BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋប្រហារនៅតំបន់ West Bank, ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ហើយអ៊ីស្រាអែលរន្ធត់​​​នឹងការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅ West Bank

ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:55  BeeTube News

Untitled design - 2023-11-08T145138.010 (1)

ការប៉ុនប៉ងធ្វើឃាតលើលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas នៅតំបន់ West Bank ដោយក្រុម "Sons of Abu Jandal" បានព្រមានឡើងអាជ្ញាធរប៉ាឡេស្ទីនឱ្យចូលរួមនៅក្នុងសង្គ្រាម ឬត្រូវប្រឈមមុខនឹងការបះបោររបស់ក្រុមប្រដាប់អាវុធ! តំបន់ West Bank ពេលនេះកំពុងធ្លាក់នៅក្រៅការគ្រប់គ្រងហើយខណៈដែលកងទ័ពអ៊ីស្រាអែលធ្លាក់ចុះខ្សោយនៅតំបន់ហ្គាហ្សាដូចគ្នា ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយអំពីសម្ពាធអន្តរជាតិដាក់មកលើសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ តើក្រុមហាម៉ាស់ទីបំផុតនឹងអាចគ្រប់គ្រងបានតំបន់ West Bank ដែររឺទេដោយប្រើប្រាស់ភាពទន់ខ្សោយរបស់អាជ្ញាធរប៉ាឡេស្ទីន?

  1. ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas

យោងតាមសារព័ត៌មាន Turkiye Newspaper ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកាបានអោយដឹងថា ប៉ុស្តិ៍ទូរទស្សន៍ CNN Turk បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្បួនរថយន្តរបស់លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានស្ថិតនៅក្រោមការវាយប្រហារដោយក្រុមប្រដាប់អាវុធ ចំណែកបន្ទាប់មកអង្គរក្សរបស់លោកម្នាក់ក៏ត្រូវបានសម្លាប់។

មិនមានព័ត៌មានលម្អិតអ្វីបន្ថែមជាងនេះទេ។

យោងតាមកាសែត Hurriyet ការទទួលខុសត្រូវចំពោះការវាយប្រហារនេះត្រូវបានអះអាងឡើងថាជារបស់ក្រុម Sons of Abu Jandal ដែលជាក្រុមជ្រុលនិយម។ ក្រុមជ្រុលនិយមនេះតាមសេចក្តីរាយការណ៍ត្រូវបានចោទប្រកាន់ថាបានផ្តល់ពេលឱ្យលោក Mahmoud Abbas  24 ម៉ោងដើម្បីចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល។

ជាមួយនឹងការផុតកំណត់នៃថ្ងៃកំណត់ ក្បួនរថយន្តរបស់លោក Abbas ក៏ត្រូវបានវាយប្រហារនៅថ្ងៃអង្គារ។

download_1_0

 

  1. អ៊ីស្រាអែលរន្ធត់​​​ជាមួយនឹងការគ្រប់គ្រងរបស់ក្រុមហាម៉ាសនៅ West Bank 

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកាបានអោយដឹងថា​​​ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ទាក់ទងនឹងសង្គ្រាមនៅហ្គាហ្សាថា “សម្ពាធមកលើពួកយើងនឹងកាន់តែកើនឡើង ហើយឆាប់ៗនេះ យើងប្រហែលជាត្រូវបង្ខំចិត្តធ្វើការសម្រេចចិត្តដ៏លំបាក។ សម្រាប់​ខ្ញុំ ការ​ប្រយុទ្ធ​មិន​អាច​​បញ្ឈប់ទេលុះត្រាតែ​សមិទ្ធិផល​របស់​យើងអាច​​សម្រេចដល់គោលដៅ។ យើងមិន​បក​ក្រោយ យើងមិន​ឈប់​ នឹង​ដើរ​ទៅ​មុខរហូត”។

លោក Gallant បាននិយាយថា“ទាហាន​អ៊ីស្រាអែល​បាន​ឈាន​ទៅ​ដល់​ចំណុច​កណ្តាល​នៃ​ទីក្រុង​ហ្គាហ្សាហើយ និង​កំពុង​រឹត​បន្តឹងកាន់តែខ្លាំង។ កងទ័ពថ្មើរជើង និងកងទ័ពក្នុងរថពាសដែក និងរថក្រោះមានគោលដៅតែមួយ គឺសំដៅលើក្រុមភេរវករហាម៉ាសនៅតំបន់ហ្គាហ្សា ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ មេបញ្ជាការរបស់ពួកគេ លេណដ្ឋាន និងបន្ទប់ទំនាក់ទំនងរបស់ពួកគេ”។

israel-1713-1699402064

 

  1. បារាំងនឹងផ្តល់រថពាសដែកដល់កងទ័ពលីបង់

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកាបានអោយដឹងថា បារាំងនឹងបញ្ជូនរថពាសដែករាប់សិបគ្រឿងទៅឲ្យកងទ័ពលីបង់ដើម្បីឲ្យពួកគេអាចបំពេញបេសកកម្មល្បាតនៅក្នុងប្រទេសបានត្រឹមត្រូវ នេះបើតាមរដ្ឋមន្ត្រីការពារជាតិបារាំងបាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។

ថ្លែងទៅកាន់កាសែត L'Orient Le Jour របស់ប្រទេសលីបង់ បន្ទាប់ពីការធ្វើដំណើរទៅកាន់ប្រទេសនេះ លោក Sebastien Lecornu បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងកងទ័ពជាតិលីបង់ដើម្បីឱ្យពួកគេអាចសម្របសម្រួលបានយ៉ាងល្អជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខណៈដែលមានភាពតានតឹងកំពុងកើនឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រឡើងដោយអ៊ីរ៉ង់នៅភាគខាងត្បូងប្រទេសលីបង់។

000_33ZR82F


 


ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:55  BeeTube News