BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Whitney Wolfe Herd សហគ្រិនបង្កើតកម្មវិធី Dating App លើកកម្ពស់ស្រ្តី ”Bumble”

ថ្ងៃព្រហស្បតិ៍, 03 ខែវិច្ឆិកា 2022 17:35  BeeTube News

បន្ទាប់ពីចាកចេញពីក្រុមហ៊ុនបង្កើតកម្មវិធីស្វែងរកគូស្នេហ៍ Tinder និងដើរចេញពីទំនាក់ទំនងស្នេហា Toxic កាលពីឆ្នាំ២០១៤ អ្នកស្រី Whitney Wolfe Herd បានមានគំនិតផ្តួចផ្តើមចង់បង្កើតកម្មវិធីមួយប្រភេទសំរាប់គាំទ្រស្រ្តីក្នុងការទទួលបានបទពិសោធន៍ស្វែងរកដៃគូ។ អ្នកស្រី Wolfe Herd បានសរសេរនៅលើគេហទំព័រ Bumble ថា«តាំងពីដើមឡើយមក ស្រ្តីបានកាន់តំណែងខ្ពស់នៅក្នុងការសំរេចចិត្តនៅទីកន្លែងធ្វើការក៏ពិតមែន ប៉ុន្តែចំពោះបញ្ហាស្វែងរកដៃគូស្នេហ៍នេះវិញ បញ្ហាភេទនៅតែជារឿងគាបសង្កត់ដែលរារ៉ាំងស្រ្តីមិនអោយឈោងចាប់អ្វីដែលខ្លួនឯងត្រូវការ»។ 

13380876_1137070596351661_840687585_n_(2)

អ្នកស្រីក៏បានបន្តទៀតថា«ខ្ញុំគិតថាតើខ្ញុំអាចនឹងផ្លាស់ប្តូរវាបានទេ? តើនឹងទៅជាបែបណាប្រសិនបើស្រ្តីជាអ្នកចាប់ផ្តើមមុនហើយផ្ញើរសារទៅកាន់មនុស្សប្រុស?» អ្នកស្រី Wolfe Herd រួមជាមួយនឹងសហស្ថាបនិកកម្មវិធីdating app Badoo លោក Andrey Andreev និងអតីតបុគ្គលឹកក្រុមហ៊ុន Tinder លោក Chris Gulzcynski និងលោក Sarah Mick បានចាប់ផ្តើមបង្កើតកម្មវិធី dating app ដែលតំរូវអោយស្រ្តីជាអ្នកចាប់ផ្តើមមុននៅក្នុងការស្វែងរកគូស្នេហ៍ភេទផ្ទុយគ្នា។ Brand មួយនេះបានរីកសាយភាយយ៉ាងឆាប់រហ័ស និងទូលំទូលាយដែលមួយផ្នែកធំគឺនៅក្នុងបន្តំ Campus របស់សិស្សមហាវិទ្យាល័យ រហូតដល់កម្មវិធីមួយនេះទទួលបានការដោនឡូតរហូតទៅដល់ 100,000ដងនៅក្នុងរយៈពេលខែដំបូងផងដែរ។នៅខណៈពេលដែលមានកំនើនអ្នកប្រើប្រាស់កម្មវិធីនេះកាន់តែច្រើន អ្នកស្រី Wolfe Herd នៅតែជាអ្នកតស៊ូមតិដែលមានជំហររឹងមាំគាំទ្រទៅលើសមភាពផ្លូវភេទ ការទប់ស្កាត់នៃការបៀតបៀនផ្លូវភេទ និងបង្កើតមុខងារនៃកម្មវិធីដែលអាច Block ពាក្យសំដី និងរូបភាពមិនសមរម្យ។ 

a6dd23eebd0fd312a4f066fa1e8d30d1

Wolfe Herd និងក្រុមការងាររបស់នាងបានព្យាយាមបញ្ចុះបញ្ចូលរដ្ឋ Texas ដែលជាកន្លែងក្រុមហ៊ុនមានទីតាំងទីស្នាក់ការកណ្តាលនៅទីនោះ ដើម្បីបញ្ជូនច្បាប់ហាមឃាត់នៃការផ្ញើររូបភាពដែលភាគីម្ខាងទៀតមិនបានឯកភាពនៅក្នុងឆ្នាំ២០១៩។ អ្នកស្រី Wolfe Herd បានសរសេរឡើងទៅកាន់អ្នកប្រើប្រាស់នៅក្នុងកម្មវិធី Bumble «ខ្ញុំមានការតាំងចិត្តជានិច្ចដើម្បីលើកកម្ពស់សមភាព Gender និងលុបបំបាត់ការរើសអើងនានាទៅលើស្រ្តីនៅក្នុងសង្គមមួយនេះ»។ អ្នកស្រីក៏បានបន្ថែមទៀតផងដែរថា«ខ្ញុំមិនបានត្រូវការអ្វីច្រើនក្រៅពីចង់អោយទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរ និងមានអត្ថន័យនោះទេ។ រឿងរ៉ាវរបស់អ្នកស្រី Wolfe Herd បានឆ្លុះបញ្ចាំងបង្ហាញថាអ្នកក៏អាចប្រើប្រាស់មេរៀនក្នុងជីវិតរបស់អ្នកដើម្បីទទួលបានគំនិតក្នុងការធ្វើអាជីវកម្មផងដែរ និងអាចប្រើប្រាស់បព្វហេតុដែលអ្នកចាប់អារម្មណ៍បំផុតដើម្បីព្យាយាមរកចំនុចខុសប្លែកគេរបស់ផលិតផល និង Brand របស់អ្នកពីក្នុងទីផ្សារចំរុះ។

 


ថ្ងៃព្រហស្បតិ៍, 03 ខែវិច្ឆិកា 2022 17:35  BeeTube News