លោក ចេនស៍ ស្តូលថេនប៊ឺក (Jens Stoltenberg) ជាអតីតនាយករដ្ធមន្រ្តី ប្រទេសណ័រវែស និងជាអគ្គលេខាធិការរបស់អង្គការណាតូ។មនុស្សជាច្រើនប្រហែលជាធ្លាប់បានឭឈ្មោះរបស់ប្រធានអង្គការណាតូបច្ចុប្បន្ន តែប្រហែលជាមិនធ្លាប់បានដឹងអំពីប្រវត្តិរបស់លោកនោះទេ។ ដូច្នេះថ្ងៃនេះ “ទំព័រជីវិតជោគជ័យ” សូមនាំអារម្មណ៍របស់អ្នកស្តាប់ទាំងអស់ទៅស្តាប់ប្រវត្តិរបស់លោកទាំងអស់គ្នា។
ប្រវត្តិសង្ខេប
កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៥០ នៅទីក្រុង អូស្លូ ក្នុងប្រទេស ណរវេ លោកជាកូនប្រុសរបស់លោក ថរវលដ៍ ស្តូថេនប៊ឺក ដែលជារដ្ធមន្ត្រីនៃក្រសួងការបរទេស និងជាអ្នកកាទូត និង អ្នកស្រី ខារីន ស្តូលថេនប៊ឺក ដែលជាពន្ធុវិទូ អ្នកនយោបាយ និង មន្រ្តីសាធារណៈ។ ចេនស៍ ស្តូលថេនប៊ឺក បានចូលរៀនសាលា ស្តេណឺ និងសាលា អូស្លូ ខាថេដ្រល ហើយបន្ទាប់មកគាត់បានប្រឡងជាប់ថ្នាក់សាកលវិទ្យាល័យក្នុងឆ្នាំ ១៩៧៨។ គាត់បានរៀបការជាមួយអ្នកស្រី អុីនហ្គីដ ស្គុលលឺរុដដែលជាអ្នកការទូត នៅទីក្រុង អូស្លូ នៅថ្ងៃទី ១៤ ខែសីហាឆ្នាំ១៩៨៧។ក្រោយមកគាត់បានទទួលសញ្ញាបត្រកម្រិតខ្ពស់ផ្នែកសេដ្ធកិច្ចនៅសាកលវិទ្យាល័យអូស្លូ។ គាត់បានចូលបំពេញកាតព្វកិច្ចយោធាពីឆ្នាំ១៩៧៩ ដល់១៩៨។
ប្រវត្តិការងារ
នៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៨១ គាត់ធ្វើជាអ្នកកាសែតក្រៅម៉ោងឲ្យ អាបេដឺប្លាដេត ដែលជាកាសែតជាតិប្រចាំថ្ងៃ ហើយបានបន្តធ្វើជាលេខាធិការព័ត៌មានសម្រាប់គណបក្សការងារ Oslo ក្នុងឆ្នាំ ១៩៨១។ នៅឆ្នាំ ១៩៨៥ គាត់បានដឹកនាំសម្ព័ន្ធយុវជនការងារហើយបានចំណាយពេលមួយឆ្នាំជា មន្ត្រីប្រតិបត្តិសម្រាប់ស្ថិតិន័រវេស។ នៅឆ្នាំ១៩៨៥ដដែល លោកបានក្លាយជាអនុប្រធានសហភាពអន្តរជាតិនៃយុវជនសង្គមនិយម ជាមុខតំណែងដែលលោកកាន់រហូតដល់ឆ្នាំ ១៩៨៩។ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩០ គាត់បានបង្រៀនផ្នែកសេដ្ធកិច្ចនៅសាកលវិទ្យាល័យ អូស្លូ។នៅឆ្នាំ ១៩៩០ គាត់ជារដ្ធលេខាធិការ និងនៅឆ្នាំ១៩៩១ គាត់បម្រើការងារនៅក្រសួងបរិស្ថាន។
នៅឆ្នាំ ១៩៩៣ គាត់បានក្លាយជាសមាជិកសភារបស់ប្រទេសណ័រវែស ហើយបានធ្វើជារដ្ធមន្ត្រីក្រសួងពាណិជ្ចកម្ម និងថាមពលនៅឆ្នាំ១៩៩៦ និងជារដ្ធមន្ត្រីហិរញ្ញវត្ថុនិងគយពីឆ្នាំ ១៩៩៦ ដល់១៩៩៧។ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ ២០០០ គាត់បានបម្រើការងារជាមេដឹកនាំនៃគណៈកម្មាធិការប្រេងនិងថាមពល។ជាចុងក្រោយគាត់បានចូលជាសមាជិករបស់គណបក្សការងារណ័រវែសហើយបានឈរឈ្មោះនៅក្នុងការបោះឆ្នោតជាតិ និងបានជាប់ឆ្នោតជានាយករដ្ធមន្ត្រីនៃប្រទេសណ័រវែស ពីរដង គឹលើកទីមួយពីឆ្នាំ ២០០០ ដល់ ២០០១និងពីឆ្នាំ២០០៥ដល់២០១៣។ក្នុងនាមជានាយករដ្ឋមន្ត្រីន័រវេស