Thehill-
Wendy Sherman អ្នកការទូតជាន់ខ្ពស់ ដែលបញ្ជូនដោយលោកប្រធានាធិបតី Joe- Biden ទៅកាន់អឺរ៉ុបដើម្បីជួយដោះស្រាយបញ្ចៀសនូវការឈ្លានពានអ៊ុយក្រែន បាននិយាយក្នុងនាមសហរដ្ឋអាមេរិកដើម្បីបញ្ចប់សម័យប្រជុំវិសាមញ្ញ NATO នៅពេលដែលសមាជិកនៃគណប្រតិភូរុស្សីបានចាប់ផ្តើមខ្សិបគ្នានិងបញ្ជូនកូនលិខិតក្នុងចំណោមពួកគេ។ Sherman ដែលជាមន្ត្រីលេខ២នៅក្នុងក្រសួងការបរទេស បានឈប់និយាយភ្លាម ដោយបន្លឺពាក្យយ៉ាងស្រួយស្រឹបទៅកាន់ប្រតិភូរុស្សីសុំឲ្យយកចិត្តទុកដាក់ស្តាប់ បើយោងទៅតាមប្រភពដែលបានដឹងពីការប្រជុំបិទទ្វារនោះ។
"នេះគឺជារឿងដែលមិនគួរមានការភ្ញាក់ផ្អើលចំពោះអ្នកដែលស្គាល់ Wendy"ប្រភពបានបន្ថែម “អ្នកស្រីគឺជាមនុស្សម្នាក់ដែលអាចបញ្ជូនសារដ៏ខ្លាំងក្លានិងដឹងអំពីរបៀបបញ្ជូនសារនោះ”។ Shermanអាយុ ៧២ឆ្នាំ ដែលជាជើងចាស់នៅក្នុងនយោបាយការបរទេសសំរាប់រដ្ឋបាលពួកប្រជាធិបតេយ្យអស់រយៈពេលជាច្រើនទស្សវត្យរ៍មកហើយ និងមានកិត្តិស័ព្ទល្បីល្បាញក្នុងការចរចារ។ "អ្នកស្រីជាមនុស្សយកចិត្តទុដាក់ ជាមនុស្សស្វិតស្វាញជាមនុស្សឈានមុខ អ្នកស្រីមិនអនុញ្ញាតិឲ្យរុស្សីនិយាយអ្វីដែលមិនសមរម្យទេ" Evelyn Farkas និយាយ។
“ដែលជារឿងពិត រុស្សី កូរ៉េខាងជើង អៀរ៉ង់មិនដែលរំពឹងគិតថានឹងមានរឿងបែបហ្នឹងចេញពីស្រ្តីនោះទេ ប៉ុន្តែអ្នកស្រីអាចតតាំងជាមួយពួកគេ ដោយមិនបង្ហាញពីចំណុចខ្សោយនិងបង្ហាញអំពីការភ័យខ្លាចនិងមិនបានធ្វើឲ្យដៃគូរសន្ទនា ឬបស់ខ្លួនមានពេលស្រាកស្រានឡើ "Farkas និយាយ"គោលបំណងក្នុងការធ្វើឲ្យមានកិច្ចព្រមព្រៀងវាមានសារៈសំខាន់ជាងមាតិការរឿងនៃកិច្ចព្រមព្រៀងនិងថា តើកិច្ចព្រមព្រៀងនោះវាបំរើឲ្យផលប្រយោជន៍អាមេរិកដែរឬទេ ? អតីតមន្ត្រីទទួលបន្ទុកកិច្ចការការបរទេសនៃគណបក្សសាធារណរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានបញ្ចេញនូវទឡ្ហីករណ៍អំពីឧទាហរណ៍ទាំង២នេះ។
អតីតមន្ត្រីរូបនេះបានធ្វើការពិពណ៌នាថា Sherman មានប្រាជ្ញាល្អិត វាងវៃ និងប្រសិទ្ធភាពក្នុងការងារ ប៉ុន្តែជាមនុស្សដែលនិយមបក្សនិងគណនាច្រើន។ Sherman កើតនៅ Baltimore បានចាប់ផ្តើមជំនាញរបស់លោកស្រី ដែលមានឬសកែវជាអ្នកធ្វើការបំរើសង្គមនៅក្នុងសហគមន៍។ក្នុងនាមជាអ្នកបំរើការងារសង្គម “ខ្ញុំបានទទួលនូវមុខជំនាញជាអ្នកចាត់ចែងនៅក្នុងសហគមន៍និងរបៀបធ្វើការជាក្រុម ខ្ញុំមានជំនាញខាងគ្លីនីក ដែលខ្ញុំតែងតែនិយាយលេងគ្រប់ពេលថាវាមានសារៈសំខាន់ណាស់ សំរាប់ជនផ្តាច់ការនិងសមាជិកសភា” លោកស្រីបាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្នុងខែមករា២០១៨។