BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាវា​ខ្នាតយក្ស Westerdam ​ចូល​​​ចត​​​នៅ​​កម្ពុជា​​​​ម្តង​​​​ទៀត ដើម្បី​​រំលឹក​​​​​អនុស្សាវរីយ៏ ដែលកម្ពុជា​ជួយ​សង្រ្គោះ​​​​​​​កាលពី៣​ឆ្នាំ​មុន​ ក្នុង​​អំឡុង​កូវីដ-១៩

ថ្ងៃសុក្រ, 29 ខែធ្នូ 2023 09:48  មានជ័យ

photo_2023-12-28_09-15-42 - choek sopon (1)

​ដើម្បីរំលឹក​​​​​​អនុស្សាវរីយ៏ ដែលកម្ពុជាប្រកបដោយបេះដូងមនុស្សធម៌ បាន​​​ជួយ​​សង្រ្គោះកាល​ពី​៣​ឆ្នាំ​មុន​ ក្នុង​​អំឡុង​ការរីករាល​ដាល​កូវីដ-១៩ នាវាទេសចរណ៍ដ៏ល្បីមួយ​ឈ្មោះ Westerdam នៅព្រឹក​ថ្ងៃទី​២៨ ខែធ្នូ​ ឆ្នាំ​២០២៣​​នេះ ​បាន​​ចូល​ចត​ម្តងទៀត ​​នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​ ជាមួយ​​ភ្ញៀវ​ទេសចរ​ជិត២០០០​នាក់។

photo_2023-12-28_09-15-40 - choek sopon
វត្តមានចូលចតរបស់​នាវាទេសចរណ៍ Westerdam នៅលើទឹកដីកម្ពុជា នាព្រឹកថ្ងៃនេះ ត្រូ​វ​បាន​ទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។​ ជា​មួយ​​​នឹង​​ការ​ចូល​​ចត​​នេះ សម្ដេចមហាបវរ​​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា បាន​សម្ដែង​​​ការ​​​​ស្វាគមន៍​ និង​បាន​បញ្ជាក់ថា ​​​​ការ​​ត្រឡប់​មកវិញ​របស់នាវា​ទេសច​រណ៍​​ខ្នាតយក្ស​នេះ ​នឹងធ្វើឱ្យពិភព​លោក​កាន់​តែស្គាល់កម្ពុជា​បន្ថែមទៀត​។

photo_2023-12-28_09-15-50 - choek sopon
សម្ដេច​​​ធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងយ៉ាងនេះថា ​“ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាសាជាថ្មី និងធ្វើឱ្យពិភ​ពលោក​កាន់​តែ​ស្គាល់​កម្ពុជាបន្ថែមទៀត ដោយ​បាន​នាំអ្នកទេសចរជាង​២០០០នាក់ មកកាន់ព្រះរាជាណា​ចក្រ​កម្ពុជា”។

photo_2023-12-28_09-28-09 (2) - choek sopon
បើតាម​សម្ដេច​​​ធិបតី ហ៊ុន ម៉ាណែត​ នាវាទេសចរណ៍ខ្នាតយក្សរ​បស់សហរដ្ឋអាមេរិកមួយនេះ បាន​ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយ​សម្តេចអគ្គមហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ និងជាប្រធានឧត្តមក្រុមប្រឹក្សា​ព្រះមហា​ក្សត្រ​ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក​ ដែលជា​ទង្វើ​មនុស្សធម៌​ ជួយសង្គ្រោះជីវិត​ លើកកម្ពស់សិទ្ធិរស់រានមានជីវិត​ និងផ្តល់គុណត​ម្លៃនៃ​មនុស្សជាតិ។

photo_2023-12-28_09-28-09 (3) - choek sopon
នាយករដ្ឋមន្រ្តីរូបនេះ បាន​អះអាងថា “កម្ពុជា​តូច តែបេះដូងធំ” បានគិតគូរអំពីបញ្ហាមនុស្សធម៌ និង​អាយុជីវិតអ្នកទេសចរជាង​២២០០នាក់ ដែលតែលតោលលើមហាសាគរ និងអនុញ្ញាត​ឱ្យ​ចូលចតលើទឹកដីកម្ពុជា ថែមទាំងបានទទួលនូវបដិសណ្ឋារកិច្ចដល់អ្នកទេសចរទាំង​អស់ ដើម្បី​ផ្តល់ឱកាស ត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ ការត្រឡប់មកវិញនេះ គឺជា​កា​​ររំលឹក ដឹងគុណ និងយល់ច្បាស់អំពីសក្តានុពលរបស់កម្ពុជា ព្រមទាំងបេះដូងមនុស្សធម៌ ដែលបានគិតគូរពីអាយុជីវិត ជាជាងភាពភ័យខ្លាច​ គឺបានសបញ្ជាក់ច្បាស់​ ពីចក្ខុវិស័យ​ដ៏វែង​ឆ្ងាយ​ និងប្រកបដោយភាពប្រាកដនិយមរបស់សម្តេចតេជោ​ ហ៊ុន​ សែន។​

photo_2023-12-28_09-28-09 - choek sopon
គួររំលឹកថា ​​​កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេ​ចឱ្យនាវាទេស​ចរណ៍​អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និង​កោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារ​បារម្ភពីជំងឺកូវីដ១៩។ មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោម​ហេតុ​ផលថា ជួយសង្គ្រោះមនុស្ស និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុប​បំបាត់​ភាព​ភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ១៩។

photo_2023-12-28_09-28-12 - choek sopon
នៅលើ​នាវានោះ មានមនុស្ស​ជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង​៤០​សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ អ្នកទេសចរដែលច្រើន​ជាង​គេ មានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស​១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់៕​​


ថ្ងៃសុក្រ, 29 ខែធ្នូ 2023 09:48  មានជ័យ