Bloomberg-
កងកម្លាំងអុីស្រាអែលបានប៉ះទង្គិចជាមួយនឹងប៉ាលេស្ទីននៅ West Bank ក្នុងកន្លែងដែលគេមើលឃើញថា ជាការប៉ះទង្គិចដែលកើនឡើងថ្មីៗ យោធាអុីស្រាអែល និងពេទ្យប៉ាលេស្ទីននិយាយ។ ការប៉ះទង្គិចកាលពីល្ងាចថ្ងៃសៅរ៍គឺជាផ្នែកមួយនៃភាពតានតឺង ដែលកើតឡើងប៉ុន្មានថ្ងៃនៅក្នុងកន្លែងជុំវិញប៉ុស្ត៍យាម West Bank ជាកន្លែងដែលមានអំពើហឹង្សានៅក្នុង West Bank និងខាងកើតក្រុង ហ្សេរុយសាឡេម។
ក្នុងអម្លុងពេលនៃការប៉ះទង្គិចគ្នា ប្រជាពលរដ្ឋប៉ាលេស្ទីនបានចោលដុំថ្មនិងបានដុតកង់ឡាន ហើយគេក៏បានលឺសម្លេងគ្រាប់កាំភ្លើងនៅក្នុងទីកន្លែងនោះ។កងយោធាបាននិយាយថា ទាហ៊ានបានឆ្លើយតបដោយបាញ់គ្រាប់កាំភ្លើងពិត ព្រមទាំងបានប្រើមធ្យោបាយបំបែកកុប្បកម្មដោយប្រើ ឧស្ម័នបញ្ចេញទឹកភ្នែកនិងគ្រាប់បែកឲ្យសន្លប់។ ពួកយោធាក៏បាននិយាយផងដែរថា មានការបាញ់ចេញពីរថយន្តដែលធ្វើដំណើរឆ្លងកាត់ទៅលើប៉ុស្ត៍យាមល្បាតយោធាមួយកន្លែងនៅ West Bank នៃទីក្រុង Nablus នៅខាងត្បូង Homesh មិនទាន់មានភាពច្បាស់លាស់ថាការបាញ់នេះពាក់ព័ន្ធទៅនឹងការប៉ះទង្គិច។
អង្គការអដ្ឍិច័ន្ទក្រហមប៉ាលេស្ទីនបាននិយាយថា មនុស្ស១០នាក់បានរងរបួសដោយសារការបាញ់គ្រាប់ពិត។ ក្រសួងសុខាភិបាលប៉ាលេស្ទីនបាននិយាយថា ម្នាក់ក្នុងចំណោមពួកគេ ដែលមានអាយុ១៧ឆ្នាំបានរងរបួសធ្ងន់ធ្ងរ ១២នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កៅស៊ូ។ ទាហ៊ានម្នាក់បានរងរបួសស្រាល ពួកយោធាបាននិយាយ។ Homesh ដែលស្ថិតនៅប៉ែកខាងជើង West Bank ត្រូវបានកាត់ជាកង់ៗ ដែលជាផ្នែកដែលអុីស្រាអែលបានដកចេញពី Gaza Strip ក្នុងឆ្នាំ២០០៥ ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកតាំងទីលំនៅអុីស្រាអែលបានវិលត្រឡប់ទៅបួងសួង និងបានរៀបចំប៉ុស្ត៍យាមល្បាតនៅក្នុងកន្លែងនោះដោយគ្មានច្បាប់អនុញ្ញាតិ។
កាលពីសប្តាហ៍មុន យ៉ាងហោចណាស់ក៏មានខ្មាន់កាំភ្លើងប៉ាលេស្ទីនម្នាក់ បានបើកការបាញ់ប្រហារទៅលើរថយន្តមួយដែលផ្ទុកទៅដោយនិស្សិតជនជាតិ ជ្វីបដែលទៅធ្វើសិក្ខាសាលានៅក្បែរប៉ុស្តយាមល្បាត។ Yehuda Dimentman អាយុ២៥ឆ្នាំ ត្រូវបានបាត់បង់ជីវិត និង២នាក់ទៀតត្រូវរងរបួសនៅជិត Homesh ដែលត្រូវបានពិចារណារថា ខុសច្បាប់ដោយរដ្ឋាភិបាលអុីស្រាអែល។ បើយោលទៅតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា ក្រុមអ្នកតាំងទីលំនៅជ្វីបត្រូវបានគេរំពឹងថា បានដើរម្តងទៀតទៅកាន់ប៉ុស្ត៍យាមល្បាតកាលពីយប់ថ្ងៃសៅរ៍ ដើម្បីអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយប៉ាលេស្ទីនឲ្យអ្នកភូមិក្បែរនោះបានដឹង៕