rsz_3ac1ac60-0aea-11ec-993e-492067c62e7c_image_hires_144056

អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលមេរោគថ្មី ដែលត្រូវបានគេស្គាល់ថា ‘Mu’ បានរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ីកាលពីខែមករា។ ‘Mu’ ត្រូវបានស្គាល់ជា ភាសាវិទ្យាសាស្រ្តថា B. 1.621 ចាត់ថ្នាក់ជា “បំរែបំរួលនៃចំណាប់អារម្មណ៍” នៅថ្ងៃអង្គារនេះ នៅក្នុងព្រឹត្តិការណ៍ជំងឺរាតត្បាតប្រចាំសប្តាហ៍របស់ the global health body ។

WHO បាននិយាយថា ការបំរែបំរួលនេះ មានការប្រែប្រួល ដែលបង្ហាញពីហានិភ័យ នៃភាពធន់នឹងវ៉ាក់សាំង ហើយបានសង្កត់ធ្ងន់ថា ត្រូវការ ការសិក្សាបន្ថែមទៀតដើម្បីស្វែងយល់ឱ្យបានច្បាស់។

ព្រឹត្តិបត្រនេះបាននិយាយថា “ ការបំរែបំរួលរបស់ ‘Mu’ បានបង្ហាញពីលក្ខណៈសម្បត្តិ នៃការគេចចេញពីប្រព័ន្ធភាពស៊ាំ ” ។

មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការលេចឡើង នៃការផ្លាស់ប្តូរមេរោគថ្មី ខណៈអត្រាឆ្លងបានកើនឡើង នៅទូទាំងពិភពលោកជាថ្មីម្តងទៀត ជាមួយនឹង Delta ដែលមានការឆ្លងយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង និងនៅក្នុងតំបន់ដែលវិធានការកំចាត់មេរោគត្រូវបានបន្ធូរបន្ថយ។

មេរោគទាំងអស់រួមទាំង SARS-CoV-2 ដែលបណ្តាលឱ្យ Covid-19 ផ្លាស់ប្តូរតាមពេលវេលាហើយ ការផ្លាស់ប្តូរភាគច្រើន មានឥទ្ធិពលតិចតួច ឬគ្មាន ឥទ្ធិពលសោះទៅលើ លក្ខណៈសម្បត្តិរបស់វីរុស។

rsz_210713lstqzva5ndem_0

ប៉ុន្តែការផ្លាស់ប្តូរជាក់លាក់ អាចប៉ះពាល់ដល់លក្ខណៈសម្បត្តិរបស់វីរុស នឹងមានឥទ្ធិពលថា តើវារីករាលដាលយ៉ាងដូចម្តេច មានភាពធ្ងន់ធ្ងរទៅលើជំងឺបែបណា ភាពធន់របស់វាចំពោះថ្នាំវ៉ាក់សាំង និងវិធានការប្រឆាំងផ្សេងៗទៀត។

បច្ចុប្បន្ននេះ WHO កំណត់អត្តសញ្ញាណមេរោគដែលបំលែងខ្លួនពី Covid-19 ចំនួន ៤ ដែលគួរឱ្យព្រួយបារម្ភ រួមមាន Alpha ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១៩៣ និង Delta ដែលមានវត្តមាននៅក្នុង ១៧០ ប្រទេស។

ការបំលែងខ្លួនចំនួន ៥ រួមទាំង ‘Mu’ កំពុងត្រូវបានត្រួតពិនិត្យ។

បន្ទាប់ពីត្រូវបានគេរកឃើញនៅក្នុងប្រទេសកូឡុំប៊ី ‘Mu’ ត្រូវបានគេរាយការណ៍នៅក្នុងបណ្តាប្រទេសអាមេរិកខាងត្បូងផ្សេងទៀត និងនៅអឺរ៉ុប។ WHO បាននិយាយថា អត្រាប្រេវ៉ាឡង់សកលរបស់ខ្លួន បានធ្លាក់ចុះក្រោម ០,១ ភាគរយក្នុងចំណោមករណីជាបន្តបន្ទាប់។ ទោះយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកូឡុំប៊ី មានចំនួន ៣៩ ភាគរយ។

ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង បានកំណត់អត្តសញ្ញាណ បំលែងថ្មីមួយ ដែលទាក់ទង នឹងចំនួននៃការផ្លាស់ប្តូរ។ ត្រូវបានគេហៅថា C.1.2. ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយនៅក្នុងឯកសារស្រាវជ្រាវមួយ ថាអាមេរិចខាងត្បូងត្រូវបានគេកំណត់អត្តសញ្ញាណជាលើកដំបូង នៅក្នុងខែឧសភា នៅខេត្ត Mpumalanga និង Gauteng ដែលជាកន្លែងដែលទីក្រុង Johannesburg និងរដ្ឋធានី Pretoria ស្ថិតនៅ។ វាត្រូវបានគេរកឃើញនៅក្នុងប្រទេសចំនួន ៧ ផ្សេងទៀតនៅទ្វីបអាហ្វ្រិក អូសេអានី អាស៊ី និងអឺរ៉ុប។

C.1.2. ដែលវិវត្តពី C.1. ជាពូជនៃមេរោគគ្របដណ្តប់ការឆ្លងមេរោគនៅក្នុងរលកដំបូងនៃវីរុសនៅអាហ្វ្រិកខាងត្បូងនៅពាក់កណ្តាលឆ្នាំ ២០២០ ។ ការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយ ដោយក្រុមអាហ្រ្វិកខាងត្បូង រួមទាំងវេទិកាស្រាវជ្រាវ និងរៀបចំលំដាប់ថ្នាក់ KwaZulu-Natal ដែលគេស្គាល់ថា Krisp និងវិទ្យាស្ថានជាតិនៃជំងឺឆ្លង។

អត្ថបទដកស្រង់ Agence France-Presse

បកប្រែ និងកែសម្រួលដោយ កញ្ញា បូរមី


ថ្ងៃពុធ, 01 ខែកញ្ញា 2021 17:55  Purple Fullmoon