BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ការត្រលប់មកជាថ្មីនៃនាវា Westerdam

ថ្ងៃអង្គារ, 02 ខែឧសភា 2023 14:27  លាង ឡា

 photo_2020-02-17_10- - leang La
 

ព្រះសីហនុ៖​ នាវា Westerdam គ្រោងនឹងវិលត្រលប់មកចតនៅកម្ពុជា នាខែអំឡុងខែធ្នូខាងមុខ ខណៈនាវានេះ ធ្លាប់ត្រូវបានរាជរដ្ឋាភិបាល ជួយសង្រ្គោះក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ធ្ងន់ធ្ងរ កាលពីពេលកន្លងទៅ។ មានប្រសាសន៍ក្នុងឱកាស​បើកការដា្ឋនសាងសង់ចំណតផែកុងតឺន័រខេត្តព្រះសីហនុ និងខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ​នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា កាលពីបីឆ្នាំមុន កំពង់ផែខេត្តព្រះសីហនុ​ ​បាន​ទទួលនាវា Westerdam​ និងសង្គ្រោះជីវិតមនុស្ស ខណ:​បណ្តាប្រទេសផ្សេងៗទៀតមិនឲ្យចូលចតឡើយ ដោយសារខ្លាចជំងឺកូវីដ-១៩។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០២៣នេះ នាវា Westerdam​ ​​នឹងវិលត្រឡប់មកអរគុណកម្ពុជា​ ​ហើយសង្ឃឹមថា នៅក្នុងខែធ្នូខាងមុខ​ អ្នកដែលធ្លាប់ជាប់គាំងនៅលើនាវា ពួកគេនឹងមកម្តងទៀតដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យនាវា Westerdam​​ ដែលមានផ្ទុកមនុស្សរាប់ពាន់នាក់ បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ​​ខណៈ​បណ្ដាប្រទេសនានា មិនឲ្យនាវានេះចូលចតឡើយ​ ត្បិតព្រួយបារម្ភពីបញ្ហាជំងឺកូវីដ-១៩៕

644f2094d6a - leang La
644f2094cdc - leang La-1
 


ថ្ងៃអង្គារ, 02 ខែឧសភា 2023 14:27  លាង ឡា