BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា Monkeypox ជាគ្រោះអាសន្នសម្រាប់សុខភាពពិភពលោក នៅពេលដែលបរិមាណកាន់តែកើនឡើង

ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 10:21  គុន ច័ន្ទរដ្ឋា

istock-1398905881

CNA,Geneva-

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសៅរ៍បានប្រកាសនូវការផ្ទុះឡើងនៃជម្ងឺ Monkeypox ដែលមានផលប៉ះពាល់ដល់មនុស្សជិត ១៧,០០០ នាក់នៅក្នុង៧៤ប្រទេស ថាជាគ្រោះអាសន្ននៃសុខភាពពិភពលោក ដែលជាការប្រកាសអាសន្នមួយដែលមនុស្សគ្រប់គ្នាត្រូវតែដឹង។​​​​​ "ខ្ញុំបានសម្រាចថាការផ្ទុះឡើងនៃជម្ងឺ Monkeypox​ នៅក្នុងពិភពលោក វាតំណាងឲ្យភាពអាសន្ននៃសុខភាពជាសាធារណៈមួយនៃការព្រួយបារម្ភរបស់អន្តរជាតិ" ប្រធាន WHO ,លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយ។ លោកបាននិយាយថា គណកម្មាធិការនៃអ្នកជំនាញមួយ ដែលបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បត៍ មិនអាចនឹងឈានដល់ការឯកភាពគ្នា ដូច្នេះវាធ្វើឲ្យលោកមានអារម្មណ៍ក្នុងការសម្រេចចិត្តថាត្រូវតែចុចប៊ូតុងដើម្បីប្រកាសភាពអាសន្នដែលអាចធ្វើទៅបាន ។

ទីក្រុងវ៉ាស៊ិនតោនបានស្វាគមន៍នូវសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក ថាជា"ការអំពាវនាវសម្រាប់សហគមន៍អន្តរជាតិដើម្បីបញ្ឈប់នូវការឆ្លងរាលដាលនៃវីរុសនេះ"។ ចម្លើយក្នុងការរួមសហការណ៍ជាលក្ខណៈអន្តរជាតិគឺវាមានសារៈសំខាន់ណាស់ ដើម្បីបញ្ឈប់នូវការរាលដាលនៃ Monkeypx ក្នុងការការពារសហគមន៍ដែលស្ថិតនៅក្នុងហានិភ័យខ្ពស់ក្នុងការប៉ះពាល់ជម្ងឺ និងប្រយុទ្ធនឹងការផ្ទុះឡើងក្នុងពេលបច្ចប្បន្ន Rak Panjabi នាយកជាន់ខ្ពស់នៃផ្នែកការពារជីវសាស្ត្រនិងសន្តិសុខសុខភាពពិភពលោក ប្រចាំសេតវិមាន បាននិយាយ។ Tedros បានកត់សំគាល់ថា នៅពេលដែលលោកកោះប្រជុំគណកម្មាធិការក្នុងគ្រាមានអាសន្នរបស់ WHO កាលពីខែមុន ដើម្បីគណនាពីការផ្ទុះឡើងនៃជម្ងឺនេះ មានរបាយការណ៍ចំនួន៣,០៤០ករណី Monkeypox នៅក្នុង៤៧ប្រទេស។

"ចាប់តាំងពីពេលនោះមក ការផ្ទុះឡើងបានបន្តរីរាលដាល ហើយបច្ចុប្បន្ននេះមានច្រើនជាង១៦,០០០ករណី ដែលបានរាយការណ៍ពី៧៥ប្រទេស និងទឹកដីនិងមានអ្នកស្លាប់ចំនួន៥នាក់" លោកនិយាយ។ "យើងមានការផ្ទុះឡើងមួយបានរីករាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស តាមរយះនៃរបៀបថ្មីនៃការឆ្លងអំពីអ្វីដែលយើងបានយល់តិចតួច និងបានប្រឈមទៅនឹងលក្ខណៈនៃបទបញ្ជាសុខភាពអន្តរជាតិ។ ការកញ្រ្ជោលឡើងនែការឆ្លងរាតត្បាតរបស់ Monkeypox ត្រូវបានរាយការណ៍ចាប់តាំងពីដើមខែឧសភា នៅខាងក្រៅនៃប្រទេសអាហ្រ្វិកខាងលិច​និងកណ្តាល ដែលជម្ងឺនេះកើតមានដោយកន្លែង។

Tedros បាននិយាយថា វាជាហានិភ័យច្បាស់លាស់នៃការឆ្លងរាលដាលជាអន្តរជាតិ ប៉ុន្តែបានកត់សំគាល់ថាការហានិភ័យនៃការជ្រៀតចូលទៅក្នុងចរាចរណ៍ជាអន្តរជាតិនៅទាបនៅឡើយសម្រាប់ពេលនេះ។ អង្គការសុខភាពពិភពលោកបានគណនាថាហានិភ័យនៃ​ Monkeypox ទូទាំងសកលលោកមានលក្ខណៈមធ្យម និងនៅក្នុងគ្រប់តំបន់ លើកលែងតែនៅតំបន់អឺរ៉ុប ដែលហានិភ័យវាមានសភាពខ្ពស់។ "ទោះបីជាខ្ញុំបានប្រកាសថាជាភាពអាសន្ននៃសុខភាពសាធារណៈនៃកង្វល់អន្តរជាតិសម្រាប់ពេលនេះ វាគឺជាការផ្ទុះឡើងដែលផ្តោតទៅលើក្នុងចំណោមបុរសដែលសេពកាមជាមួយបុរស,ជាពិសេសចំពោះអ្នកទាំងឡាយណាដែលរួមរក្សជាមួយដៃគូច្រើន។


ថ្ងៃអាទិត្យ, 24 ខែកក្កដា 2022 10:21  គុន ច័ន្ទរដ្ឋា