លោក Stoltenberg បានបង្កើនការចំណាយលើវិស័យការពារជាតិនិងផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធន័រវេសជាមួយនឹងសមត្ថភាពនិងការវិនិយោគកម្រិតខ្ពស់ថ្មី។លោកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីស្តីពីការបង្កើតព្រំដែនសមុទ្រនៅសមុទ្រ បារ៉ែនស៍ និង សមុទ្រ ប៉ូឡា ដោយបានបញ្ចប់ជម្លោះរយៈពេល ៣0 ឆ្នាំ។
ការងារសំខាន់ៗនិងស្នាដៃនៅក្នុងអង្គការណាតូ
នៅថ្ងៃទី១ខែតុលាឆ្នាំ២០១៤លោកត្រូវបានគេជ្រើសរើសឲ្យធ្វើជាអគ្គលេខាធិការនៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ ក្រោមការដឹកនាំរបស់លោក ស្តូលថេនប៊ឺកអង្គការ NATO បានឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខដែលមានការប្រជែងគ្នាជាច្រើនតាមរយៈការអនុវត្តការពង្រឹងកិច្ចការការពាររួមរបស់ខ្លួនដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់ ដោយបង្កើនការត្រៀមខ្លួននៃកងកម្លាំងរបស់ខ្លួននិងការដាក់ពង្រាយកងទ័ពប្រយុទ្ធនៅភាគខាងកើតនៃសម្ព័ន្ធភាព។គាត់ជឿជាក់លើការរារាំងនិងការការពារដ៏គួរឱ្យទុកចិត្តខណៈពេលដែលរក្សាការសន្ទនាជាមួយរុស្ស៊ី។គាត់ផងដែរក៏បានគាំទ្រការបង្កើនការចំណាយលើវិស័យការពារជាតិនិងការចែករំលែកបន្ទុកកាន់តែប្រសើរឡើងនៅក្នុងសម្ព័ន្ធភាពនិងផ្តោតលើការច្នៃប្រឌិតកាន់តែច្រើន។ណាតូក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។លោកគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តភាពជាដៃគូជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងណាតូនិងសហភាពអឺរ៉ុបឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។គួររំលឹកផងដែរ
មុនពេលមកកាន់អង្គការណាតូគាត់គឺជាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបម្រែបម្រួលអាកាសធាតុពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៤។គាត់ក៏បានធ្វើជាប្រធានក្រុមជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីការផ្តល់ហិរញ្ញប្បទានអាកាសធាតុ និងភាពចុះសម្រុងគ្នារវាងការអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងគោលនយោបាយបរិស្ថាន។ក្រោមការដឹកនាំរបស់លោក ចេនស៍ ស្តូលថេនប៊ឺក ណាតូបានប្រឆាំងយ៉ាងដាច់អហង្កាទៅនឹងការឈ្លានពានទាំងកម្រោលរបស់រុស្ស៊ីហើយសន្យាថានឹងជួយគាំទ្រប្រជាពលរដ្ធអ៊ុយក្រែនដើម្បីប្រឆាំងទៅនឹងសង្គ្រាមនេះ។ជាក់ឥឡូវនេះមានកងទ័ពសម្ព័ន្ធមិត្តរាប់រយពាន់នាក់នៅក្នុងការត្រៀមខ្លួនជាស្រេចនៅពាសពេញទឹកដីនៃសមាជិកអង្គការណាតូដោយរួមមាន ទាហានអាមេរិកមួយសែននាក់នៅអឺរ៉ុប កងកម្លាំងទ័ពអាកាស និងទ័ពជើងទឹក។
បកប្រែដោយ៖ ម៉ៅ គុយដង់